no-alternative title

Samsung Galaxy Note 9 បានបង្ហាញខ្លួននៅកោះតៃវ៉ាន់ ជាមួយនឹងតម្លៃមួយពាន់ដុល្លា

ថ្ងៃនេះ ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Note 9 បានបង្ហាញខ្លួននៅតៃវ៉ាន់ហើយ ជាមួយនឹងតម្លៃ $1,005។ នៅក្នុងកោះ តៃវ៉ាន់ ស្មាតហ្វូន  Galaxy Note 9 អាចធ្វើការកម្មង់ទិញមុនបានរហូតដល់ថ្ងៃទី 20 ខែសីហា ហើយនឹងចាប់ផ្តើមដឹកជញ្ជូននៅថ្ងៃទី 24 ខែសីហា។ សម្រាប់ម៉ូដែលរ៉េមទំហំ 6GB មានតម្លៃ $1,005 និងរ៉េមទំហំ 8GB មានតម្លៃ $1,265។ ម៉ូដែលរ៉េមទំហំ 6GB មាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើស គឺពណ៌ Ocean Blue, Lavender Purple,និង Metallic Purple។ សម្រាប់រ៉េមទំហំ 8GB មានពណ៌ខៀវប៉ុណ្ណោះ។ 

Samsung Galaxy Note 9 មានអេក្រង់ទំហំ 6.4 អ៊ីង Super AMOLED ជាមួយនឹងកម្រិតសមាមាត្រ 18:9 aspect ratio។ ស្មាតហ្វូននេះ មានកម្រិតភាពច្បាស់ 1440x2960pixels និងបច្ចេកវិទ្យា HD10 និងការទ្រទ្រង់នូវមុខងារ Always On Display ផងដែរ។ អេក្រង់របស់ស្មាតហ្វូននេះ ក៏ការពារដោយកញ្ចក់ប្រភេទ  Corning Gorilla Glass នៅផ្នែកខាងលើផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប  Qualcomm‘s Snapdragon 845 octa-core processor ឬ Exynos 9810 chipset របស់ក្រុមហ៊ុនផ្អែកទៅលើប្រទេសដែលស្មាតហ្វូននេះដាក់លក់។ ស្មាតហ្វូនេះ មានពីរទំហំសម្រាប់ជ្រើសរើសគឺរ៉េមទំហំ 6GB/128GB និងរ៉េមទំហំ 8GB/512GB ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើនិយាយអំពីប្រព័ន្ធកាមេរ៉ាវិញនោះ ស្មាតហ្វូននេះមានកាមេរ៉ាភ្លោះទំហំ 12MP ភ្ជាប់ជាមួយនឹង f/2.4-f/1.5 និងមួយម៉ូដែលទៀត 12MP ភ្ជាប់ជាមួយនឹង f/2.4 aperture។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ មានទំហំ 8MP ភ្ជាប់ជាមួយនឹង  f/1.7 aperture និង wide-angle lens ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវ IP68 សម្រាប់ការពារការជ្រាបទឹក និងធូលី។ Samsung Galaxy Note 9 ប្រើប្រាស់នូវប្រព័ន្ធសំលេង stereo speakers របស់ក្រុមហ៊ុន AKG និង Dolby Atmos sound។ សម្រាប់ការតភ្ជាប់នៅលើស្មាតហ្វូននេះ មានដូចជា 4G VoLTE, Wi-Fi 802.11ac (2.4/5GHz), VHT80 MU-MIMO, Bluetooth 5 (LE up to 2Mbps), GPS with GLONASS, USB 3.1, NFC និង MST ។ ស្មាតហ្វូននេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo operating system ភ្ជាប់ជាមួយនឹងមុខងារ Samsung Experience។ មានថាម ពលថ្ម 4,000mAh ដែលធំជាងស្មាតហ្វូន Galaxy note 8 ដល់ទៅ 20% ហើយវាក៏ទ្រទ្រង់នូវការបញ្ចូលថ្មតាមខ្សែ ឬតាម Wireless ផងដែរ។

បន្ថែមពីនេះទៀតនោះ ស្មាតហ្វូនSamsung Galaxy Note 9 ក៏មានការពង្រឹងទៅលើប៊ិច S Pen ដែលប្រើប្រាស់នូវប្រព័ន្ធ Bluetooth ដំបូងគេបំផុត។ វាក៏ប្រើប្រាស់សម្រាប់ធ្វើករបញ្ជាពីចម្ងាយជា Remote Controller បានចម្ងាយ 10 ម៉ែត្រជាមួយនឹងការប្រើប្រាស់បានរយៈពេល 30 នាទី និងអាចចុចបានដល់ទៅ 200 Clicks ផងដែរ។ S Pen នេះ អាចប្រើប្រាស់បានសម្រាប់ Short Press, Long Press និង Double Press ។ Samsung Galaxy Note 9 អាចធ្វើការបញ្ចូលថាមពលថ្មវិញត្រឹមតែ 40 វិនាទី ដោយគ្រាន់តែដោតចូលទៅក្នុងស្មាតហ្វូននេះ ជាការស្រេច៕

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន