no-alternative title

Samsung Galaxy Note 9 ស្រោបដោយមាសសុទ្ធទំងន់ 1 គីឡូក្រាម ត្រូវបានចេញលក់ជាមួយតម្លៃមិនធម្មតា

ជាថ្មីម្តងទៀតក្រុមហ៊ុន Caviar របស់ប្រទេសរុស្ស៊ីដែលជាក្រុមហ៊ុនល្បីឈ្មោះខាងការរចនាបន្ថែមទៅលើស្មាតហ្វូនអោយកាន់តែមានភាពប្រណិត ឬហៅថា Luxury Phone និងមានតម្លៃថ្លៃជាងតម្លៃដើមនោះ ឥលូវនេះបានបង្ហាញស្នាដៃក្នុងការច្នៃប្រឌិតជាថ្មីម្តងទៀតទៅលើកំពូល ស្មាតហ្វូន Samsung Galaxy Note 9 ដែលទើបនឹងត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីថ្ងៃទី 09 ខែសីហាកន្លងទៅថ្មីៗនេះ។ 

កំពូលស្មាតហ្វូននេះត្រូវបានបង្ហាញខ្លួនឡើងជាមួយការរចនាកាន់តែមានភាពប្រណិតងាយស្រួលប្រើជាងជំនាន់មុនដោយមានអេក្រង់ទំនើប Super AMOLED Infinity Display ទំហំ 6.3” និងមានផ្ទៃខាងក្រោយស្រោបដោយកញ្ចក់ការពារប្រភេទ Corning Gorilla Glass 5 ដែលមានជម្រើសបួនពណ៌។ សម្រាប់តម្លៃរបស់ Note 9 វិញត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ខ្ទង់ $1000 ឬក៏ទាបជាងនេះតាមទីផ្សារក្នុងប្រទេសមួយចំនួន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាក់ស្តែងសម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជាយើងវិញវាមានតម្លៃត្រឹមតែ $929 ជាមួយនឹងការបន្ថែមគ្រឿង accessories ជាច្រើនទៀតដែលមានតម្លៃជាង $200 ហើយតម្លៃនេះត្រូវបានគេមើលឃើញថាធូរថ្លៃជាងកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនដទៃទៀត។ ឥលូវសូមក្រលេកមកមើល Galaxy Note 9 Fine Gold Edition ដែលជាម៉ូដែលថ្មីត្រូវបានក្រុមហ៊ុន Caviar របស់រុស្ស៊ីយកទៅច្នៃប្រឌិតបន្ថែមវិញម្តងដោយបានស្រោបលើស៊ុមជុំវិញ និងផ្ទៃខាងក្រោយដោយមាសសុទ្ធដែលមានទំងន់ដល់ទៅ 1000 ក្រាម (1គីឡូក្រាម) ដែលធ្វើអោយកំពូលស្មាតហ្វូន Note ជំនាន់ថ្មីនេះកើនតម្លៃថ្លៃហួសពីការស្មាន។ 

យើងឃើញថាការរចនាលើផ្ទៃមាសខាងក្រោយរបស់វាគឺមានឆ្លាក់រំលេចដោយពាក្យ FINE GOLD 999.9 នៅខាងក្រោមទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃ និងនៅជិតគែមខាងក្រោមមានពាក្យ NET WT 1000g ដែលបញ្ជាក់ពីទំងន់មាសដែលបានប្រើជាមួយឈ្មោះក្រុមហ៊ុន CAVIAR នៅពីក្រោម។ Galaxy Note 9 Fine Gold Edition ត្រូវបានក្រុមហ៊ុន Caviar ប្រកាសដាក់លក់ក្នុងតម្លៃខ្ទង់ RUB3,87 លាន (រូបិយប័ណ្ណរុស្ស៊ី) ឬជាង  $60,000 អាមេរិក ឬប្រហែល €50,000 អឺរ៉ូសម្រាប់ម៉ូដែល 128GB ហើយបើចង់បានម៉ូដែល 256GB ត្រូវថែមលុយប្រមាណ $300 ឬ €250 បន្ថែមទៀត។ តម្លៃនេះពិតជាមិនធម្មតាឡើយគឺអាចទិញរថយន្តស៊េរីទំនើបមួយបានយ៉ាងធូរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន