no-alternative title

នៅថ្ងៃទី 21 ខែសីហានេះ Nokia ត្រៀមប្រកាសចេញស្មាតហ្វូនស៊េរីថ្មី Nokia 9 ដែលប្រិយមិត្តទន្ទឹងរង់ចាំជាយូរមកហើយ

ថ្មីៗនេះ ក្រុមហ៊ុនប Nokia បានបង្ហាញនៅលើបណ្តាញសង្គម Twitter ថា នៅក្នុងព្រឹត្តិការណ៍ដែលធ្វើឡើងនៅថ្ងៃអង្គារ៍សប្តាហ៍ក្រោយនេះ ខ្លួននឹងធ្វើការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី ដែលអ្នកគាំទ្ររបស់ខ្លួនទន្ទឹងរង់ចាំមកជាយូរហើយនោះ។ ស្របពេលដែលលេចចេញព័ត៌មាននេះ យើងស្តាប់មើលទៅពិតជាគួរអោយសង្ស័យមែនទែននោះ យើងប្រាកដថា ស្មាតហ្វូនស៊េរីថ្មីនេះ គឺជាស្មាតហ្វូន Nokia 9 ជាក់ជាមិនខាន។ នៅពេលដែលក្រុមហ៊ុន Nokia បានបង្ហើបអំពីរឿងនេះនោះ ប្រិយមិត្តប្រាកដជាអាចដឹងថា ស្មាតហ្វូនស៊េរីថ្មីចុងក្រោយនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 និងលក្ខណៈពិសេសជាច្រើនទៀត។ 

ពាក្យចចាមអារ៉ាមមួយចំនួន បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវអេក្រង់ OLED Display ដែលមានគុណភាពមិនចាញ់ស្មាតហ្វូន Samsung galaxy S9 និង iPhone X នោះទេ ប៉ុន្តែតម្លៃរបស់វារឹតតែពិសេសថែមទៀត។  មុខងារពិសេសមួយទៀតនោះ គឺថាស្មាតហ្វូនស៊េរីថ្មីនេះ នឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ in-display fingerprint sensor ផងដែរ។ គួរបញ្ជាក់ថា មុខងារនេះប្រើប្រាស់រួចមកហើយនៅលើស្មាតហ្វូនជាច្រើន។  ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Nokia នឹងប្រើប្រាស់នូវមុខងារពេញលេញនៃបច្ចេកវិទ្យាចុងក្រោយសម្រាប់ការប្រកួតប្រជែងនៅលើទីផ្សារ។ ភាពជោគជ័យធំមួយទៀតរបស់ស្មាតហ្វូននេះ គឺទាក់ទងជាមួយនឹងប្រព័ន្ធកាមេរ៉ារបស់វា។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលដែលអតិថិជន ទិញស្មាតហ្វូនដែលមានតម្លៃថ្លៃប្រណិតនោះ ពួកគេរំពឹងថា កាមេរ៉ាខាងមុខគឺល្អបំផុតហើយនេះគឺជាអ្វីដែលក្រុមហ៊ុន Nokia នឹងផ្តល់អោយអ្នកប្រើប្រាស់។ តើស្មាតហ្វូននេះនឹងប្រើប្រាស់កាមេរ៉ា 2 គ្រាប់ ឬកាមេរ៉ា 3 គ្រាប់? យើងត្រូវធ្វើការរង់ចាំដល់ថ្ងៃអង្គារ៍សិនដោយសារតែស្មាតហ្វូន Nokia 9 នេះគឺមិនមានមានព័ត៌មានបែកធ្លាយនៅឡើយទេ។ ស្មាតហ្វូន Nokia 9 ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android ហើយវាប្រហែលជាដំណើរការនូវប្រព័ន្ធប្រតិបត្តិការចុងក្រោយបង្អស់ Android 9 Pie ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន