no-alternative title

MSI P65 Creator ជម្រើសដ៏ពិសេសអស្ចារ្យសម្រាប់អ្នកមានគំនិតច្នៃប្រឌិត បានមកដល់កម្ពុជាហើយ

បន្ថែមពីការនាំយកនូវអ្វីដែលកាន់តែអស្ចារ្យសម្រាប់អ្នកលេងហ្គេមនៅជុំវិញពិភពលោកនោះ ពេលនេះ ក្រុមហ៊ុន MSI មានគោលដៅក្នុងការអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតនូវភាពច្នៃប្រឌិតដោយខ្លួនឯងជាមួយនឹងបច្ចេកវិទ្យាដ៏លេចធ្លោរបស់ក្រុមហ៊ុននេះ។ នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ 2018 IFA Berlin កុំព្យូទ័រស៊េរីថ្មី “P65 Creator” ក្លាយជាកុំព្យូទ័រដ៏មានទេពកោសល្យក្នុងការបង្កើតនូវភាពច្នៃប្រឌិតកាន់តែអស្ចារ្យបំផុតសម្រាប់អ្នកថតរូបភាព អ្នករចនា និងអ្នកបង្កើតនូវ 3D។ កុំព្យូទ័រ P65 បង្ហាញអំពីភាពខ្លាំងរបស់វាសម្រាប់ដំណើរការនៃការច្នៃប្រឌិតដ៏អស្ចារ្យ និងមុខងារជាច្រើននៅលើកុំព្យូទ័រដែលមានរូបរាងប្រណិតនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបរាងដ៏ស្រស់ឆើតឆាយបំផុត

ដោយផ្តោតទៅលើភាពស្រស់ស្អាតនេះ កុំព្យូទ័រ P65 មានការរចនានូវរូបរាងយ៉ាងស្រស់ស្អាតឆើតឆាយជាមួយនឹងពីរជម្រើសសម្រាប់ធ្វើការជ្រើសរើសគឺមួយមានពណ៌ទឹកប្រាក់អាលុយមីញ៉ូម និងមួយទៀតជាប្រភេទ Limited Edition ដែលមានអាលុយមីញ៉ូមពណ៌សគុជខ្យងយ៉ាងស្រស់ស្អាត។ កុំព្យូទ័រនេះមានគែមពេញអេក្រង់ជាមួយនឹងកម្រាស់ស្តើងត្រឹមតែ ultra-slim 17.9mm និងទម្ងន់ស្រាលត្រឹមតែ 1.88kg តែប៉ុណ្ណោះ។

កុំព្យូទ័រ P65 អាចកាន់បានគ្រប់ទីកន្លែងហើយវានឹងជម្រុញអោយអ្នកបំផុសគំនិតអ្វីដែលកាន់តែថ្មីថែមទៀតផង។ ដើម្បីសម្រេចបាននូវការរចនាពណ៌ដ៏ស្រស់ស្អាតប្រណិតនេះ ក្រុមហ៊ុនបច្ចេកវិទ្យា MSI ប្រើប្រាស់នូវបច្ចេកវិទ្យាផ្តាច់មុខ True Color technology ក្នុងការផ្តល់ជូននូវពណ៌ភ្លឺច្បាស់ស្រស់ស្អាតដល់ទៅ  100% sRGB ថែមទៀតផង។ 

ច្នៃចេញពីការបំផុសគំនិតទៅជាការបង្កើតនូវផលិតផលដ៏អស្ចារ្យ

ជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប Intel® CoreTM i7 processor ជំនាន់ទី 8 ក្រាហ្វិកកាតដាច់ NVIDIA® GeForce® GTX 1070 ដែលធ្វើឱ្យកុំព្យូទ័រដ៏ស្រស់ស្អាតនេះមមានកម្លាំងខ្លាំងក្លា និងគួរអោយចង់ប្រើប្រាស់បំផុត។ ក្រុមហ៊ុនបច្ចេកវិទ្យា MSI ក៏ប្រើប្រាស់នូវបច្ចេកវិទ្យាត្រជាក់ Cooler Boost Trinity ដែលធ្វើឱ្យកុំព្យូទ័រ P65 នះមានសមត្ថភាពខ្លាំងក្លាជាងគូប្រកួតប្រជែង ហើយវាក៏មានសមត្ថភាពដែលអ្នកនឹកស្មានមិនដល់ផងដែរ។ ថាមពលថ្មរបស់វាអាចប្រើប្រាស់បានរយៈពេល 8 ម៉ោង។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រ P65 នេះប្រើប្រាស់នូវ ‘Modern Life Service’ ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint sensor និងជំនួយការឆ្លាតវៃ Cortana voice assistant ផងដែរ។បន្ថែមពីនេះទៀត វាក៏មានការប្រើប្រាស់ជាមួយនឹងប្រព័ន្ធសំឡេង  Hi-Res Audio និង Thunderbolt 3 ថែមទៀតផង។

កុំព្យូទ័រ Limited Edition ដ៏ប្រណិតបំផុត

កុំព្យូទ័រនាពេលបច្ចុប្បន្ននេះ គឺមានការរចនារូបរាងកាន់តែប្រណិត និងស្រស់ស្អាតបំផុតជាមួយនឹងការប្រើប្រាស់នូវ Ethernet adaptor (P65) និងការធានាទៅ លើសេវាកម្មរយៈពេលមួយឆ្នាំថែមទៀតផង។ សម្រាប់កុំព្យូទ័រ P Series នេះ ជម្រុញទៅលើការរចនារូបរាងកាន់តែប្រណិត និងបច្ចេកវិទ្យាកាន់តែអស្ចារ្យដែលផ្តល់នូវបទពិសោធន៍ល្អបំផុតសម្រាប់អ្នកបង្កើតនូវគំនិតថ្មីៗនោះ។

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន