no-alternative title

SONY Xperia XZ3 អាច Pre-Order បានក្នុងទីផ្សារអឺរ៉ុបជាមួយតម្លៃខ្ទង់ €799 ហើយការដឹកជញ្ចូននឹងផ្តើមនៅថ្ងៃទី 05 ខែកញ្ញានេះ

យោងទៅលើរបាយការណ៍របស់ក្រុមហ៊ុន Independent Strategy Analytics បានអោយដឹងថា “ឆ្នាំនេះក្រុមហ៊ុន SONY បានឆក់យកប្រជាប្រិយភាពខ្លាំងបំផុតក្នុងព្រឹត្តិការណ៍ពីពណ៌ផលិត ផលប្រចាំឆ្នាំដែលហៅកាត់ថា “IFA2018” ដែលកំពុងប្រារព្ធធ្វើឡើងនាទីក្រុមបែកឡាំប្រទេសអាល្លឺម៉ងជាមួយនឹងការបង្ហាញវត្តមានកំពូលស្មាតហ្វូនជំនាន់ថ្មី Sony Xperia XZ3 និងកាសប្លូធូសជំនាន់ថ្មីម៉ូដែល  Sony WH-1000XM3 ដែលជាការរចនាឡើងថ្មីជាមួយនឹងប្រព័ន្ធកាត់បន្ថយសំឡេងរំខានបានកាន់តែប្រសើរបំផុត (noise-cancelling processor)”។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Sony Xperia XZ3 គឺជាតួរអង្គសំខាន់បំផុតក្នុងការឆក់យកប្រជាប្រិយភាពពីទស្សនិកជនដែលមានវត្តមានចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ កំពូលស្មាតហ្វូនជំនាន់ថ្មីចុងក្រោយមួយនេះត្រូវបានក្រុមហ៊ុនធ្វើការអភិវឌ្ឍថ្មីស្ទើរតែទាំងស្រុងខុសពីជំនាន់ Xperia XZ2 ជាមួយនឹងការផ្លាស់ប្តូរមកប្រើបន្ទះអេក្រង់កម្រិតខ្ពស់មានលក្ខណៈកោងគែមសងខាងប្រហាក់ប្រហែលនឹង Samsung Galaxy Note 9 ដែរ។ បន្ទះអេក្រង់កោងគែមដែលបំពាក់នៅលើ Xperia XZ3 ជាប្រភេទ P-OLED Display មានទំហំ 6.0 អ៊ីង ដែលក្រុមហ៊ុន SONY បានហៅអេក្រង់នេះថា Curved PRAVIA OLED Display ដែលជាបន្ទះអេក្រង់មានគុណភាពបង្ហាញចេញកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ 

ក្រៅតែពីការបំពាក់នូវអេក្រង់គែមកោងគុណភាពខ្ពស់ហើយសម្រាប់កំលាំងម៉ាស៊ីន ប្រព័ន្ធកាមេរ៉ាថតរូប មុខងារ និងបច្ចេកវិទ្យាប្រើប្រាស់ទូទៅក៏ទំនើប និងខ្លាំងកម្រិតកំពូលថែមទៀតផង។ Xperia XZ3 គឺជាកំពូលស្មាតហ្វូនដ៏អស្ចារ្យតែមួយគត់ក្នុងឆ្នាំនេះដែល SONY បានដុសខាតផលិតឡើងយ៉ាងពិសេសដើម្បីផ្តល់ជូនអ្នកប្រើប្រាស់ស្មាតហ្វូន Xperia របស់ខ្លួន។ នៅថ្ងៃដាក់តាំងបង្ហាញ SONY មិនទាន់បានប្រកាសពីតម្លៃរបស់វានៅឡើយ ប៉ុន្តែខណៈពេលនេះយើងបានប្រទះឃើញវាបង្ហាញខ្លួនដាក់អោយធ្វើការ Pre-Order នៅលើគេហទំព័រ German Amazon  ជាមួយតម្លៃខ្ទង់ €799 ប្រហែល $926 អាមេរិក ហើយតម្លៃនេះគឺមានការបន្ថែមជូននូវ microSD ទំហំ 64GB មួយផងដែរ។ 

ហើយអតិថិជនដែលបាន Pre-Order នឹងទទួលបានស្មាតហ្វូន Xperia XZ3 នៅថ្ងៃទី 05 ខែកញ្ញានេះតែម្តង។ នៅក្នុងបញ្ចីដាក់អោយធ្វើការ Pre-Order នេះគឺអតិថិជនអាចជ្រើសរើសពណ៌ដែលខ្លួនស្រឡាញ់បានដែលមានដូចជាទឹកប្រាក់ ខ្មៅ ស បៃតង និងក្រហម។ Sony Xperia XZ3 ជាកំពូលស្មាតហ្វូនដំបូងគេដែលបានបង្ហាញខ្លួនឡើងមកជាមួយប្រតិបត្តិការ Android 9.0 Pei ជំនាន់ចុងក្រោយបំផុតចេញពីប្រអប់ស្រាប់តែម្តង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន