no-alternative title

ស្មាតហ្វូនអេក្រង់បត់បានរបស់ Samsung នឹងបង្ហាញវត្តមាននៅថ្ងៃជំនួបអ្នកអភិវឌ្ឍកម្មវិធី ដែលប្រព្រឹត្តទៅខែវិច្ឆិកាខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics ទំនងជានឹងបង្ហាញនូវស្មាតហ្វូនដែលអាចបត់បាននៅក្នុងព្រឹត្តិការណ៍ជំនួបអ្នកអភិវឌ្ឍកម្មវិធី  Samsung Developer Conference ដែលនឹងធ្វើឡើងនៅក្នុងទីក្រុង  San Francisco នៅថ្ងៃទី 7-8 ខែវិច្ឆិកាខាងមុខនេះ។ ថ្មីៗនេះ មានពាក្យចចាមអារ៉ាមនៅលើទីផ្សារ បានបង្ហាញថា ស្មាតហ្វូនដែលជារបកគំហើញច្នៃប្រឌិតថ្មីនេះ នឹងផ្សព្វផ្សាយជាសាធារណៈនៅក្នុងពេលឆាប់ៗនេះ ដោយសារតែក្រុមហ៊ុន Samsung ចង់បង្ហាញថា ខ្លួននឹងទទួលបានឈ្មោះជាអ្នកបង្កើតនូវស្មាតហ្វូន ដែលអាចបត់បានមុនគេបំផុតក្នុងពិភពលោកនោះ។

បុគ្គលិកម្នាក់ប្រាប់ទៅកាន់សារព័ត៌មាន  Chosun Ilbo នៅថ្ងៃទី 10 ខែកញ្ញានេះថា “មុនពេលដែលស្មាតហ្វូនបត់បាននេះដាក់លក់នៅដើមឆ្នាំក្រោយនេះ ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងបង្ហាញនូវលក្ខណៈសម្បត្តិលម្អិតនៃ Hardware ការរចនារូបរាង UI និងបទពិសោធន៍ថ្មីសម្រាប់អ្នកប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍សន្និសីទកាសែតនេះ។” គម្រោងនូវក្នុងការប្រកាសចេញនេះ នឹងជួយអោយសន្នីសីទរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung អាចក្លាយជាព្រឹត្តិការណ៍មួយដូចគ្នាទៅនឹង Apple’s WWDC និង Google I/O អញ្ចឹងដែរ ដោយមានការចាប់អារម្មណ៍បន្ថែមទៀតសម្រាប់អ្នកអភិវឌ្ឍក្នុងការពង្រីកនូវប្រព័ន្ធ Mobile Ecosystems។ ក្រុមហ៊ុន Apple និង Google បានបង្ហាញនូវផលិតផលថ្មីៗ និងដំណោះស្រាយជាច្រើននៅក្នុងព្រឹត្តិការណ៍សន្នីសីទសម្រាប់អ្នកអភិវឌ្ឍកម្មវិធីជារៀងរាល់ឆ្នាំ ហើយវាក៏មានការយកចិត្តទុកដាក់ពីអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងការបង្ហាញវត្តមានរបស់ស្មាតហ្វូនដែលអាចបត់បាននេះ ក្រុមអ្នកអភិវឌ្ឍកម្មវិធី អាចទទួលបាននូវគំនិតថ្មីៗអំពីអ្វីដែលស្មាតហ្វូនមានអេក្រង់បត់បានរបស់ក្រុមហ៊ុន Samsung មានលក្ខណៈពិសេសយ៉ាងណាខ្លះ។ ស្របពេលដែលក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Huawei បាននឹងកំពុងតែធ្វើការត្រួតពិនិត្យទៅលើសមិទ្ធិផលថ្មីរបស់ខ្លួនផងដែរ ព្រោះថា ក្រុមហ៊ុននេះ ក៏មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូន ដែលអាចបត់បានរបស់ខ្លួននៅក្នុងខែដូចគ្នា។

លោក Koh Dong-jin ដែលជានាយកប្រតិបត្តិផ្នែកអាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung បាននិយាយនៅក្នុងព្រឹត្តិការណ៍សន្នីសីទមួយ កាលពីខែសីហាថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung មិនចង់បាត់បង់ចំណាត់ថ្នាក់ដំបូងបំផុតក្នុងពិភពលោកនោះទេ។ តាមការបញ្ជាក់របស់ប្រភពជាច្រើននោះ ស្មាតហ្វូនដែលអាចបត់បានដំបូងបំផុត របស់ក្រុមហ៊ុន Samsung នឹងមានអេក្រង់ទំហំ 7.3 អ៊ីងប្រភេទ OLED ដែលអាចបត់បានជាមួយនឹងភាពកោង 1.5មម និងមានការបន្ថែមនូវអេក្រង់ទំហំ  4.6 អ៊ីងប្រភេទ OLED ស្ថិតនៅផ្នែកម្ខាងទៀតរបស់ស្មាតហ្វូននេះផងដែរ។ ជាមួយគ្នានេះ ក៏ការប្រកាសបង្ហាញនូវដំណោះស្រាយជាច្រើនសម្រាប់ស្មាតហ្វូនដូចជាបច្ចេកវិទ្យា AI Speakers ដែលទំនងជាបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូននេះនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន