no-alternative title

ព័ត៌មានថ្មី! HTC នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 រួមនិងការទ្រទ្រង់នូវបណ្តាញ 5G នៅលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន

ត្រឡប់ទៅកាន់ឆ្នាំ 2011 ក្រុមហ៊ុន HTC គឺជាបងធំមួយក្នុងចំណោមស្មាតហ្វូនកាលនោះ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់មួយនេះ បានបញ្ចេញនូវស្មាតហ្វូន HTC Sensation និង Sensation XL ដែលធ្វើឱ្យខ្លួនឈានទៅដល់ចំណាត់ថ្នាក់កំពូល។ ចាប់តាំងពីពេលនោះមក ប្រាក់ចំណេញប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំរបស់ក្រុមហ៊ុននេះ ក៏មានការធ្លាក់ចុះជាបន្តបន្ទាប់ ហើយនៅដើមសប្តាហ៍នេះ ក្រុមហ៊ុននេះ ក៏រាយការណ៍ផងដែរថា ប្រាក់ចំណេញមានការធ្លាក់ចុះ 53% បើធៀបទៅនឹងឆ្នាំមុននេះសម្រាប់ខែសីហា។ 

លោក Kevin Duo ដែលជាអ្នករចនាស្មាតហ្វូនរបស់ក្រុមហ៊ុន HTC បានទម្លាយនៅលើគណនី LinkedIn ថា ក្រុមហ៊ុននេះនៅតែមានថាមពលខ្លាំងក្លាបន្តទៅមុខជានិច្ច។ បន្ទាប់ពីការប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 នៅដើមឆ្នាំនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់តៃវ៉ាន់នេះ ស្ថិតនៅក្នុងដំណើរការនៅក្នុងការប្រើប្រាស់បន្ទឈីប Snapdragon 855 របស់ក្រុមហ៊ុន Qualcomm។ បន្ទះឈីបនេះ នឹងធ្វើការផលិតនៅក្នុងដំណើរការនៃ 7nm ជាមួយនឹងការពង្រឹងទៅលើប្រសិទ្ធិភាព និងកម្លាំងខ្លាំងក្លាជាងមុន។ បន្ថែមពីនេះទៀត ដំណើរការនៃការ Updates នេះនឹងធ្វើឱ្យបន្ទះឈីបនេះ អាចប្រកួតប្រជែងជាមួយនឹងបន្ទះឈីប Huawei’s Kirin 980 និងបន្ទះឈីប A12 របស់ក្រុមហ៊ុន Apple បានថែមទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងនិន្នាការនៃការប្រើប្រាស់នូវបណ្តាញ 5G Networks នៅក្នុងឆ្នាំ 2019 នេះ បន្ទះឈីប Snapdragon 855 អាចប្រើប្រាស់បានជាមួយនឹងម៉ូដឹម Snapdragon X24 modem ដែលទ្រទ្រង់នូវបណ្តាញ 4G LTE networks ដែលនឹងកាត់បន្ថយទៅលើតម្លៃនៃការផលិតទៅលើស្មាតហ្វូននេះ។ នៅក្នុងការទម្លាយរបស់ Duo Profile នោះ ក៏មានការបង្ហាញថា HTC កំពុងតែសម្លឹងក្នុងការប្រើប្រាស់នូវបន្ទះឈីប Snapdragon X50 ផងដែរ។ សម្រាប់ម៉ូដឹមនេះ នឹងទ្រទ្រង់នូវបណ្តាញ 5G networks និងអាចដំណើរការបានសម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន។ ប្រសិនបើក្រុមហ៊ុននេះ ជ្រើសរើសប្រើប្រាស់វាមែននោះ ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន HTC នឹងទ្រទ្រង់នូវបណ្តាញ Networks ចុងក្រោយបំផុតផងដែរខុសប្លែកពីស្មាតហ្វូន Galaxy S10 ។

សរុបមក ក្រុមហ៊ុនប HTC មិនមានគម្រោងក្នុងការចាកចេញពីទីផ្សារស្មាតហ្វូននោះទេ។ ដូចនេះ ស្មាតហ្វូនចំនួន 2 ម៉ូដែលនឹងបង្ហាញខ្លួននាពេលខាងមុខនេះ។ សម្រាប់ប្រាក់ចំណេញដែលបន្តការធ្លាក់ចុះនោះ នៅក្នុងស្មាតហ្វូនថ្នាក់កណ្តាល និងស្មាតហ្វូនថ្នាក់ទាបនោះ នឹងមិនមានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលក្រុមហ៊ុន HTC នឹងធ្វើការផ្តោតឡើងវិញទៅលើទីផ្សារស្មាតហ្វូននោះ។ ផ្ទុយទៅវិញ ក្រុមហ៊ុននេះ អាចនឹងមានការធានាទៅលើប្រាក់ចំណេញកាន់តែខ្ពស់ជាងមុនក៏ថាបាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន