no-alternative title

ការប្រើប្រាស់ស៊ីមពីរនៅលើ iPhone XS, XS Max និង XR គឺជាវិវត្តន៍ថ្មីមួយរបស់ Apple

ថ្មីៗនេះ ក្រុមហ៊ុនមួយចំនួនបានសើចចំអកអោយ Apple ថា បានធ្វើការងារដដែល គ្មានការច្នៃប្រឌិតថ្មី ដែលទាក់ទងនឹងការបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ ហើយអ្វីដែលជាការចាប់អារម្មណ៍នៅឆ្នាំនេះនោះ គឺប្រើប្រាស់ស៊ីមពីរ Dual SIM សម្រាប់ស្មាតហ្វូនស៊េរីថ្មី iPhones 2018 ស្របពេលដែលមុខងារនេះ ត្រូវបានក្រុមហ៊ុនផលិតស្មាតហ្វូន Android បានប្រើប្រាស់ជាច្រើនឆ្នាំមកហើយនោះ។ ប៉ុន្តែ iPhone XS, XS Max និង iPhone XR មិនមែនភ្ជាប់ជាមួយនឹងស៊ីមពីរទាំងអស់នោះទេ។  

សូមជំរាបថា ការប្រើប្រាស់ស៊ីមពីរនេះ គឺសម្រាប់ប្រើប្រាស់នៅប្រទេសចិនប៉ុណ្ណោះ ប៉ុន្តែសម្រាប់តំបន់ផ្សេងនោះ គឺមានរន្ធសម្រាប់ដាក់ Nano-SIM និងបច្ចេកវិទ្យាឌីជីថល eSIM។ មុខងារនេះ ក៏ធ្លាប់មានប្រើប្រាស់នៅលើនាឡិកា Apple Watch Series 3 ផងដែរ ដោយអនុញ្ញាតឱ្យនាឡិកានេះ អាចធ្វើការតភ្ជាប់ទៅកាន់បណ្តាញ cellular network ដោយមិនចាំបាច់ប្រើប្រាស់ស៊ីម SIM Card ធម្មតាទៀតនោះទេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

រហូតមកដល់ពេលនេះ មានក្រុមហ៊ុនចែកចាយចំនួន 14 នៅក្នុងចំណោម 10 ប្រទេស បានចុះបញ្ជីសម្រាប់ស្មាតហ្វូនស៊េរីថ្មី iPhone XS និង XS Max eSIM ហើយ ស្របពេលដែលម៉ូដែលមួយទៀត នឹងបង្ហាញខ្លួននៅពេលក្រោយនោះ។ សម្រាប់ការប្រើប្រាស់ស៊ីមកាត SIM card ធម្មតានោះ លែងមានវត្តមានទៀតហើយសម្រាប់ពេលអនាគត។ ហើយការប្រើប្រាស់ស៊ីម eSIM គឺនឹងមាននៅគ្រប់ទីកន្លែងសម្រាប់រយៈពេលប៉ុន្មានឆ្នាំទៀត។ យោងតាមរបាយការណ៍ថ្មី ដែលបានបញ្ជាក់ដោយ ABI Research បានអោយដឹងថា ស្មាតហ្វូនដែលប្រើប្រាស់ eSIM នឹងកើនឡើងដល់ទៅ 420 លានគ្រឿងនៅត្រឹមឆ្នាំ 2022។

គួរបញ្ជាក់ថា ក្រុមហ៊ុន Samsung, Huawei, LG, Xiaomi និង OPPO តែងតែនាំយកនូវមុខងារថ្មីៗសម្រាប់អតិថិជនរបស់ខ្លួន ស្របពេលដែលក្រុមហ៊ុន ABI Research បានពណ៌នាថា ការប្រើប្រាស់ eSIM “form-factor” ជាលក្ខណៈបច្ចេកវិទ្យា “transformative technology” ហើយវាក៏នឹងអាចធ្វើអោយប៉ះពាល់ទៅដល់តម្លៃរបស់ SIM កាត ទាំងមូលផងដែរ៕

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន