no-alternative title

Ford Raptor 2019 ភ្ជាប់នូវប្រព័ន្ធថ្មី Trail Control ផ្តល់នូវសមត្ថភាពកាន់តែខ្លាំងនៅក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ

ថ្មីៗនេះ ក្រុមហ៊ុន Ford ទើបតែបង្ហាញនូវការបំពាក់បន្ថែមនូវប្រព័ន្ធ Trail Control សម្រាប់រថយន្ត Raptor នៅក្នុងការធ្វើដំណើរនៅក្នុងស្ថានភាពផ្លូវដែលពិបាកៗ ដោយក្នុងមោះ ក៏មានការប្រើប្រាស់ជាមួយនឹងប្រព័ន្ធ Cruise Control ដែលមានលក្ខណៈស្រដៀងគ្នាជាមួយនឹងនឹងបច្ចេកវិទ្យា Off-Road Progress Control របស់ក្រុមហ៊ុន Land Rover ដែលប្រកាសបង្ហាញនៅក្នុងប៉ុន្មានឆ្នាំនេះដែរ។ ដូច្នេះ នេះគឺជាព័ត៌មានល្អសម្រាប់អ្នកដែល ទិញរថយន្តស៊េរីថ្មី Ford Raptor 2019  ថ្មីនេះ នឹងទទួលបាននូវមុខងារថ្មីៗ នៅពេលដែលrរថយន្តនេះបង្ហាញខ្លួនជាផ្លូវការនៅក្នុងហាងលក់ Showrooms នាពេលដ៏ខ្លីនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ក្រុមហ៊ុន Ford បានអោយដឹងថា ប្រព័ន្ធ System នេះ អាចធ្វើការគ្រប់គ្រងទៅលើចរន្តអគ្គិសនី និងប្រព័ន្ធហ្វ្រាំងនៅពេលដែលអ្នកធ្វើដំណើរនៅលើផ្លូវដែលពិបាកៗពិសេសនៅពេលដែលចតនោះ។ សម្រាប់មុខងារ Trail Control អាចដំណើរការបាននៅក្នុងល្បឿនចាប់ពី 1mph ទៅដល់ 20 mph ដែលអ្នកអាចប្រើប្រាស់នូវ Mode ជាពិសេសនេះនៅក្នុង Raptor’s 4x4 Settings។ សម្រាប់ខួរក្បាលនៃប្រព័ន្ធនេះ ក៏មានការពង្រឹងសម្រាប់ដោះស្រាយទៅលើបញ្ហាប្រឈមជាច្រើន និងឧបសគ្គតូចចង្អៀតដោយស្វ័យប្រវត្តិដោយប្រើប្រាស់នូវប្រព័ន្ធហ្វ្រាំងក្នុងការនាំរថយន្ត Truck នេះចុះចំណោទនោះ។ 

នៅពេលនេះ រថយន្ត Ford Raptor ស៊េរី 2019 នេះ ត្រូវបានក្រុមហ៊ុនប្រើប្រាស់នូវម៉ាស៊ីនទំហំ 3.5-liter V6 EcoBoost ដែលមានកម្លាំងដល់ទៅ 450 សេះ ជាមួយនឹងចង្កឹះលេខស្វ័យប្រវត្តិ 10 វគ្គ ជាមួយនឹងប្រព័ន្ធ High-Low Transfer Case និង Four-Wheel Drive ។ ក្រុមហ៊ុន Ford បាននិយាយទៀតថា ប្រព័ន្ធ Trail Control នេះ នឹងអាចដំណើរការបាននៅគ្រប់រថយន្តស៊េរីថ្មីរបស់រថយន្ត Ford Ranger 2019 នៅក្នុងការនាំយកនូវរថយន្តនេះ ទៅកាន់ហាងលក់រាយជាច្រើននៅដើមឆ្នាំក្រោយនេះ។ សម្រាប់ការ Upgrade ទៅលើរថយន្ត  Ford F-150 Raptor 2019 នឹងដំណើរការបាននៅចុងឆ្នាំ 2018 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន