no-alternative title

Xperia XZ3 ត្រូវបានក្រុមហ៊ុន Sony ប្រកាសដាក់អោយ Pre-Order នៅក្នុងទ្វីបអ៊ឺរ៉ុបជាមួយនឹងការបន្ថែមកាដូហ្កេម Call of Duty: Black Ops 4

នៅថ្ងៃនេះ ក្រុមហ៊ុន Sony Mobile បានបង្ហាញនូវការចាប់ផ្តើមដាក់អោយមានការកម្មង់ទិញមុនរបស់ស្មាតហ្វូនស៊េរីថ្មី  Xperia XZ3 ដែលមានគោលដៅផ្តោតទៅលើអ្នកដែលចូលចិត្តលេងហ្គេម។ សម្រាប់ការប្រកាសនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ជប៉ុននេះ បានសហការជាមួយនឹងក្រុមហ៊ុន Activision ដើម្បីផ្តល់អោយអតិថិជននៅក្នុងទ្វីបអ៊ឺរ៉ុប ដែលបានកម្ម៉ង់ទិញមុននូវស្មាតហ្វូនស៊េរីថ្មី Sony Xperia XZ3 នេះ នូវ Digital Game របស់ហ្គេម  Call of Duty: Black Ops 4 ដោយឥតគិតថ្លៃផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

Sony បានបញ្ជាក់ថា កិច្ចព្រមព្រៀងមួយនេះ ដំណើរការបានសម្រាប់ហាងលក់រាយមួយចំនួនប៉ុណ្ណោះ ដូចនេះអតិថិជនត្រូវតែឆែកមើលកន្លែងណាសិនមុនពេលចាប់ផ្តើមការបញ្ជាទិញមុន។ ដូចអ្វីដែលបានលើកឡើងកាលពីពេលមុនអញ្ចឹង ស្មាតហ្វូននេះ អាចរកទិញបាននៅក្នុងទ្វីបអ៊ឺរ៉ុបតែប៉ុណ្ណោះ ហើយនឹងមានគោលដៅសម្រាប់អ្នកដែលប្រើប្រាស់នូវ PlayStation 4 Console។ នៅពេលដែលអតិថិជន ទទួលបាននូវ digital game នេះអតិថិជនអាចធ្វើការដោនឡូតដោយផ្ទាល់ចេញពីម៉ាស៊ីនលេងហ្គេមរបស់អ្នកផ្ទាល់តែម្តង ហើយការផ្តល់ជូន គឺចាប់ពីថ្ងៃទី 28 ខែកញ្ញានេះតទៅ។

សូមជំរាបថា ហេ្គម Call of Duty: Black Ops 4 ត្រូវបានដាក់អោយដំណើរការនៅគ្រប់ Platforms ទាំងអស់នៅថ្ងៃទី 12 ខែតុលាខាងមុខនេះ ស្របពេលដែលស្មាតហ្វូនស៊េរីថ្មី Xperia XZ3 ត្រូវបានគេរំពឹងថា នឹងដាក់លក់នៅថ្ងៃទី 5 ខែតុលាខាងមុខនេះ គឺមួយសប្តាហ៍មុនការប្រកាសចេញហ្គេមនេះ។ ពេលនេះ ស្មាតហ្វូនស៊េរីថ្មី Sony Xperia XZ3 អាចធ្វើការកម្មង់ទិញបានមុនជាមួយនឹងពណ៌ខ្មៅ ពណ៌ទឹកប្រាក់ និងពណ៌ក្រហម Bordeaux Red ។ ស្មាតហ្វូននេះមានតម្លៃ  £699 ឬ €799 នៅក្នុងទ្វីបអ៊ឺរ៉ុប៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន