no-alternative title

iPhone XS MAX អេក្រង់ OLED ទំហំ 6.5 អ៊ីង នឹងក្លាយជាស្មាតហ្វូនដែលមានអេក្រង់ធំជាងបំផុតនៅឆ្នាំនេះ

នៅថ្ងៃទី 12 ខែកញ្ញានេះនៅក្នុងទីស្នាក់ការកណ្តាលរបស់ខ្លួននៅ Cupertino រដ្ឋ California ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមរិកកាំង Apple ទើបតែប្រកាសចេញនូវស្មាតហ្វូន iPhone ស៊េរីថ្មីរបស់ខ្លួន ដែលដូចគ្នាទៅនឹងឆ្នាំមុននេះដែរ ដោយក្រុមហ៊ុនបច្ចេកវិទ្យានេះ នៅតែបញ្ចេញនូវស្មាតហ្វូនចំនួន 3 ម៉ូដែលសម្រាប់ iPhone។ សម្រាប់មនុស្សភាគច្រើន គឺសម្លឹងមើលទៅលើស្មាតហ្វូនដែលមានអេក្រង់ធំបំផុតគឺម៉ូដែល  iPhone XS MAX ដែលមានអេក្រង់ទំហំ 6.5 អ៊ីង ហើយ OLED ថែមទៀត។

អេក្រង់របស់ស្មាតហ្វូនថ្មីនេះ គឺមានទំហំ 0.1 អ៊ីង ដែលធំជាងស្មាតហ្វូន Galaxy Note 9 របស់ក្រុមហ៊ុន Samsung Electronic ដែលបានបង្ហាញខ្លួនកាលពីខែសីហាកន្លងទៅនេះ។ ស្មាតហ្វូន XS MAX នឹងក្លាយជាស្មាតហ្វូនដែលមានអេក្រង់ធំបំផុត ដែលមិនធ្លាប់មាននៅលើទីផ្សារនោះទេ ស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរបស់ចិនមួយចំនួន ដូចជា Huawei ក៏គ្រោងនឹងបញ្ចេញនូវស្មាតហ្វូនដែលមានអេក្រង់ធំបំផុតរបស់ខ្លួននៅក្នុងចុងឆ្នាំនេះដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះស្មាតហ្វូនពីរម៉ូដែលផ្សេងទៀត គឺ iPhone XS និង  iPhone XR នោះ គឺមានទំហំអេក្រង់ 5.8 អ៊ីង OLED និងទំហំ  6.1 អ៊ិង LCD។ ស្មាតហ្វូន iPhone XS គឺជាជំនាន់នៃ Upgrade របស់ស្មាតហ្វូន  iPhone X ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុននេះ ស្របពេលដែលអេក្រង់ LCD សម្រាប់ម៉ូដែលតម្លៃថោកជាងគេនោះ នឹងធ្វើការផលិតនៅក្នុងចំនួនកំណត់ប៉ុណ្ណោះ។សម្រាប់ស្មាតហ្វូនដែលមានអេក្រង់ទំហំ 6.5 អ៊ីង របស់ស្មាតហ្វូនកម្រិតខ្ពស់របស់ខ្លួននោះគឺ Apple ព្យាយាមទាក់ទាញអតិថិជនរបស់ខ្លួនក្នុងការចាប់អារម្មណ៍ទៅលើស្មាតហ្វូនដែលមានអេក្រង់កាន់តែធំជាងមុនសម្រាប់ធ្វើការទស្សនាវីដេអូ និងការថតរូបភាព។ 

ស្ថិតនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននេះ Apple បានចំណាយនូវធនធានជាច្រើនក្នុងការអភិវឌ្ឍទៅលើសេវាកម្មស្មាតហ្វូន និងមាតិកាអាជីវកម្មនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមមានការបង្កើតនូវ Content TV ដូចជា Netflix និង Amazon ជាដើម។ សម្រាប់ស្មាតហ្វូនដែលមានអេក្រង់ធំនេះ នឹងអាចផ្តល់នូវផលចំណេញកាន់តែខ្ពស់ជាងមុនសម្រាប់ Apple និងអ្នកផ្គត់ផ្គង់ជាច្រើនរបស់ខ្លួន។ 

គួរបញ្ជាក់ថា ស្មាតហ្វូន iPhone X មានតម្លៃ US$999 នៅពេលដែលបង្ហាញខ្លួនជាផ្លូវការនោះ ដោយបានធ្វើឱ្យប្រាក់ចំណេញរបស់ក្រុមហ៊ុននេះ មានការកើនឡើងខ្លាំងទោះបីជាការលក់មានការធ្លាក់ចុះក៏ដោយ។ ក្រុមហ៊ុនវិនិយោគនៅក្នុងស្រុកជាច្រើន បានព្យាករណ៍ថា ក្រុមហ៊ុន Samsung Display ដែលមានកុងត្រាផ្គត់ផ្គង់ផ្តាច់មុខអេក្រង់ OLED សម្រាប់ Apple នោះ នឹងមើលឃើញនូវប្រាក់ចំណេញរបស់ខ្លួនខ្ពស់នៅក្នុងត្រីមាសទី 3 នេះ ដោយសារតែការបញ្ចេញនូវ iPhoneដែលមានអេក្រង់ OLED។

លោក Roh Keun-chang ដែលជាអ្នកវិភាគរបស់ក្រុមហ៊ុន HMC Investment Securities បានបញ្ជាក់ថា “ Samsung Display នឹងក្លាយជាអ្នកផ្គត់ផ្គង់អេក្រង់ OLED ដ៏ធំសម្រាប់ Apple នៅក្នុងឆ្នាំនេះ។ សម្រាប់ស្មាតហ្វូនអេក្រង់ទំហំ  6.5អ៊ីង នឹងមានការកើនឡើងពីស្មាតហ្វូន  5.8 អ៊ីង ដល់ទៅ 10%។” ក្រុមហ៊ុន KB Securities ក៏បានព្យាករណ៍ដែរថា ប្រាក់ចំណេញនៃប្រតិបត្តិការរបស់ក្រុមហ៊ុនផលិតអេក្រង់នេះ នឹងឈានដល់ទៅ 80 ពាន់លានវ៉ុន (US$709.22 លានដុល្លារអាមេរិក) នៅក្នុងត្រីមាសទី 3 នៅឆ្នាំនេះ ដែលមានការកើនឡើងដល់ទៅ 140 ពាន់លានវ៉ុនបើធៀបទៅនឹងត្រីមាសមុននេះ។ ក្រុមហ៊ុន LG Display ក៏មានគោលដៅក្នុងការក្លាយខ្លួនជាអ្នកផ្គត់ផ្គង់អេក្រង់ OLEDs សម្រាប់ក្រុមហ៊ុន Apple ផងដែរ។ មានពាក្យចចាមអារ៉ាមថា ការផ្គត់ផ្គង់អេក្រង់ OLEDs សម្រាប់ iPhone ស៊េរីថ្មីនេះ សម្រាប់ត្រីមាសទី 4 នៅក្នុងឆ្នាំនេះ នឹងមានការកើនឡើងដល់ទៅ 4 លានសន្លឹក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន