no-alternative title

ក្រុមហ៊ុន Huawei បានចេញសារចំអក ក្រុមហ៊ុន Apple ថា ធ្វើដដែលៗ

កាលពីថ្ងៃទី 12 កញ្ញានេះ Apple ទើបតែបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន បានធ្វើអោយគូរប្រកួតប្រជែងជាច្រើន បាននិងកំពុងតែចង់ឈ្នះ iPhone ហើយក៏កំពុងតែស្វែងរកនូវចន្លោះប្រហោងនៃកំហុសឆ្គងរបស់យុទ្ធសាស្រ្តរបស់ Apple នៅក្នុងឆ្នាំនេះផងដែរ។ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ Samsung មិននិយាយអ្វីនោះទេ ប៉ុន្តែ Huawei ដែលជាអ្នកដណ្តើមបានចំណាត់ថ្នាក់លេខ 2 ពិភពលោកពី Apple នោះ មិននៅស្ងៀមនោះទេ។ 

ក្រុមហ៊ុន Huawei ធ្លាប់បានធ្វើបែបនេះ បន្ទាប់ពីការបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Galaxy Note 9 ផងដែរ ហើយនៅពេលនេះ ក្រុមហ៊ុនរបស់ប្រទេសចិននេះ ក៏ធ្វើការសើចចំអកទៅលើ Apple ជាមួយនឹងការផ្សព្វផ្សាយថ្មីរបស់ខ្លួនក្នុងការជម្រុញនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Mate 20 នៅខែក្រោយនេះ។ អ្វីដែលជាក់ស្តែងនេះ សម្រាប់ iPhone ស៊េរីថ្មី ដែលបង្ហាញខ្លួននៅក្នុងឆ្នាំនេះ គឺប្រើប្រាស់នូវបន្ទះឈីបចាស់ៗ ដែលប្រើប្រាស់នៅលើស្មាតហ្វូន iPhone X មើលទៅពិតជាដូចគ្នាបេះបិទ ដោយគ្រាន់តែខុសគ្នាតែទំហំ និងកាមេរ៉ាប៉ុណ្ណោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Huawei បានហៅការរចនាសម្រាប់ស្មាតហ្វូនស៊េរីថ្មីថា មានលក្ខណៈដូចគ្នាទៅនឹង iPhones X ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ គ្មានអ្វីថ្មីនោះទេ ហើយ Huawei ថែមទាំងអរគុណ Apple សម្រាប់ការរក្សានូវអ្វីគ្រប់យ៉ាងជាច្រើនដូចគ្នាដដែល ស្របពេលដែលខ្លួន មានឱកាសក្លាយជាឧបករណ៍ដ៏អស្ចារ្យពិតៗសម្រាប់ឆ្នាំនេះ។ សូមជំរាបថា កន្លងមក Huawei ក៏ធ្លាប់ហៅ Samsung ថា មិនបានស្វែងរកនូវរបកគំហើញថ្មី ដូចគ្នាទៅនឹងអ្វីដែលខ្លួនហៅសម្រាប់ក្រុមហ៊ុន Apple នៅពេលនេះដែរ។ Huawei បាននិយាយទៀតថា ស្មាតហ្វូន Mate 20 នឹងប្រើប្រាស់នូវរបកគំហើញថ្មីដែលខុសប្លែកពីស្មាតហ្វូនជំនាន់មុនៗរបស់ខ្លួន៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន