no-alternative title

តើ iPhone XS និង XS Max មានចំនុចខ្លាំង និងទាក់ទាញជាង iPhone “X” ជំនាន់មុនប៉ុណ្ណាទៅ

សូមនិយាយពាក្យថា “Say goodbye” សម្រាប់ទូរស័ព្ទ iPhone ដែលមានគែមអេក្រង់លើកក្រោមក្រាស់ និងកងស្កែនក្រយ៉ៅម្រាមដៃ (ID Scanner) ដែលមានចាប់កំណើតនៅលើទូរស័ព្ទ iPhone តាំងពីស៊េរីដំបូងបំផុតមកម្ល៉េះដោយពេលនេះ Apple បានជំនូសមកវិញនៅទូរស័ព្ទ iPhone ដែលមានអេក្រង់លាតគែមខ្លីមានរំលេចដោយគែមឆកដែលហៅថា “notch” ហើយក៏មិនមានឈ្មោះម៉ូដែល (លេខ+Plus) ដែលបានប្រើអស់រយះពេលបីជំនាន់ផងដែរ (6 Plus, 7 Plus, 8 Plus) ទៀតដែរដោយ Apple បានប្រើឈ្មោះម៉ូដែល iPhone ខាងចុងជាអក្សរវិញគឺមានដូចជា iPhone XS, XS Max និង XR និងបានរំលងចោលម៉ូដែល iPhone 9 Series។

រូបភាពពាណិជ្ជកម្ម
no-alternative title

អក្សរ “X” ជាភាសារ៉ូម៉ាំងគឺលេខ “10” ដូច្នេះយើងអាចហៅ iPhone ជំនាន់ថ្មីថា iPhone 10S, 10S Max និង 10R ក៏បានដែរ។ ហើយខាងក្រោមនេះគឺជាគុណសម្បត្តិ និងលក្ខណះសម្បត្តិទូទៅរបស់iPhone XS និង XS Max ឬ iPhone 10S / 10S Max)៖

រូបរាង និងការរចនាជាមួយអេក្រង់ Super Retina Display

iPhone XS និង XS Max គឺជាម៉ូដែលស្នងជំនាន់ iPhone X ដែលចេញកាលពីឆ្នាំ 2017។ iPhone  ជំនាន់ថ្មីនេះហាក់មិនមានការរចនាអ្វីប្លែកពីជំនាន់មុននោះដែរគ្រាន់តែពូកវាបានបង្កើនសមត្ថភាពកំលាំងម៉ាស៊ីនខ្លាំងជាងមុន និងបានកែប្រែទៅលើប្រព័ន្ធកាមេរ៉ាថតរូបអោយមានភាពកាន់តែប្រសើរជាងមុនប៉ុណ្ណោះ។ iPhone XS និង XS Max មានតួរខ្លួនទាំងមូលស្រោបដោយកញ្ចក់មុខក្រោយ និងមានស៊ុមព័ទ្ធជុំវិញជាដែលអ៊ីណុក (Stainless Steel) ដូច iPhone X ជំនាន់មុនដែរ។

អេក្រង់របស់ទូរស័ព្ទទាំងពីរគឺបានប្រើនូវបន្ទះអេក្រង់ Super AMOLED ដែល Apple ហៅថា “Super Retina Display”។ iPhone XS មានទំហំអេក្រង់ 5.8 អ៊ីញកម្រិត Ratio 19.5:9 ដូច iPhone X ដែរជាមួយផ្ទៃបង្ហាញចេញសរុបបាន 82.9% និងទ្រទ្រង់ការបង្ហាញចេញបានក្នុងទំហំ 1125 x 2436px រីឯម៉ូដែល XS Max វិញមានទំហំអេក្រង់ធំរហូតដល់ទៅ 6.5 អ៊ីញជាមួយកម្រិត Ration 19.5:9 ដូចគ្នាមានផ្ទៃបង្ហាញចេញសរុប 84.4% និងទ្រទ្រង់ការបង្ហាញចេញក្នុងទំហំ 1242 x 2688px។

អេក្រង់ Super Retina នេះកម្រិតភាពច្បាស់ 458ppi ទ្រទ្រង់នូវបច្ចេកវិទ្យា HDR10 និងDolby Version ជាមួយល្បឿនកម្រិត 120Hz ព្រមទាំងបង្កើននូវកម្រិត dynamic range ខ្ពស់ជាមុន 60% ដែលធ្វើអោយការបង្ហាញចេញគឺច្បាស់ខ្លាំង និងមានល្បឿនប៉ះបញ្ជាកម្មវិធី និងមុខងារទូទៅបានលឿនបំផុតដែលពិសេសសម្រាប់ការបញ្ជាក្នុងការលេងហ្គេមដែលមានកម្រិតក្រាហ្វិចធ្ងន់ៗ និងការទស្សនាវីដេអូកម្រិតខ្ពស់បានច្បាស់ត្រជាក់ភ្នែក។

កំលាំងម៉ាស៊ីនខ្លាំងជាងមុន និងប្រតិបត្តិការ iOS ជំនាន់ចុងក្រោយ

iPhone ជំនាន់ថ្មីនេះរត់ដោយបន្ទះឈីប A12 Bionic ដែលជាឈីបដំបូងក្នុងលោកដែលបានផលិតឡើងតាមខ្នាត 7nm។ ឈីបនេះមាន CPU ចំនួន 6-core ដែល 2-core ជា CPU ខ្លាំង និង 4-Core ជា CPU កម្រិតមធ្យមអមមកជាមួយនូវ GPU កម្រិត 4-Core និងរ៉េមទំហំ 4GB។ តាមការអះអាងពី Apple បានអោយដឹងថាសម្រាប់ 2-core CPU មានល្បឿនលឿនជាង 15% និង 4-core CPU មានល្បឿនលឿនជាង 40% បើធៀបនឹងចំនួន CPU ដែលប្រើនៅលើឈីបជំនាន់ A11 Bionic។

សម្រាប់ GPU គឺមានល្បឿន render ប្រសើរជាងមុន 50%។ iPhone XS និង XS Max មានទំហំផ្ទុកក្នុងម៉ាស៊ីនស្រាប់ទំហំចាប់ពី 64GB/256GB និង 512GB។  iPhone  ជំនាន់ថ្មីទាំងពីរនេះត្រូវបានដំឡើងមកជាមួយប្រតិបត្តិការ iOS12 ដែលជាជំនាន់ចុងក្រោយបំផុតដែលវាត្រូវបាន Apple បង្កើនសមត្ថភាពទៅលើប្រព័ន្ធសុវត្ថិភាពអោយកាន់តែមានសុវត្ថិភាពខ្ពស់ជាងមុនដូចជាមុខងារ Face ID និង iCloud ជាដើម។

កំលាំងថ្ម និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន

iPhone XS Max មានថ្មទំហំ 3,400mAh រីឯម៉ូដែល iPhone XS មានថ្មទំហំ 2,800mAh។ ថ្មរបស់ពូកវាទ្រទ្រង់បាននូវបច្ចេកវិទ្យាសាកបញ្ចូលថាមពលល្បឿនលឿនដែលសាក 30 នាទីបានប្រហែល 50% ព្រមទាំងទ្រទ្រង់ការសាកដោយឥតប្រើខ្សែដោត (Wireless charging) ដោយប្រើបច្ចេកវិទ្យា Qi ផងដែរ។

បច្ចេកវិទ្យាការពារទឹក និងធូលីបានពេញលេញ

iPhone ជំនាន់ថ្មីនេះប្រើប្រាស់បច្ចេកវិទ្យាការពារទឹក និងធូលីដីស្តង់ដារពេញលេញខ្ពស់ជាងជំនាន់មុនគឺកម្រិត IP68 ដែលធន់នឹងទឹកបានជម្រៅជិត 2 ម៉ែត្រក្នុងរយះពេល 30 នាទី។

iPhone ដំបូងដែលមានរន្ធដាក់ស៊ីមកាតបានពីរ

វាជាប្រវត្តិសាស្ត្រថ្មីក្នុងសែស្រឡាយទូរស័ព្ទ iPhone ដែលពូកវាត្រូវបានដំឡើងមកជាមួយរន្ធដោតដាក់ស៊ីមកាតបានពីរ។ ដោយ iPhone XS អាចប្រើស៊ីមកាតបានពីរដោយមួយជាប្រភេទស៊ីម Nano ធម្មតា និងមួយទៀតជាស៊ីមអេឡិចត្រូនិច (e-SIM) ចំនែកឯ iPhone XS Max  ទ្រទ្រង់ស៊ីមកាតប្រភេទ Nano SIM ទាំងពីរ។

ប្រព័ន្ធកាមេរ៉ាថតរូប និងវីដេអូ

សម្រាប់ទម្រង់នៃការរចនាកាមេរ៉ាភ្លោះខាងក្រោយគឺដូចគ្នានឹងជំនាន់ iPhone X ដដែល ហើយកាមេរ៉ាទាំងពីរគ្រាប់គឺមានទំហំ 12MP ដូចគ្នាដោយមួយគ្រាប់មានកម្រិត aperture f/1.8 ជាប្រភេទកែវលែន wide angle lens មានសមត្ថភាពផលិតសាច់រូបភាពបានក្នុងកម្រិត1.4µm និងគ្រាប់ទីពីរមានកម្រិត aperture f/2.4 ជាប្រភេទកែវលែន Telephoto lens មានសមត្ថភាពផលិតសាច់រូបភាពបានក្នុងកម្រិត1.0µm និងអាចពង្រីកបាន 2 ដង (2x optical zoom)។ កែវលែនទាំងពីររបស់វាមានភ្ជាប់មកនូវមុខងារទប់រំញ័រ OIS ជាមួយមុខងារចាប់រូប PDAF និងភ្លើងជំនូយពន្លឺប្រភេទ quad LED dual-tone flash។

បន្ថែមពីនេះវានូវមានមុខងារ Smart HDR ដែលជួយធ្វើអោយការចាប់យករូបភាពបានលឿន បានច្បាស់ ពិសេសជួយធ្វើអោយការផលិតរូបភាពព្រាលផ្ទៃខាងក្រោយ (Portrait ឬ Bokeh Effect) កាន់តែមានភាពល្អប្រសើរជាងមុន។កាមេរ៉ាទាំងពីរគ្រាប់នៅលើ iPhone XS និងXS Max មានសមត្ថភាពផលិតវីដេអូបានដល់កម្រិត 4K ទំហំ 2160px ដែលអាចកម្រិតល្បឿន frame បានចាប់ពី 24fps/30fps ឡើងទៅ 60fps។ ចំនែកកាមេរ៉ាមុខវិញគឺមានទំហំ 7.0MP ប្រើប្រាស់កែវ លែនខ្នាត 32mm មានកម្រិត aperture f/2.2 និងភ្ជាប់នូវមុខងារថតរូបថ្មីៗដ៏សម្បូរបែបផងដែរ។ 

កាលបរិច្ឆេទចេញលក់ 

Apple នឹងបើកអោយធ្វើការបញ្ជាទិញមុន (Pre-Order) ចាប់ពីថ្ងៃទី 14 ក្នុងខែកញ្ញានេះទៅ រីឯការចេញដាក់លក់ផ្លូវការគឺនឹងត្រូវធ្វើឡើងនៅថ្ងៃទី 21 ខែកញ្ញានេះផងដែរដោយមានជម្រើសបីពណ៌គឺទឹកមាស ទឹកប្រាក់ និងប្រផេះ៕

 

តម្លៃរបស់ iPhone XS           

-64GB   តម្លៃប្រហែល US-$999 - 64GB   

-256GB តម្លៃប្រហែល US-$1,149- 64GB   

-256GB តម្លៃប្រហែល US-$1,349- 64GB   

 

តម្លៃរបស់ iPhone XS Max 

- តម្លៃប្រហែល US-$1,099 

- តម្លៃប្រហែល US-$1,249 

- តម្លៃប្រហែល US-$1,449 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន