no-alternative title

បែកធ្លាយរូបភាពរបស់ Nokia 9 បង្ហាញកាន់តែច្បាស់ពីរូបរាង ហើយនឹងកាមេរ៉ាខាងក្រោយ

យោងតាមរបាយការណ៍ថ្មីៗនេះ បានទម្លាយថា ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Nokia នឹងប្រើប្រាស់នូវកាមេរ៉ា Penta-lens ដែលមានលេខម៉ូដែល TA-1094។ បើទោះបីជាឈ្មោះរបស់ស្មាតហ្វូនស៊េរីថ្មីនេះ នៅមិនទាន់បញ្ជាក់ក៏ដោយពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា នេះគឺជាស្មាតហ្វូនស៊េរីថ្មី Nokia 9 ពិតប្រាកដហើយ។ សម្រាប់រូបភាពថ្មីបំផុតរបស់ស្មាតហ្វូនស៊េរីថ្មីនេះ ក៏បានបង្ហាញអំពីផ្នែកខាងក្រោយផងដែរ ដោយបញ្ជាក់ពីទំហំថាមពលថ្មរបស់ស្មាតហ្វូន Note 9 ថែមទៀតផង។

Nokia 9 ត្រូវបានក្រុមហ៊ុនតម្លើងនូវកាមេរ៉ា ZEISS Penta-Lens ដែលស្ថិតនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់អំពីព័ត៌មាននៃផ្នែកខាងមុខនៅឡើយទេ។ មានការលើកឡើងថា Note 9 នេះ នឹងមានអេក្រង់ Notch ជាមួយនឹងទំហំនៃ aspect ratio display ធំជាងមុន។ ការបែកធ្លាយជាច្រើនបានទម្លាយថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវថាមពលថ្មដែលមានទំហំ 4,150mAh។ ប្រសិនបើព័ត៌មាននេះ គឺជាការពិតនោះ Nokia 9 នឹងមានថាមពលថ្មធំបំផុតសម្រាប់ក្រុមហ៊ុននេះ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ មិនបានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនោះទេ។ ប៉ុន្តែមានការបង្ហាញថា អេក្រង់របស់ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ in-screen fingerprint scanner។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការបែកធ្លាយនៅក្នុងពេលថ្មីៗនេះ បានបង្ហាញទៀតថា Nokia 9 អាចនឹងមានអេក្រង់ទំហំ 5.9-inch OLED screen ដែលទ្រទ្រង់នូវកម្រិតភាពច្បាស់ដល់ទៅ Quad HD និងប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 ដែលពង្រឹងទៅលើល្បឿនដ៏ខ្លាំងក្លា ក៏នោះក៏មានការប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 9 Pie OS ផងដែរ។ កន្លងមក Nokia 9 ក៏បង្ហាញខ្លួននៅលើវេបសាយ Samsung Latvia ផងដែរ។ សម្រាប់ម៉េមូរីក្នុងម៉ាស៊ីន និងការប្រើប្រាស់ស៊ីមរបស់ស្មាតហ្វូននេះ ក៏បានបង្ហាញខ្លួននៅក្នុងបញ្ជីនៃ Samsung’s Buyback Program ទៀតផង ដោយមានការបញ្ជាក់ថា ស្មាតហ្វូននេះក៏ទទួលនូវការ Trade-in ផងដែរ។ 

នៅក្នុងវេបសាយនេះ បានបង្ហាញថា ស្មាតហ្វូន Nokia 9 នេះ នឹងមានទំហំ 64GB និង 128GB។ ស្មាតហ្វូននេះ ប្រើប្រាស់នូវស៊ីមមួយ និងប្រភេទស៊ីមពីរ Dual SIM។ Nokia 9 អាចនឹងលក់សម្រាប់តែទីផ្សាររបស់ប្រទេស Latvian តែប៉ុណ្ណោះ។ នៅមិនទាន់មានការបញ្ជាក់អំពីភាពសុក្រឹត្យសម្រាប់រូបភាពដែលបែកធ្លាយនេះនោះទេ។ សម្រាប់ម៉ូដែល TA-1094 ដែលបានបង្ហាញខ្លួននៅលើវេបសាយរបស់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ចិន  (CMIIT) កាលពីពេលថ្មីៗនេះ គឺទំនងជាបញ្ជាក់អំពីវត្តមានរបស់ស្មាតហ្វូននេះហើយ។ ស្មាតហ្វូន Nokia 9 អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងត្រីមាសទី 4 នៅឆ្នាំនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន