no-alternative title

ពិភពអេឡិចត្រូនិក ៖ ក្រុមហ៊ុន HMD Global នឹងរៀបចំព្រឹត្តិការណ៍មួយនៅទីក្រុងឡុងដ៍នៅថ្ងៃទី 4 ខែតុលាខាងមុខនេះ

កាលម្សិលមិញនេះ ក្រុមហ៊ុន HMD Global បានចាប់ផ្តើមផ្ញើលិខិតអញ្ជើញមួយសម្រាប់ព្រឹត្តិការណ៍ដែលខ្លួន បានប្រារព្ធឡើង នៅថ្ងៃទី 4 ខែតុលា ខាងមុខនេះ នៅទីក្រុងឡុង ប៉ុន្តែមិនមានព័ត៌មានច្បាស់ថា នៅក្នុងការអញ្ជើញនោះ មានការបង្ហាញពីអ្វីខ្លះនោះទេ។ ថ្មីៗនេះ យើងបានឃើញការបែកធ្លាយព័ត៌មាន Nokia 7.1 Plus នៅលើអនឡាញ តែមិនច្បាស់ថា កម្មវិធីនេះ នឹងបង្ហាញស្មាតហ្វូននេះយ៉ាងណានោះទេ។ នេះអាចជាពេលដែលប្រិយមិត្តច្រើនរំពឹងទុកថា នឹងឃើញវត្តមាន Nokia 9 ក៏ថាបាន ដូច្នេះយើងត្រូវរង់ចាំមើលបន្ត។

រូបភាពពាណិជ្ជកម្ម
no-alternative title

រហូតមកដល់ពេលនេះ មានមនុស្សជាច្រើន នៅតែរង់ចាំមើលឧបករណ៍ពិតប្រាកដមួយពីម៉ាកនេះ ដែលបានស្តារឡើងវិញ ហើយ Nokia 9 នឹងបានដើរតួជាផ្នែកមួយនៃគំនិតច្នៃប្រឌិត ហើយសង្ឃឹមថា Nokia នឹងមិនចំណាយពេលយូរដូចដែល Oppo នោះទេ។ Nokia 9 ត្រូវបានគេដឹងថា នឹងមានកាមេរ៉ាចំនួនប្រាំ នៅលើសំបកខាងក្រោយ ស្របពេលដែល 7.1 Plus នឹងត្រូវ ភ្ជាប់មកតែ ពីរគ្រាប់ប៉ុណ្ណោះ ហើយម៉ូដែលទាំងពីរ និងមានបច្ចេកវិទ្យាកញ្ចក់ Zeiss មានវត្តមានមកជាមួយផងដែរ។ ស្មាត ហ្វូននេះ ត្រូវបានបំពាក់ដោយ Snapdragon 845 ជាធម្មតា Nokia 7.1 Plus នឹងប្រើបន្ទះឈីប Snapdragon 710 និងមាន RAM ទំហំ 6GB។ ក្រុមហ៊ុន HMD Global បានប្តេជ្ញាចិត្តផ្តល់នូវបទពិសោធន៍ Android One លើទូរស័ព្ទទាំង អស់របស់ខ្លួន ដូច្នេះទាំងពីរម៉ូដែលនេះ គួរតែជាផ្នែកមួយ នៃកម្មវិធីនោះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន