no-alternative title

ក្រុមហ៊ុន vivo គ្រោងនឹងបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មី Z-Series ដើម្បីប្រកួតប្រជែងជាមួយនឹងទីផ្សារទូរស័ព្ទតម្លៃទាប

នារយៈពេលចុងក្រោយនេះ ការប្រកួតប្រជែងទៅលើស្មាតហ្វូនថ្នាក់កណ្តាលនៅក្នុងប្រទេសឥណ្ឌា គឺមានការកើនឡើងកំដៅយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន បានព្យាយាមបញ្ចេញនូវស្មាតហ្វូនថ្នាក់កណ្តាលដែលមានសមត្ថភាពកាន់តែខ្លាំងក្លានៅក្នុងប្រទេសនេះ។ កាលពីដំបូង Xiaomi បន្ទាប់មក Honor រួចមក Realme ហើយពេលនេះគឺក្រុមហ៊ុន vivo វិញម្តង។ 

យោងតាមព័ត៌មានចុងក្រោយបំផុតនេះ បានបង្ហាញថា ក្រុមហ៊ុន vivo បាននៅត្រៀមខ្លួនក្នុងការដាក់លក់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនផ្តាច់មុខនៅលើអនឡាញក្នុងការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Oppo’s Realme។ ស្មាតហ្វូនស៊េរីថ្មីទាំងនេះត្រូវបាន គេរំពឹងថាជាស្មាតហ្វូន  Z series ដែលមានតម្លៃសមរម្យក្នុងការប្រើប្រាស់។ គួរបញ្ជាក់ថា Oppo គឺជាគូប្រកួតប្រជែងផ្ទាល់របស់ក្រុមហ៊ុន Vivo ហើយក្រុមហ៊ុន vivo ក៏បោះជំហានក្នុងការលក់អនឡាញជាមួយនឹងស្មាតហ្វូនជាច្រើនស៊េរី។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Z series ថ្មីនេះ គឺស្ថិតនៅក្នុងចន្លោះស្មាតហ្វូន  X series និងស្មាតហ្វូន Y series ដែលមាននឹងដាក់លក់នៅលើអនឡាញនាពេលខាងមុខ ស្មាតហ្វូននេះនឹងមានឈ្មោះថា vivo Z1i ដែលនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិនផងដែរ។  ស្មាតហ្វូន Z series នេះ នឹងផ្តោតទៅលើទីផ្សារអនឡាញ។  ហ្វូនស៊េរីថ្មី Vivo Z1i អាចនឹងមានអេក្រង់ទំហំ 6.26-inch full HD+Display និងមានភ្ជាប់ជាមួយ Notch បន្ទះឈីប Snapdragon 636 SoC រ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB។ ស្មាតហ្វូននេះ ប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 13MP+2MP និងកាមេរ៉ាខាងមុខទំហំ 16MP ដំណើរការនូវ  Funtouch OS 4.0 និងថាមពលថ្ម 3,260mAh៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន