no-alternative title

Nokia 7 Plus នឹងអាចដំណើរការការមុខងារថ្មី Digital Wellbeing ក្រោយការ Update ប្រព័ន្ធប្រតិបត្តិការ Android Pie Beta

Digital Wellbeing គឺជាមុខងារមួយថ្មី ដែលទើបតែចាប់ដំណើរការ ដែលមានគោលដៅជួយធ្វើការកាត់បន្ថយទៅលើការញៀននៅក្នុងការប្រើប្រាស់ស្មាតហ្វូន។ មុខងារនេះ ត្រូវបានបង្កើតឡើងសម្រាប់ធ្វើការការពារទៅលើផ្នែកសុខភាពផ្លូវចិត្ត និងរូបរាងកាយពីផលប៉ះពាល់អវិជ្ជមាននៃការប្រើប្រាស់ស្មាតហ្វូន។ ហើយមុខងារនេះ គឺមានភ្ជាប់ជាមួយនឹងកម្មវិធី App នៅលើប្រព័ន្ធប្រតិបត្តិការ Android Pie។ ចាប់ពីពេលនេះ អ្នកប្រើប្រាស់ជាច្រើន នឹងអាចធ្វើការទទួលបាននូវការរំលឹក នៅពេលដែលពួកគេចំណាយពេលវេលាយូរច្រើនជ្រុលនៅលើស្មាតហ្វូនរបស់ពួកគេ ក្រោយពេលមានកម្មវិធីនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Nokia 7 Plus គឺជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនជាច្រើន ដែលនឹងអាចតំឡើងនូវ Beta Version របស់ Android Pie។ ពេលនេះការ Update របស់ Google នឹងអាចប្រើប្រាស់មុខងារ Digital Wellbeing បានហើយ។ អ្នកប្រើប្រាស់ អាចធ្វើការតម្លើងនូវមុខងារថ្មីៗ បានយ៉ាងច្រើន ដោយគ្រាន់តែចូលទៅ Update នៅលើ Play Store នៅលើស្មាតហ្វូនរបស់ខ្លួន។ ជាមួយនឹងព័ត៌មាននៃការ Update នេះ គឺមានការបង្ហាញនូវព័ត៌មាននៃការប្រើប្រាស់គ្រប់កម្មវិធី App ទាំងអស់។ ជាមួយនឹងការប្រើប្រាស់ Digital Wellbeing នៅលើស្មាតហ្វូននេះ អ្នកប្រើប្រាស់ ក៏៏អាចដំណើរការនូវមុខងារ Do Not Disturb mode នៅក្នុង Time Frames ថែមទៀតផង។

ទាក់ទងទៅនឹងការ Update នេះ ក៏មានមុខងារថ្មីហៅថា App Timers ផងដែរ ដោយមុខងារអាចធ្វើការកំណត់ទៅលើពេលវេលាសម្រាប់ចំណាយនៅលើ Apps នេះ ដោយមានរួមបញ្ចូលនូវមុខងារ Do Not Disturb Mode កម្រិតខ្ពស់ដែលការពារស្មាតហ្វូននេះកុំអោយញ័រ រោទិ៍ និងមានភ្លើងនៅពេលដែលស្មាតហ្វូននេះ ទទួលបាននូវសាររំលឹក notifications ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអំពីមុខងារជាច្រើននៅលើ Digital Wellbeing អ្នកប្រើប្រាស់ អាចឆែកមើលនៅក្នុង Play Store page បាន៕

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន