no-alternative title

Galaxy A9 Pro (2018) ត្រូវបានបំពាក់នូវកាមេរ៉ា 4 គ្រាប់ រួមនឹងលក្ខណៈសម្បត្តិថ្មីៗជាច្រើនទៀត

កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Samsung បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Galaxy A7 (2018) ដែលបំពាក់នូវប្រព័ន្ធកាមេរ៉ា 3 គ្រាប់ ហើយពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏ត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូនដំបូបំផុតរបស់ខ្លួន ដែលមានកាមេរ៉ា 4 គ្រាប់ ផងដែរ។ ស្មាតហ្វូននេះ ទំនងប្រហែលជា Galaxy A9 Pro (2018) ហើយវាត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅថ្ងៃទី 11 ខែតុលាខាងមុខនេះ។

កាលពីពេលមុននេះ ការសន្និដ្ឋានបានបង្ហាញថា ក្រុមហ៊ុន Samsung បានត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូន ដែលមានតម្លៃថោកជាមួយនឹងប្រព័ន្ធកាមេរ៉ា 4 គ្រាប់ មានគោលបំណងក្នុងការតេស្ត៍សាកល្បងទៅលើទីផ្សារជាមុនសិន។ យោងតាមរបាយការណ៍មួយ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវកាមេរ៉ាទំហំ 24MP+8MP ជាមួយនឹង Super Wide-Angle Lens 120º។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ ប្រើប្រាស់នូវកាមេរ៉ា ZOOM Camera ដែលមានទំហំ 10MP+5MP ស្របពេលកាមេរ៉ាខាងមុខរបស់វាមានទំហំ 24MP ថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Galaxy A9 Pro (2018) ត្រូវបានគេទម្លាយថា នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 660 ស្របពេលដែលព័ត៌មានរបស់ស្មាតហ្វូននេះ កាលពីពេលមុន បានបញ្ជាក់ថា នឹងប្រើប្រាស់បន្ទះឈីប Snapdragon 710។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.28 អ៊ីង Full HD AMOLED មានរ៉េមទំហំ 4GB ឬ 6GB និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ឬ 128GB និងអាចបន្ថែមនូវកាត microSD ផងដែរ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo និងថាមពលថ្ម 3720mAh។ នៅក្នុងរូបភាពដែលធ្វើការ Renders នេះ ស្មាតហ្វូន Galaxy A9 Pro ត្រូវបានគេរំពឹងថា មានរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន A7 ដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន