no-alternative title

បែកធ្លាយរូបភាព Huawei Mate 20 Pro បង្ហាញកាន់តែច្បាស់ពីអេក្រង់ ហើយនឹងកាមេរ៉ា 3 គ្រាប់នៅោផ្នែកខាងក្រោយ

នៅក្នុងរយៈពេល 2 ខែចុងក្រោយនេះ មានស្មាតហ្វូនថ្នាក់ប្រណិតជាច្រើន បានចាប់ផ្តើមបង្ហាញខ្លួន ដូចគ្នានេះដែរ ស្មាតហ្វូនស៊េរីថ្មិ Huawei Mate 20 pro ដែលភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិកម្រិតខ្ពស់ជាច្រើន នៅក្នុងខែតុលាខាងមុខនេះ។ ស្មាតហ្វូន Mate 20 pro គ្រោងនឹងបង្ហាញខ្លួនជាមួយនឹងរ៉េម ដែលមានបន្ទះ ឈីប Kirin 980 7nm ដំបូងបំផុតក្នុងពិភពលោក។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ យើងទទួលបានរូបភាព Renders ជាច្រើនសន្លឹករបស់ស្មាតហ្វូនស៊េរីថ្មី Mate 20 Pro គឺមានរូបរាងស្រស់ស្អាតទាក់ទាញ។ ក៏មានរូបភាពជាច្រើនសន្លឹកទៀតរបស់សម្បកទូរស័ព្ទនេះ ដែលបែកធ្លាយជាមួយនឹង “NM Card” របស់ Huawei នេះផងដែរ។ នៅក្នុងរូបភាព Renders នេះ យើងអាចមើលឃើញនូវអេក្រង់ដែលមាន Notch Display ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងរន្ធដោត USB-C Type Charging Port ស្ថិតនៅផ្នែកខាងក្រោម។ Huawei នៅតែប្រើប្រាស់នូវរន្ធដោតកាសស្តាប់ 3.5មម Headphone Jack ដែលស្ថិតនៅផ្នែកខាងលើនៃស្មាតហ្វូននេះ។ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូន Huawei Mate 20 Pro ប្រើប្រាស់នូវកាមេរ៉ា 3 គ្រាប់ និងភ្លើង LED flash មួយគ្រាប់ផងដែរ។

ឧបករណ៍ Huawei Wireless Charger បែកធ្លាយនៅក្នុងរូបភាព Renders ។ ឧបករណ៍ Huawei Wireless Charger នេះប្រើប្រាស់នូវថាមពល 15W និងការទ្រទ្រង់នូវស្តង់ដារ Qi wireless charging ផងដែរ។ ចំណែក Huawei “NM Card” ក៏មានការបង្ហាញនៅក្នុងរូបភាពជាច្រើនសន្លឹកដែលមានល្បឿនដល់ទៅ 90 MB/s។ មានការបង្ហាញអំពីកម្រិតស្តង់ដារនៃវីដេអូជាមួយនឹងល្បឿននៃការថតវីដេអូកម្រិត 4k។ ទាំងអស់នេះ គឺជាផលិតផលថ្មីទាំងស្រុងរបស់ក្រុមហ៊ុន Huawei ។

បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Kirin 980 SoC ចុងក្រោយបំផុត ដែលមានអង្គគណនា Octa-Core (2.36 GHz, Quad core, Cortex A73+1.84 GHz, Quad Core, Cortex A53) Processor ដែលប្រើប្រាស់ដំណើរការ 7nm ជាមួយនឹងប្រើប្រាស់នូវម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB, 128GB និង 256GB ជាមួយនឹងរ៉េមទំហំ 6GB & 8GB។ បើនិយាយអំពីស្មាតហ្វូនស៊េរីថ្មី Mate 20 Pro នេះ គឺមានការរចនារូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូនមួយដែលបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ IFA 2018 នៅក្នុងទីក្រុង Berlin នៃប្រទេសអាល្លឺម៉ង់។ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 16 ខែតុលាខាងមុខនេះ ជាមួយនឹងស្មាតហ្វូន Huawei Mate 20 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន