no-alternative title

ប្រសិនបើមាន Amazon Echo Companion ស៊េរីថ្មីចំនួនប្រាំនេះ លោកអ្នកនឹងមានភាពសប្បាយរីករាយគ្រប់ពេល

ជាមួយនឹងការបង្ហាញចេញនូវវត្តមានឧបករណ៍បំពងសំឡេងស៊េរីថ្មីម៉ាក Echo របស់ខ្លួនចំនួន 4 ស៊េរីដែលមានដូចជា Echo Dot, Echo Plus, Echo Show និង Echo Auto ក្រុមហ៊ុន Amazon ក៏បានបង្ហាញចេញនូវឧបករណ៍បំពងសំឡេងចំនួន 5 ស៊េរីបន្ថែមទៀតដែលមានដូចជា  Echo Sub, Echo Input, Echo Link, Echo Link Amp និង Echo Wall Clock ដែលមានលក្ខណះសម្បត្តិពិសេសរៀងៗខ្លួន និងមានតម្លៃទៅតាមសមត្ថភាពដែលពួកវាធ្វើបាន។

រូបភាពពាណិជ្ជកម្ម
no-alternative title

-Echo Sub ៖ គឺជាឧបករណ៍បំពងសំឡេងតូចមួយដែលត្រូវបានរចនាឡើងដើម្បីដំណើរការជាមួយឧបករណ៍ Echo ដែលមានស្រាប់របស់លោកអ្នក។ Echo Sub មានលក្ខណៈពិសេសជាsubwoofer ដែលមានទំហំ 6 អ៊ីញជាមួយកំលាំងថាមពល 100W និងអាចធ្វើការភ្ជាប់ទំនាក់ទំងទៅនឹងឧបករណ៍ Echo ឬ Echo Plus តាមរយះបច្ចេកវិទ្យាប្លូធូស។ Echo Sub មានតម្លៃប្រហែល $129.99។

-Echo Input ៖ មិនមែនជា Speaker បំពងសំឡេងនោះទេប៉ុន្តែវាជាឧបករណ៍ពិសេសមួយដែលទ្រទ្រងជាមួយបច្ចេកវិទ្យាសំឡេង Alexa ដោយវាមានរន្ធម៉ិចសម្រាប់ស្រូបសំឡេងបញ្ជារបស់យើង។ វាអាចធ្វើការតភ្ជាប់ទៅកាន់ឧបករណ៍បំពងសំឡេង Echo ឬ Echo Dot បានតាមរយះខ្សែ auxiliary និងតាមប្រព័ន្ធប្លូធូសបន្ទាប់មកវាទទួលការបញ្ជាដោយសំឡេងពីយើងរួចធ្វើការបន្តទៅកាន់ឧបករណ៍ Echo ទាំងនោះ។ Echo Input មានតម្លៃប្រហែល $129.99។

-Echo Link ៖ គឺសម្រាប់បន្ថែមកម្រិតសំឡេងនៅលើឧបករណ៍ស្តាប់តន្ត្រីផ្សេងទៀតដែលវាជួយបង្កើនសំឡេងបានកាន់តែខ្លាំងធ្វើអោយគុណភាពសំឡេងមានកម្រិតខ្ពស់។ លោកអ្នកអាចធ្វើការភ្ជាប់ Echo Link ទៅប្រព័ន្ធឧបករណ៍សំឡេងដែលមានស្រាប់នៅក្នុងគេហដ្ឋានរបស់លោកអ្នក និងអាចចាក់តន្ត្រីនៅលើវាបានតាមរយៈសេវាកម្មស្ទ្រីមថែមទៀតផង។ នេះមានន័យថាប្រសិនបើអ្នកមានប្រព័ន្ធឧករណ៍សំឡេងចាស់ប៉ុន្តែមានគុណភាពខ្ពស់នោះវានឹងអនុញ្ញាតឱ្យអ្នករីករាយជាមួយប្រភពតន្ត្រីបានកាន់តែច្រើន។ Echo Link មានតម្លៃប្រហែល $199.99។

-Echo Amp ៖ មិនខុសពី Echo Link នោះទេដោយវានឹងជួយបង្កើនការបំពងសំឡេងនៅលើឧបករណ៍បំពងសំឡេងរបស់លោកអ្នកអោយកាន់តែលឺខ្លាំងជាមួយគុណភាពសំឡេងខ្ពស់។ Echo Amp មានកម្រិតកំលាំង 60W និងមាន 2-channel amplifier  សម្រាប់ធ្វើការភ្ជាប់ទៅកាន់ឧបករណ៍ bookshelf speakers។ បន្ថែមពីនេះវាក៏ទ្រទ្រង់សំឡេង Alexa ដែលអាចធ្វើការភ្ជាប់ការបញ្ជាតាមរយះកម្មវិធី Alexa នៅលើទូរស័ព្ទដៃ និងឧបករណ៍ Echo ផ្សេងៗបានថែមទៀតផង។ Echo Link មានតម្លៃប្រហែល $299.99។

-Echo Wall Clock

សម្រាប់អាមួយចុងក្រោយនេះវាមិនត្រឹមតែជាឧបករណ៍បំពងសំឡេងសម្រាប់ចាក់តន្រ្តីស្តាប់នោះទេ តែវាក៏ជាអ្នកកំនត់ពេលវេលាដ៏ជាក់លាក់មួយសម្រាប់លោកអ្នកផងដែរ។ វាអាចអោយយើងធ្វើការកំនត់ពេលវេលានៅលើឧបករណ៍ Echo មួយផ្សេងទៀតរបស់លោកអ្នក កំនត់ម៉ោងរោទិ៍ និងកំនត់ការក្រើនរំលឹងផ្សេងៗដោយការប្រើប្រាស់អំពូលភ្លើង LED  ចំនួន 60 គ្រាប់ជុំវិញរង្វង់មុខរបស់វា។ Echo Wall Clock មានតម្លៃប្រហែល $29.99 ប៉ុណ្ណោះ។ សម្រាប់ Echo Sub នឹងបង្ហាញវត្តមាននៅថ្ងៃទី 11 ខែតុលា ប៉ុន្តែសម្រាប់កាលបរិច្ឆេទនៃឧបករណ៍អេកូផ្សេងៗទៀតនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន