no-alternative title

Meizu បានបង្ហាញចេញនូវជម្រើសពណ៌ខៀវថ្មី Aurora Blue gradient Color Edition សម្រាប់ Meizu 16th

នៅក្នុងព្រឹត្តិការណ៍នៃការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Meizu 16x ថ្មីៗនេះ ក្រុមហ៊ុន Meizu ក៏បានបង្ហាញអំពីពណ៌ថ្មីរបស់ស្មាតហ្វូន Meizu 16th ជម្រើសថ្មីផងដែរ គឺ Aurora Blue Gradient Color Edition យ៉ាងស្រស់ស្អាតបំផុត។ គួរបញ្ជាក់ថា កាលពីខែមុនេះ ក្រុមហ៊ុន Meizu បានបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Meizu 16th ដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 SoC ចុងក្រោយបំផុតជាមួយនឹងតម្លៃ ($393) និងមានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ និងពណ៌ស Mountain White។ ចំពោះម៉ូដែល Edition ពិសេសនេះ គឺមានភាពទាក់ទាញខ្លាំងមែនទែន។

ស្មាតហ្វូន Meizu 16th Aurora Blue Edition ដ៏ស្រស់ស្អាតនេះ ទទួលបានពណ៌ថ្មីនេះ រូបភាពកម្រិតខ្ពស់មួយ ដែលបង្ហាញអំពីកញ្ចក់ និងចំណាំងផ្លាតនៃពន្លឺ ដែលធ្វើឱ្យវាទទួលរងនូវ Effect ភ្លឺចែងចាំងបែបនេះ។ មានការពង្រឹងកាន់តែស្រស់ស្អាត និងការពង្រឹងទៅលើពណ៌ Gradient Color សម្រាប់ស្មាតហ្វូននេះ ជាការប្រើប្រាស់នូវកញ្ចក់នោះ។ សម្រាប់ពណ៌ Gradient Color ថ្មីនេះ គឺបានផ្តល់ពណ៌យ៉ាងអស្ចារ្ Meizu កំណត់តម្លៃរបស់ស្មាតហ្វូនស៊េរីថ្មី Meizu 16th Aurora Blue gradient edition នេះគឺ 2798 yuans ដែលមានតម្លៃថ្លៃជាងម៉ូដែលស្តង់ដារដល់ទៅ 100 Yuans។ សម្រាប់ទំហំ 6GB+64GB គឺមានតម្លៃ 2798 Yuans ស្របពេលដែលទំហំ 6GB+128GB មានតម្លៃ ($437) ។ សម្រាប់ទំហំ 8GB+256GB គឺមានតម្លៃ ($496)។

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះទៀតនោះ Meizu 16th នេះ គឺជាស្មាតហ្វូនកម្រិតខ្ពស់ ដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 845។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6 អ៊ីង កម្រិត 18:9 Aspect Ratio ប្រភេទ Super AMOLED ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 12MP នៅខាងក្រោយ និងកាមេរ៉ាខាងមុខទំហំ 20MP សម្រាប់ថតរូបភាព Selfie ផងដែរ។ ស្មាតហ្វូននេះ មានថាមពលថ្ម 3,010mAh និងការប្រើប្រាស់នូវ Flyme UI ផ្អែកទៅលើប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo OS ថែមទៀតផង៕

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន