no-alternative title

ពិភពអេឡិចត្រូនិក៖ Samsung Galaxy S10 មានចំនួន 4 ម៉ូដែល ដោយមួយនឹងអាចប្រើប្រាស់ប្រព័ន្ធ 5G

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ត្រូវបានគេរំពឹងថា បានត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនចំនួន 4 ម៉ូដែលរបស់ Galaxy S10 នៅឆ្នាំក្រោយនេះ ប៉ុន្តែយ៉ាងហោចណាស់ម៉ូដែលមួយនៅក្នុងចំណោមស្មាតហ្វូនទាំង 4 ម៉ូដែលនេះ នឹងមិនដាក់លក់ជាលក្ខណៈសកលនោះទេ។ សម្រាប់ 3 ម៉ូដែលរបស់ស្មាតហ្វូន Galaxy S10 គឺមានលេខកូដ beyond 0, beyond 1 និង beyond 2។ សម្រាប់ម៉ូដែលទី 4 របស់ស្មាតហ្វូន Galaxy S10 បានបង្ហាញថា ក្រុមហ៊ុន Samsung នឹងបង្ហាញស្មាតហ្វូននេះនៅក្នុងត្រីមាសទី 1 ឆ្នាំ 2019 ជាមួយនឹងកូដ beyond 2 (5G)។ សម្រាប់ឈ្មោះកូដទាំងអស់នេះ នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie beta ដែលបង្កើតឡើងសម្រាប់ស្មាតហ្វូន Samsung Galaxy S9+ ដែលទើបតែបែកធ្លាយថ្មីៗនេះផងដែរ។

នៅមិនទាន់មានព័ត៌មានលម្អិតអំពីស្មាតហ្វូនទាំងនេះ នៅឡើយទេ ក្រៅពីឈ្មោះរបស់ស្មាតហ្វូននេះ ដោយនេះគ្រាន់តែប្រភពមួយបានបញ្ជាក់ប៉ុណ្ណោះថា ក្រុមហ៊ុន Samsung នឹងមានស្មាតហ្វូន Galaxy S10 កំពុងតែធ្វើការនៅលើស្មាតហ្វូនចំនួន 4 ម៉ូដែលប៉ុណ្ណោះ។ ស្មាតហ្វូនចំនួន 3 ម៉ូដែលគឺ beyond 0, beyond 1និង beyond 2 អាចធ្វើការរកទិញបាននៅជុំវិញពិភពលោក ប៉ុន្តែសម្រាប់ស្មាតហ្វូន beyond 2 5G ប្រហែលជាដាក់លក់តែនៅក្នុងទឹកដីនៃប្រទេសកូរ៉េខាងត្បូងតែប៉ុណ្ណោះ។ សម្រាប់ប្រភេទ 5G នេះប្រហែលជាមានតម្លៃថ្លៃបំផុតសម្រាប់ម៉ូដែលរបស់ Galaxy S10 នោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

នេះគឺជាការទម្លាយនូវព័ត៌មានមួយចំនួនរបស់ស្មាតហ្វូន Galaxy S10 ដែលមានពាក្យចចាមអារ៉ាមបញ្ជាក់ថានឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ៖

Beyond 0 (Galaxy S10): 5.8-inch display, កាមេរ៉ាមួយគ្រាប់;

Beyond 1 (Galaxy S10): 5.8-inch display និងកាមេរ៉ាភ្លោះ;

Beyond 2 (Galaxy S10+): 6.44-inch display, កាមេរ៉ាក្រោយ 3 គ្រាប់, និងកាមេរ៉ាមុខភ្លោះ;

Beyond 2 5G (Galaxy S10+): ដូចគ្នាទៅនឹងកូដ beyond 2 គ្រាន់តែទ្រទ្រង់នូវប្រព័ន្ធ 5G 

 

សម្រាប់ស្មាតហ្វូនទាំង 4 ម៉ូដែលនេះ នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie ប៉ុន្តែវាប្រហែលជាបង្ហាញខ្លួនជាមួយនឹងបន្ទះឈីបផ្សេងគ្នាដែលអាចជា Exynos និង Qualcomm ផ្អែកទៅលើទីផ្សារដែលវាដាក់លក់៕

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន