no-alternative title

រថយន្ត Range Rover Sport ស៊េរីថ្មីដ៏អស្ចារ្យ បានបង្ហាញវត្តមាននៅខ្សែភាពយន្ត “The First”

នៅពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Land Rover បានបន្តនូវការបោះជំហានទៅមុខបន្ថែមទៀត និងការសហការជាមួយនឹងក្រុមហ៊ុន Hulu ក្នុងការបង្កើតនូវរថយន្តស៊េរីថ្មី Range Rover Sport សម្រាប់កម្មវិធី TV Show ថ្មីរបស់ខ្លួន។ រថយន្តស៊េរីថ្មី Range Rover Sport នឹងបង្ហាញខ្លួននៅក្នុងកម្មវិធី “The First” ដែលជាកម្មវិធីភាពយន្តប្រឌិតបែបវិទ្យាសាស្រ្តចេញពីអ្នកបង្កើត House of Cards ឈ្មោះថា Beau Willimon នៅលើសេវាកម្ម Hulu streaming service អំពីក្រុមអ្នកអវកាសដែលព្យាយាមក្លាយខ្លួនជាមនុស្សដំបូងបំផុតនៅលើភពព្រះអង្គារនោះ។ 

កម្មវិធីនេះក៏មានការចូលរួមពីតារាសម្តែង ដែលទទួលបានពានរង្វាន់ Academy Award ពីរលើកគឺលោក Sean Penn ស្របពេលដែលរថយន្តស៊េរីថ្មី Range Rover Sport នេះនឹងបើកបរដោយលោក Natascha McElhone ដែលដើរតួធ្វើជាអ្នកអវកាសក្នុងលំហរហៅថា Laz Ingram នោះ។ លោក Michael Curmi អគ្គនាយកផ្នែក Brand Experience របស់ក្រុមហ៊ុន Jaguar Land Rover និយាយថា “យើងពិតជាមានក្តីរីករាយណាស់ដែលបានសហការជាមួយនឹងក្រុមហ៊ុន Hulu សម្រាប់ការបង្កើតនូវកម្មវិធីស៊េរីដ៏អស្ចារ្យនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងកម្មវិធី Show នេះនឹងធ្វើឡើងនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ វាគឺជាការប្រកួតប្រជែងដ៏អស្ចារ្យក្នុងការធ្វើការជាមួយនឹងក្រុមហ៊ុន Westward Productions និង Hulu ក្នុងការបង្កើតនូវចក្ខុវិស័យសម្រាប់អ្វីដែលរថយន្ត Range Rover Sport នឹងមើលទៅស្រដៀងនៅក្នុងឆ្នាំ 2030s ហើយវានឹងមានវត្តមាននៅគ្រប់វគ្គស៊េរីទាំងអស់។” សម្រាប់មុខងារថ្មីៗជាច្រើនរបស់រថយន្តស៊េរីថ្មី Range Rover Sport នេះគឺមានការបន្ថែមបន្ទាប់ពីការផលិតនៅពេលក្រោយរួមមានបទពិសោធន៍នៃការបើកបរដោយស្វ័យប្រវត្តិ ការប្រើប្រាស់នូវ Smart Light Bar ខាងក្រៅដែលមានសេនស័រ 360 ដឺក្រេដែលធ្វើការពង្រឹងទៅលើបទពិសោធន៍នៃការទំនាក់ទំនងជាមួយនឹងរថយន្តកាន់តែងាយស្រួល។

ស្របពេលដែលចក្ខុវិស័យរបស់រថយន្តស៊េរីថ្មី Range Rover Sport  នៅក្នុងឆ្នាំ 2030s របស់ក្រុមហ៊ុន Land Rover នេះមិនមានលក្ខណៈខុសប្លែកគ្នាខ្លាំងបើធៀបជាមួយនឹងម៉ូដែលនៅក្នុងពេលបច្ចុប្បន្ននោះទេ ក្រុមហ៊ុនផលិតរថយន្តនេះនិយាយថា ទម្រង់បែបបទ និងស្ទាយ៍ដ៏ស្រស់ស្អាតរបស់រថយន្ត SUV នេះគឺជាចក្ខុវិស័យសម្រាប់រថយន្ត Range Rover Sport  ដែលកាន់តែឆ្លាតវៃ និងមានកម្លាំងខ្លាំងក្លាបំផុត។ Wraparound Privacy Glass ក៏អាចធ្វើការផ្ល់ាសប្តូរទៅលើភាពស្រអាប់នៃកញ្ចក់អេក្រង់ផងដែរ។ 

រថយន្តស៊េរីថ្មី Range Rover Sport ក៏មានការប្រើប្រាស់នូវទ្វារឆ្លាតវៃ និងផ្នែកខាងក្នុងកាន់តែទំនើបទាន់សម័យដែលមានប្រព័ន្ធសុវត្ថិភាពជាច្រើនរួមទាំងការទំនាក់ទំនង ការកម្សាន្ត និងមុខងារនៃការគ្រប់គ្រងទៅលើសីតុណ្ហភាព។ រថយន្ត Range Rover Sport នេះ ក៏មានប្រព័ន្ធភ្លើងអេឡិចត្រូនិក និងប្រព័ន្ធ suspension system ផងដែរ។  សម្រាប់ Episodes ទាំងអស់របស់ The First គឺអាចធ្វើការ Streaming នៅលើ Hulu ឬអ្នកអាចមើលរថយន្ត Range Rover Sport ថ្មីនេះនៅក្នុង Trailer របស់កម្មវិធី Show នេះថែមទៀតផង៕

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន