no-alternative title

ពិភពអេឡិចត្រូនិក៖ Meizu 16X បង្ហាញវត្តមានជាមួយនឹងបច្ចេកវិទ្យាស្កែនក្រយ៉ៅដៃនៅក្រោមអេក្រង់ ព្រមទាំងមានពណ៌យ៉ាងស្រស់ស្អាត

ស្មាតហ្វូនស៊េរីថ្មី 16th series របស់ក្រុមហ៊ុន Meizu ត្រូវបានបង្ហាញវត្តមានជាផ្លូវការជាមួយនឹងរូបរាងយ៉ាងស្រស់ស្អាតមិនមានភ្ជាប់ជាមួយនឹង Notch នោះទេ ហើយម៉ូដែលថ្មីមួយទៀត គឺមានឈ្មោះថា Meizu 16X។ ស្មាតហ្វូននេះ គឺច្នៃប្រឌិតឡើងសម្រាប់មនុស្សជំនាន់ថ្មី ដែលកំពុងតែស្វែងរកនូវស្មាតហ្វូនដែលមានតម្លៃសមរម្យក្នុងការប្រើប្រាស់នោះ។ ស្មាតហ្វូន Meizu 16X គឺជាជំនាន់ទាបរបស់ស្មាតហ្វូន Meizu 16th ដែលផ្តល់នូវការសន្សំសំចៃខ្ពស់សម្រាប់អ្នកប្រើប្រាស់។ 

Meizu បានធ្វើការរចនារូបរាងផ្សេងៗគ្នា បើធៀបជាមួយនឹងម៉ូដែលផ្សេងជាច្រើនទៀតដូចជាការជៀសវាងការប្រើប្រាស់នូវ Notch ដែលផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់អេក្រង់ពេញលេញតែម្តង។ សម្រាប់ការរចនាទៅលើស្មាតហ្វូន Meizu 16X គឺពិតជាម៉ូដែលមានរូបរាងស្រស់ស្អាត និងតម្លៃថោកសមរម្យថែមទៀត។ ស្មាតហ្វូននេះ មានតួខ្លួនធ្វើពីលោហធាតុ និងភាពរលើបរលោងនៅខាងក្រោយយ៉ាងទាក់ទាញ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី 16X នេះមាន 3 ពណ៌ សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ Jet Black, ពណ៌មាស Noble Gold និងពណ៌ស Ru White។ សម្រាប់ពណ៌ Ru white គឺជាពណ៌សសេរ៉ាមិចយ៉ាងស្រស់ស្អាត។ បើនិយាយអំពីលក្ខណៈសម្បត្តិវិញនោះ ស្មាតហ្វូនស៊េរីថ្មី Meizu 16X ប្រើប្រាស់នូវបន្ទះឈីប Snapdragon 710 ជាមួយនឹងល្បឿន 2.2GHz និងមានរ៉េមទំហំ 6GB LPDDR4X RAM និងក្រាហ្វិកកាត Adreno 616 GPU។ បន្ទះឈីបថ្មីនេះ គឺមានអានុភាពខ្លាំងក្លាជាមួយនឹងការប្រើប្រាស់ថាមពលកាន់តែមានប្រសិទ្ធិភាពជាមួយនឹងបច្ចេកវិទ្យា 10nm ដែលធានាទៅលើល្បឿនរបស់ស្មាតហ្វូន 16X អោយមានកម្រិតខ្ពស់ជាងស្មាតហ្វូន Mi 8 Lite ដែលប្រើប្រាស់នូវបន្ទះឈីប SD660 តែប៉ុណ្ណោះ។

បន្ថែមពីនេះទៀតនោះ Meizu 16X ប្រើប្រាស់នូវអេក្រង់ AMOLED ដែលមានទំហំ 90.62% បើធៀបទៅនឹងតួខ្លួនរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូនថ្នាក់កណ្តាលនេះ គឺជាការ Upgrade ដ៏ធំមួយសម្រាប់ដំណើរការនៃអេក្រង់តាមរយៈបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ជាមួយនឹងល្បឿន 0.25s ជាមួយនឹងកម្រិតនៃភាពច្បាស់លាស់ 99.12%។ ស្មាតហ្វុននេះ ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាដូចគ្នាទៅនឹងស្មាតហ្វូន 16th series។ ដែលមានកាមេរ៉ាខាងមុខទំហំ 20MP និងកាមេរ៉ាខាងក្រោយភ្លោះទំហំ 12MP IMX380+ IMX350 ជាមួយនឹងភិចសែល 1.55um និងមុខងារ HDR, OIS និង AI ផងដែរ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវថាមពលថ្មទំហំ 3100mAh ដែលអាចលេងហ្គេមបាន 5.8 ម៉ោង។

ស្មាតហ្វូនស៊េរីថ្មី Meizu 16X ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់នៅក្នុងតម្លៃ $306 សម្រាប់ទំហំ 6GB+64GB និងតម្លៃ $350 សម្រាប់ទំហំ 6GB+128GB។ ស្មាតហ្វូននេះ អាចរកទិញបាននៅលើហាងផ្លូវការរបស់ក្រុមហ៊ុន Meizu នៅថ្ងៃទី 26 ខែកញ្ញាខាងមុខនេះ។ ហើយចាប់ពីថ្ងៃទី 10 ខែតុលាខាងមុខនេះ អ្នកអាចធ្វើការកម្មង់ទិញស្មាតហ្វូននេះ ចេញពីក្រុមហ៊ុនលក់រាយជាច្រើនដូចជា JD.com, Tmall និង Suning Tesco ជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន