no-alternative title

Samsung នឹងពង្រីកចំណែកទីផ្សាររបស់ខ្លួនបានកាន់តែខ្លាំងជាមួយនឹងវត្តមាន Galaxy A7 2018 ដែលភ្ជាប់កាមេរ៉ាក្រោយចំនួន 3 គ្រាប់

កាលពីថ្ងៃទី 20 ខែកញ្ញាម្សិលមិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Galaxy A7 2018 ដែលជាស្មាតហ្វូនថ្មី ដែលមានការផ្លាស់ប្តូរយ៉ាងខ្លាំងជាមួយនឹងកាមេរ៉ា ដោយម៉ូដែលថ្មីនេះ គឺប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា 3គ្រាប់។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុនបានអោយដឹងថា កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ មានកម្រិតភាពច្បាស់ខ្ពស់ជាមួយនឹងទំហំ 24MP ដែលពិតជាល្អមែនទែនក្នុងការប្រើប្រាស់។ 

ស្មាតហ្វូន Galaxy A ម៉ូដែលស៊េរីថ្មីនេះ មាន Lens ភ្ជាប់ជាមួយនឹងមុខងារ bokeh ដែលធ្វើការផ្លាស់ប្តូរទៅលើ Depth of Field និងអាចថត Super Wide-Angle ទំហំ 120 ដឺក្រេផងដែរ។ សម្រាប់ប្រព័ន្ធស្កេនក្រយ៉ៅដៃ Fingerprint Scanner នៅលើស្មាតហ្វូននេះ គឺដាក់នៅកន្លែងផ្សេង។ ខុសប្លែកពីស្មាតហ្វូន Galaxy កម្រិតខ្ពស់របស់ក្រុមហ៊ុន Samsung ដែលមានប្រព័ន្ធស្កេនក្រយ៉ៅដៃស្ថិតនៅផ្នែកខាងក្រោយ។ ប្រព័ន្ធស្កេនក្រយ៉ៅដៃ របស់ស្មាតហ្វូនថ្នាក់កណ្តាល A7 គឺស្ថិតនៅក្រោមប៊ូតុង Power Button ដែលស្ថិតនៅផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក DJ Koh ដែលជានាយកប្រតិបត្តិរបស់ផ្នែកអាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung បានបញ្ជាក់នៅក្នុងការថ្លែងសន្ទរកថា “ក្រុមហ៊ុន Samsung បានប្តេជ្ញាក្នុងការផ្តល់នូវការច្នៃប្រឌិតខ្ពស់សម្រាប់អតិថិជនជាច្រើនតាមរយៈស្មាតហ្វូនត្រកូល Galaxy មិនថា ពួកគេស្ថិតនៅកន្លែងណានៅក្នុងពិភពលោកនេះនោះទេ។” ក្រុមហ៊ុន Samsung មានគម្រោងក្នុងការរៀបចំនូវព្រឹត្តិការណ៍មួយផ្លូវការនៅថ្ងៃទី 11 ខែតុលានៅក្នុងទីក្រុង  Kuala Lumpur ហើយខ្លួនក៏ត្រៀមបញ្ចេញស្មាតហ្វូនស៊េរីថ្មីនៅខែក្រោយនេះនៅក្នុងទីផ្សារនៅអ៊ឺរ៉ុប និងអាស៊ីផងដែរ។ 

ការប្រើប្រាស់កាមេរ៉ា 3 គ្រាប់ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅគែមរបស់ស្មាតហ្វូននេះ គឺមិនមែនជារឿងដែលថ្មីនោះទេដោយ សារតែរឿងនេះ ធ្លាប់ត្រូវបានក្រុមហ៊ុនជាច្រើនផ្សេងទៀតធ្វើហើយ។ គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុន Huawei បានបង្ហាញស្មាតហ្វូនដែលមានកាមេរ៉ា 3 គ្រាប់ ហើយក្រុមហ៊ុន Sony ក៏ចាប់ផ្តើមដំណើរការនូវប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint scanner នៅគែមរបស់ស្មាតហ្វូនកាលពីប៉ុន្មានឆ្នាំមុននេះផងដែរ។  ការផ្លាស់ប្តូរទីតាំងថ្មីរបស់ប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint scanner និងការបង្កើននូវចំនួនកាមេរ៉ា គឺជាយុទ្ធសាស្រ្តថ្មីរបស់ក្រុមហ៊ុន Samsung នៅក្នុងការបង្កើនចំណែកទីផ្សារស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួននោះ។

ប្រធានផ្នែកអាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung បាននិយាយទៀតថា ក្រុមហ៊ុន នឹងព្យាយាមក្នុងការពង្រឹងទៅលើយុទ្ធសាស្រ្តរបស់ខ្លួនសម្រាប់ស្មាតហ្វូនថ្នាក់កណ្តាលតាមរយៈការបញ្ចេញស្មាតហ្វូនដែលមានតម្លៃថោកសមរម្យ ជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់។ លោក Kim Dong-won អ្នកវិភាគរបស់ក្រុមហ៊ុន KB Securities បាននិយាយថា “ក្រុមហ៊ុន Samsung នឹងពង្រីកនូវចំណែកទីផ្សាររបស់ខ្លួនតាមរយៈការពង្រឹងទៅលើផ្នែក Hardware រួមទាំងកាមេរ៉ាផងដែរ។” សូមជំរាបថា ស្មាតហ្វូន Galaxy S10 ត្រូវបានគេរំពឹងថា ក៏នឹងប្រើប្រាស់នូវកាមេរ៉ាខាងមុខភ្លោះ និងកាមេរ៉ាខាងក្រោយ ៣ គ្រាប់៕

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន