no-alternative title

Toyota RAV4 2019 បង្ហាញចេញហើយ មានរូបរាងថ្មី កាន់តែស្រស់ស្អាតអញ្ចឹង តើលោកអ្នកមានចំំណាប់អារម្មណ៍យ៉ាងណា?

RAV4 2019 ដែលជារថយន្តស៊េរីថ្មីរបស់ Toyota គឺនៅតែបន្តការរចនារូបរាងថ្មីសម្រាប់ប្រភេទ SUV របស់ខ្លួន។ សម្រាប់រថយន្ត RAV4 ដំបូងបំផុតនេះ បានធ្វើការផលិតឡើងតាមស្តង់ដារ Toyota New Global Architecture platform ហើយនិងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗកម្រិតខ្ពស់ជាច្រើន ជាមួយនឹងការបង្កើនថាមពលកាន់តែខ្លាំងក្លា ហើយនិងប្រព័ន្ធសុវត្ថិភាពកាន់តែឆ្លាតវៃ និងគុណភាពល្អឥតខ្ចោះ។ RAV 4 2019 ត្រូវបានក្រុមហ៊ុន Toyota រចនារូបរាងកាន់តែរលើបរលោង ការរចនាផ្នែកខាងក្នុងរថយន្តកាន់តែធំទូលាយ និងបច្ចេកវិទ្យាថ្មីៗផ្តាច់មុខជាច្រើន។

រូបភាពពាណិជ្ជកម្ម
no-alternative title

បទពិសោធន៍ជាមួយនឹងថាមពលដ៏ខ្លាំងក្លា

សម្រាប់រថយន្តស៊េរីថ្មី RAV4 2019 ប្រើប្រាស់នូវម៉ាស៊ីន Self-Charging Hybrid 2.5-Litre Engine។ ម៉ាស៊ីនថ្មីដ៏ទំនើបមួយនេះ ត្រូវបានផ្តល់នូវប្រសិទ្ធិភាពខ្ពស់ក្នុងការពង្រឹងទៅលើប្រសិទ្ធិភាពនៃការប្រើប្រាស់ប្រេងឥន្ធនៈ និងការបង្កើនថាមពល និងការឆ្លើយតបកាន់តែរហ័សហើយស្ងាត់ថែមទៀត។

ទំហំផ្នែកខាងក្នុងកាន់តែធំទូលាយ

នៅក្នុងការរចនាជាមួយនឹងបណ្តោយប្រវែង 4,600mm នោះ វាមានការពង្រីកទៅលើទំហំខាងក្នុងរថយន្តដល់ទៅ 30mm ដែលមានភាពធំទូលាយងាយស្រួលអង្គុយ។ រថយន្តនេះមានកន្លែងអង្គុយធំទូលាយសម្រាប់អ្នកបើកបរ និងអ្នករួមដំណើរដែលផ្តល់នូវអារម្មណ៍ផាសុកភាពបំផុត។

ផ្នែកមួយនៃការរចនារបស់ TNGA

រថយន្តស៊េរីថ្មី RAV4 2019 គឺជាផ្នែកមួយនៃ Toyota New Global Architecture (TNGA)។ ជាមួយនឹងការរចនារូបរាងយ៉ាងល្អឥតខ្ចោះនោះ TNGA Platform នឹងផ្តល់នូវការរចនារូបរាងដ៏ល្អឥតខ្ចោះ ដែលធ្វើឱ្យរថយន្តនេះ មានស្ថេរភាព និងលំនឹងល្អជានិច្ចក្នុងការធ្វើដំណើរ។ រថយន្តនេះ នឹងធ្វើឱ្យអ្នកទទួលបទពិសោធន៍នៃការធ្វើដំណើរកាន់តែអស្ចារ្យ។

បច្ចេកវិទ្យា Toyota Touch® 2

ជាមួយនឹងបច្ចេកវិទ្យា Toyota Touch® 2 ត្រូវបានភ្ជាប់ជាមួយនូវមុខងារថ្មីៗ ជាច្រើនដែលពង្រឹងទៅលើប្រព័ន្ធ Navigation កាន់តែប្រសើរជាងមុន Interface ដែលងាយស្រួលក្នុងការប្រើប្រាស់ និងការតភ្ជាប់ Real-Times ជាមួយនឹងប្រព័ន្ធ 3D sat-nav mapping, voice recognition និងការតភ្ជាប់ទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទថែមទៀត សម្រាប់ជួយសម្រួលនៅក្នុងការធ្វើដំណើរជារៀងរាល់ថ្ងៃកាន់តែអស្ចារ្យ។ តម្លៃនឹងបង្ហាញនៅថ្ងៃទី 18 ខែតុលាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន