no-alternative title

រថយន្តស៊េរីថ្មី Lexus RC Coupe ឆ្នាំ 2019 បង្ហាញខ្លួននៅក្នុងទីក្រុងប៉ារីសជាមួយនឹងរូបរាងដ៏ស្រស់ស្អាតគួរអោយទាក់ទាញបំផុត

ស្របពេលដែលក្រុមហ៊ុនផលិតរថយន្ត BMW បង្កព្យុះភ្លៀងនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ 2018 Paris Motor Show ជាមួយនឹងម៉ូដែលស៊េរីថ្មី 3 Series នោះ ក្រុមហ៊ុនផលិតរថយន្ត Lexus ក៏បង្ហាញនូវ Version ថ្មីរបស់រថយន្ត RC Coupe របស់ខ្លួនផងដែរ។ ក្រុមហ៊ុន Lexus ធ្វើការរចនារូបរាងរថយន្ត RC កាន់តែមានភាពលេចធ្លោសម្រាប់ម៉ូដែលឆ្នាំ 2019 នេះដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងម៉ូដែលថ្មីរបស់ក្រុមហ៊ុន Audi និង Mercedes រួមទាំងរថយន្តជំនាន់ចុងក្រោយ BMW 4 Series ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកគាំទ្ររបស់ក្រុមហ៊ុន Lexus អាចធ្វើការសម្គាល់បានថា ផ្នែកខាងមុខរបស់រថយន្តស៊េរីថ្មីនេះ គឺមានការប្រើប្រាស់នូវភ្លើងចង្កៀងថ្មីប្រភេទ LED DRLs។ រថយន្តស៊េរីថ្មី RC នេះ ប្រើប្រាស់នូវកង់រថយន្តទំហំ 19-inch ដែលមាន 10 ពណ៌សម្រាប់ធ្វើការជ្រើសរើសដែលក្នុងនោះពណ៌ថ្មីមានឈ្មោះហៅថា Blue Vortex Metallic ។ ជាមួយនឹងការផ្លាស់ប្តូរលក្ខណៈខាងក្រៅជាច្រើននោះ ក្រុមហ៊ុន Lexus ក៏ធ្វើការផ្លាស់ប្តូរច្រើនទៅលើផ្នែកខាងក្នុងរបស់វាផងដែរ។

រថយន្តស៊េរីថ្មី RC 300 (ប្រភេទមូលដ្ឋាន Base ) នេះ ប្រើប្រាស់នូវម៉ាស៊ីនទំហំ 2.0-liter Turbocharged 4 ស៊ីឡាំងដែលមានកម្លាំងម៉ាស៊ីនដល់ទៅ 241 សេះ និងកម្លាំងរមួល 258 lb-ft ។ ជាមួយនឹងការបន្ថែមនូវ All-Wheel-Drive  ដែលបានធ្វើការផ្លាស់ប្តូរទៅលើម៉ាស៊ីនទៅជា 3.5-liter V6 ជាមួយនឹងកម្លាំងម៉ាស៊ីន 260 សេះ និងកម្លាំងរមួល 236 lb-ft ។ ជាចុងក្រោយ រថយន្ត RC 350 ភ្ជាប់ជាមួយនឹងម៉ាស៊ីន V6 ដែលមានកម្លាំង 311 សេះ និងកម្លាំងរមួល 280 lb-ft។ រថយន្ត AWD RC 300 ប្រើប្រាស់ចង្កឹះលេខអូតូ 6 វគ្គ ខណៈពេលដែលម៉ូដែលផ្សេងទៀតមាន 8 វគ្គ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន