no-alternative title

ក្រុមហ៊ុន Samsung Electronics ត្រូវគេប៉ាន់ស្មានថា មានតម្លៃដល់ទៅ 60 ពាន់លានដុល្លារអាមេរិក

យោងតាមការស្រាវជា្រវមួយ ដែលបានចេញផ្យាយនៅលើគេហទំព័រ theinvestor របស់ប្រទេសកូរ៉េ នៅថ្ងៃទី 4 ខែតុលានេះ បានបញ្ជាក់ ក្រុមហ៊ុន Samsung Electronics ត្រូវប៉ាន់ស្មានថា មានតម្លៃដល់ទៅ 59.9 ពាន់លានដុល្លារអាមេរិក ស្របពេលដែលទីផ្សារពិភពលោល មានការប្រកួតប្រជែងខ្លាំងផ្នែកស្មាតហ្វូន សម្ភារៈប្រើប្រាស់នៅក្នុងផ្ទះ និងបន្ទះឈីប។ គួរបញ្ជាក់ថា នៅក្នុងការស្រាវជ្រាវដែលធ្វើឡើងដោយក្រុមហ៊ុន Interbrand បានបង្ហញថា Samsung ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី 6 នៃម៉ាកយីហោកំពូលទាំង 100 នៅលើពិភពលោកនេះ។ តួលេខនៅក្នុងឆ្នាំនេះ គឺមានការកើនឡើង 6.5% ចេញពីទឹកប្រាក់ 56.2 ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ 2017 ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung បាននិយាយទៀតថា ក្រុមហ៊ុន Interbrand ទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនដែលហៅថា “human-driven innovations,” ដូចជាស្មាតហ្វូនស៊េរីថ្មី Galaxy Note9 ម៉ាស៊ីនបោកខោអាវ Quick Drive និងទូរទស្សន៍អេក្រង់ធំ TV The Wall ជាដើម។ នៅក្នុងការដកស្រង់ចេញពី Interbrand ក្រុមហ៊ុននេះ បាននិយាយថា “សក្តានុពលនៃកំណើនប្រកបដោយនិរន្តរភាព គឺផ្អែកទៅលើបច្ចេកវិទ្យាថ្មីៗជាច្រើនរួមមាន 5G, AI, IoT និងអាជីវកម្មផ្នែករថយន្តស្វ័យប្រវត្តិគឺជាភាពខ្លាំងរបស់ក្រុមហ៊ុន Samsung។ អាជីវកម្ម semiconductor របស់ក្រុមហ៊ុន Samsung ពង្រឹងភាពដឹកនាំនៅលើទីផ្សាររបស់ខ្លួននៅក្នុងឆ្នាំនេះ ដែលបង្ហាញអំពីកំណើនមិនធម្មតានោះទេ។

ក្រុមហ៊ុន បានបន្ថែមថា “អាជីវកម្មស្មាតហ្វូនក៏បន្តជម្រុញទៅលើស្មាតហ្វូនជាច្រើនស៊េរីសម្រាប់អ្នកប្រើប្រាស់ដែលរួមមានម៉ូដែល Galaxy S9, Galaxy Note 9 និងនាឡិកា Galaxy Watch ផងដែរ។” ក្រុមហ៊ុន Apple ឈរនៅចំណាត់ថ្នាក់លេខមួយជាមួយនឹងតម្លៃ 214.4 ពាន់លានដុល្លារតាមពីក្រោយដោយក្រុមហ៊ុន Google ដែលមានតម្លៃ 155.5 ពាន់លានដុល្លារ។ ក្រុមហ៊ុន Amazon ឈរនៅចំណាត់ថ្នាក់លេខ 3 ជាមួយនឹងតម្លៃ 176 ពាន់លានដុល្លារ ខណៈពេលដែលក្រុមហ៊ុន Microsoft និង Coca-Cola ឈរនៅចំណាត់ថ្នាក់លេខ4 និងលេខ 5 ។ ក្រុមហ៊ុន Hyundai Motors និងក្រុមហ៊ុន Kia Motor ឈរនៅចំណាត់ថ្នាក់ទី 36 និង 71៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន