no-alternative title

LG V40ThinQ បានបង្ហាញចេញជាផ្លូវការណ៍ហើយជាមួយកាមេរ៉ាក្រោយចំនួនបីគ្រាប់មានសមត្ថភាពមិនធម្មតា

ស្របពេលដែលអ្នកប្រើប្រាស់កំពុងតែមានភាពអន្ទះសារចង់ដឹងចង់ឃើញកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន LG ម៉ូដែល V40ThinQ ក្រោយពីមានព័ត៌មានចចាមអារ៉ាមជាច្រើនបានចុះផ្សាយពីកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ ហើយឥលូវនេះ កំពូលស្មាតហ្វូនមួយនេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញជាផ្លូវការណ៍ហើយ។ 

បើនិយាយពីរូបរាង និងការរចនាខាងក្រៅរបស់វាហាក់មិនមានអ្វីខុសប្លែកច្រើនពីជំនាន់ V35 ThinQ និង G7 ThinQ ឡើយ ប៉ុន្តែវាមានអេក្រង់ធំទូលាយជាមួយកម្រាស់គែមអេក្រង់តូចស្តើងជាង V35 ThinQ និងប្រើអេក្រង់ Notch Screen ដូច G7 ThinQ ដែរ។ V40 ThinQ បំពាក់នូវកញ្ចក់អេក្រង់ទំហំ 6.4” FullVision Display ប្រភេទបន្ទះបង្ហាញ P-OLED ដែលទ្រទ្រង់ការបង្ហាញចេញបានក្នុងកម្រិត QHD+ ជាមួយកម្រិតវិមាត្រអេក្រង់ខ្នាត 19.5:9 aspect ratio និងទ្រទ្រង់បច្ចេកវិទ្យា HDR10។ កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ LG មួយនេះមានទំងន់សរុប 169 ក្រាមគឺស្រាលជាងកំពូលស្មាតហ្វូន Samsung Galaxy Note 9 និង Apple iPhone XS Max។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រព័ន្ធកាមេរ៉ាបីគ្រាប់ដ៏ទំនើបគ្មានពីរ

បើនិយាយពីកាមេរ៉ាវិញ LG V40ThinQ គឺជាកំពូលស្មាតហ្វូនទីមួយក្នុងលោកដែលអនុញាតិអោយអ្នកប្រើប្រាស់អាចធ្វើការថតរូបជាមួយកែវលែន Ultra wide angle ឬ zoom in នៅលើកែវលែនកាមេរ៉ាទាំងបីគ្រាប់របស់វាផ្ទាល់តែម្តង។ កែវលែនកាមេរ៉ាមួយគ្រាប់ជាប្រភេទ Ultra wide angle lens មានលទ្ធភាពផលិតប្លង់បានក្នុងកម្រិតមុំ 107  ដឺក្រេ, កែវលែនគោលមានលទ្ធភាពផលិតប្លង់កម្រិតមុំ 78 ដឺក្រេ និងលែនជំនួយ telephoto lens មានលទ្ធភាពថតបានក្នុងកម្រិតមុំ 45 ដឺក្រេ។ 

កាមេរ៉ាទាំងបីគ្រាប់របស់វាអាចធ្វើការពង្រីកប្លង់រូបភាពបាន 3 ដង (3x optical zoom)។ កាមេរ៉ាមេប្រើប្រាស់សែនស័រទំហំ 12MP ក្នុង Aperture f/1.5 ស្រូបពន្លឺបានខ្លាំងនៅពេលថតនៅទីដែលមានពន្លឺទាប ឬពេលយប់ និងមានសមត្ថភាពផលិតសាច់រូបភាពបានក្នុងកម្រិត 1.4µm pixel ជាមួយបច្ចេកវិទ្យាទប់លំនឹង OIS។  បន្ថែមពីនេះ វាក៏មានបំពាក់នូវមុខងារ Dual Pixel Autofocus ដែលជួយបង្កើនចំនួន Pixel កាមេរ៉ាអោយធ្វើការចាប់រូបភាពបានកាន់តែច្បាស់ និងលឿនរហ័សថែមទៀតផង។ ចំនែកគ្រាប់ទីពីរមានទំហំ 12MP ក្នុង Aperture f/2.4 ជាលែនជំនួយហៅថា Telephoto Lens និងគ្រាប់ទីបីមានទំហំ 16MP ជាប្រភេទលែន Ultra-Wide Angle Lens សម្រាប់ផលិតប្លង់រូបភាពបែបទូលាយ។ កាមេរ៉ាទាំងបីគ្រាប់របស់ V40 ThinQ ប្រើប្រាស់បច្ចេកវិទ្យាទប់លំនឹងបន្ថែមគឺ Digital Image Stabilization នៅពេលថតវីដេអូជាមួយមុខងារ HDR Recording។ 

កាមេរ៉ាទាំងបីគ្រាប់របស់វាក៏មានលទ្ធភាពផលិតសាច់វីដេអូឡើងដល់ 4K ក្នុងល្បឿន 60fps និងថតវីដេអូយឺតបំផុតជាមួយមុខងារ Slow-Mo ឡើងកប់តែម្តងគឺដល់ 1080px ក្នុងល្បឿន 240fps។ បន្ថែមពីនេះវាក៏អនុញាតិអោយយើងធ្វើការថតរូបភាពជាមួយកាមេរ៉ាទាំងបីគ្រាប់របស់វាព្រមគ្នាតែម្តងជាមួយមុខងារ Triple Shot ហើយអាចធ្វើការបង្កើតនូវវីដេអូ ឬក៏ហ្វាល់ GIF ជាមួយរូបភាពចំនួនបីប្លង់ក្នុងពេលតែមួយ។ កែវលែនកាមេរ៉ាទាំងបីគ្រាប់របស់ V40 ThinQ ក៏ភ្ជាប់មកជាមួយបច្ចេកវិទ្យា AI សម្រាប់ជំនួយក្នុងការផលិតរូបភាព និងវីដេអូថែមទៀតផង។ វាមានសមត្ថភាពសំគាល់ប្លង់មនុស្សបានបីក្នុងពេលដំណាលគ្នាហើយផ្តល់នូវជម្រើសរូបភាពមួយប្លង់ដែលស្អាតជាងគេសម្រាប់យើងរក្សាទុក។ 

ងាកមកកាមេរ៉ាមុខវិញ គឺជាប្រភេទកាមេរ៉ាភ្លោះដោយមួយគ្រាប់មានទំហំ 8.0MP ក្នុង Aperture f/1.9 អាចផលិតប្លង់រូបភាព បានក្នុងមុំ 80 ដឺក្រេ និងមួយគ្រាប់ទៀតមានទំហំ 5.0MP ក្នុង aperture f/2.4 អាចផលិតប្លង់រូបភាពបានមុំ 90 ដឺក្រេ។ កាមេរ៉ាសែលហ្វីទាំងពីរគ្រាប់នេះភ្ជាប់មកជាមួយមុខងារថតរូបសែលហ្វី Studio Lightning Portrait ដែលធ្វើអោយការថតរូបសែលហ្វីបែបព្រាលផ្ទៃមានលក្ខណះស្រស់ស្អាតបំផុត។ 

កំលាំងម៉ាស៊ីន និងបច្ចេកវិទ្យា

ផ្នែកកាមេរ៉ាថតរូបមានលក្ខណៈពិសេសអស្ចារ្យទៅហើយ រីឯផ្នែកកំលាំងម៉ាស៊ីន និងបច្ចេកវិទ្យាបំពាក់ខាងក្នុងតួរខ្លួនរបស់វាក៏មិនធម្មតានោះដែរ។ LG V40 ThinQ ប្រតិបត្តិការលើបន្ទះឈីប Qualcomm Snapdragon 845 SoC, មានរ៉េមទំហំ 6GB, ប្រើអង្គក្រាហ្វិក Adreno 630, អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 64GB អាចដាក់បន្ថែមម៉េមូរីបានទំហំ 512GB និងដំណើរកាដោយ Android 8.1 Oreo (មិនមែន Android Pie) និងស្រោបដោយផ្ទៃ LG UI កំនែប្រែថ្មី។  ម៉ាស៊ីនខាងក្នុងរបស់វាមានរបាំងការពារជ្រាបទឹកកម្រិត IP68 និង MIL-STD-810G certification។ 

V40 ThinQ ប្រើប្រាស់ប្រព័ន្ធសំឡេង 32bit QuadDAC នៅលើឧប៉ាល័របំពងសំឡេង BoomBox Speaker ដែលមានសមត្ថភាពបញ្ចេញសំឡេងបានលឺច្បាស់ជាមួយសាច់បាសបុកណែនល្អមិនរ៉ែរ។ សម្រាប់ថ្មរបស់វាវិញគឺមានទំហំ 3,300mAh ទ្រទ្រង់នូវបច្ចេកវិទ្យាសាកបញ្ចូលល្បឿនលឿន Quick Charge 3.0 ទាំងការសាកតាមរយះរន្ធ USB-C និងតាមរយះបច្ចេកវិទ្យាសាកឥតខ្សែ (wireless charging) ហើយ V40 ThinQ គឺជាស្មាតហ្វូនដំបូងបំផុតរបស់ LG ដែលទ្រទ្រង់ប្រព័ន្ធបច្ចេកវិទ្យាសាកថ្មល្បឿនលឿនឥតខ្សែ (Fast wireless charging) ។ 

កាលបរិច្ឆេទចេញលក់ និងតម្លៃ

កំពូលស្មាតហ្វូន LG V40 ThinQ នឹងត្រូវចេញលក់ផ្លូវការណ៍នៅថ្ងៃទី 18 ខែតុលានេះជាមួយតម្លៃចាប់ពី $900 អាមេរិចទៅតាមក្រុមហ៊ុនបណ្តាញចែកចាយធំៗក្នុងទីផ្សារសហរដ្ឋអាមេរិច។ LG V40 ThinQ មានជម្រើសពីរពណ៌គឺពណ៌ខ្មៅបែប Aurora Black និងខៀវបែប Moroccan Blue៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន