no-alternative title

ដោយសារតែ Galaxy Note 9 បានធ្វើអោយ Samsung នៅតែបន្តនាំមុខគេទៅលើស្មាតហ្វូនថ្នាក់ប្រណិតនៅក្នុងប្រទេសឥណ្ឌា

តាមការបញ្ជាក់របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារអាល្លឺម៉ង់ Gfk នៅថ្ងៃនេះ ដំណើរការរបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសឥណ្ឌាសម្រាប់អាជីវកម្មស្មាតហ្វូនថ្នាក់ប្រណិតរបស់ក្រុមហ៊ុននេះ ត្រូវបានគេមើលឃើញថា បានគ្រងចំណែកទីផ្សារធំជាងគេកាលពីខែសីហាកន្លងទៅនេះ ដែលមានភាពខុសប្លែកពីប្រទេសចិន ។ ដូចអ្វីដែលបានរំពឹងទុក វត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy Note 9 នៅក្នុងខែដដែលនេះ ពិតជារួមចំណែកយ៉ាងខ្លាំងក្លាសម្រាប់លទ្ធផលរបស់ក្រុមហ៊ុនប Samsung។

តម្លៃរបស់ស្មាតហ្វូន គឺប្រហែលជា $540 ឬច្រើនជាងគេ ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានការកើនឡើងចំណែកទីផ្សារដល់ទៅ 62.5% នៅពេលដែលគិតដល់បរិមាណនៃការលក់ស្មាតហ្វូននេះ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុនក៏រកប្រាក់ចំណូលបានដល់ទៅ 60% នៃប្រាក់ចំណូលសរុបរបស់ខ្លួនផងដែរ។ ក្រៅពីការដំណើរការយ៉ាងរឹងមាំនៅក្នុងផ្នែកស្មាតហ្វូនថ្នាក់ប្រណិតនេះ ស្មាតហ្វូនត្រកូល Galaxy A-line ក៏មានការពេញនិយមក្នុងការប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌាផងដែរ។ ស្មាតហ្វូននេះមានតម្លៃពិសេសចន្លោះពី $400 ទៅ $540 ដែលធ្វើឱ្យចំណែកទីផ្សាររបស់ក្រុមហ៊ុន Samsung គឺមានដល់ទៅ 55%។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ដំណើរការរបស់ក្រុមហ៊ុន Samsung ដ៏អស្ចារ្យនៅពេលនេះ ក្រុមហ៊ុនមានជំនឿ នឹងពង្រីកនូវចំណែកទីផ្សាររបស់ខ្លួនបន្ថែមទៀតទៅលើស្មាតហ្វូនថ្នាក់កណ្តាលជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Galaxy A7 (2018) ស៊េរីថ្មី និងម៉ូដែល Galaxy A6s និង A9s ដែលផ្តោតទៅលើមុខងារប្រណិតៗជាច្រើន ប៉ុន្តែតម្លៃរបស់វា គឺសមរម្យអាចប្រើប្រាស់បាន។ ក្រុមហ៊ុន Samsung រំពឹងថា នឹងបង្កើនការលក់របស់ខ្លួនចំនួន 20% បន្ថែមទៀតនៅក្នុងអំឡុងពេលរដូវកាលពិធីបុណ្យខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន