no-alternative title

OnePlus 6T ពិតជាបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាស្កែន ក្រយ៉ៅម្រាមដៃក្រោមកញ្ចក់អេក្រង់ និងគ្មានរន្ធដោតកាសឡើយ

បើតាមរយះវីដេអូខ្លីដែលប្រូមូដពីកំពូលស្មាតហ្វូនជំនាន់ថ្មីម៉ូដែល OnePlus 6T របស់ក្រុមហ៊ុន OnePlus បានបង្ហាញជាក់ច្បាស់ថាកំពូលស្មាតហ្វូនជំនាន់ថ្មីមួយនេះគឺពិតជាប្រើប្រាស់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃស្ថិតក្រោមកញ្ចក់អេក្រង់យ៉ាងពិតប្រាកដ (In-Display fingerprint reader)។  

នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីពេលថ្មីៗនេះជាមួយនឹងលោក Pete Lau ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន OnePlus បានបញ្ជាក់ថាការដករន្ធដោតកាសខ្នាត 3.5mm ចេញ និងជំនួសមកវិញនូវប្រព័ន្ធបច្ចេកវិទ្យា In-Display Fingerprint reader គឺវាពិតជាសំខាន់បំផុត និងធ្វើអោយការប្រើប្រាស់លើស្មាតហ្វូនរបស់ខ្លួនកាន់តែទំនើបបំផុតផងដែរ។  លោកបានហៅបច្ចេកវិទ្យាស្កែនក្រយ៉ៅដៃដោះសោរក្រោមអេក្រង់នេះថា “Screen Unlock”។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះស្ថាបនិករូបនេះក៏បានបញ្ជាក់ទៀតថា OnePlus 6 ជំនាន់ថ្មីនឹងទ្រទ្រង់នូវបច្ចេកវិទ្យាសាកបញ្ចូលថ្មល្បឿនលឿនដោយឥតប្រើខ្សែចម្លងថែមទៀតផង (fast wireless charging) ដោយប្រើបច្ចេកវិទ្យា Dash Charge ផ្ទាល់របស់ក្រុមហ៊ុន។ ទោះជាយ៉ាងណា OnePlus 6T ក៏អាចនឹងមិនបានបច្ចេកវិទ្យាការពារទឹក និងធូលី (waterproof & dust resistant) ដូចជំនាន់មុនដែរ ព្រោះថា OnePlus មិនទាន់ជាហ្វែននៃបច្ចេកវិទ្យាមួយនេះនៅឡើយទេ។ 

តាមវីដេអូដែលបានបង្ហាញចេញមកនេះ ច្បាស់ហើយថា OnePlus 6T ពិតជាអាចស្កែនក្រយ៉ៅក្រោមកញ្ចក់អេក្រង់ក្នុងការដោះសោរសុវត្ថិភាព និងគ្មានរន្ធដោតកាសខ្នាត 3.5mm ទៀតនោះទេ ហើយចំពោះគុណសម្បត្តិផ្សេងៗមួយចំនួនទៀតរបស់កំពូលស្មាតហ្វូនជំនាន់ថ្មីនេះដូចកំលាំងម៉ាស៊ីន កំលាំងថ្ម ប្រព័ន្ធកាមេរ៉ាថតរូប និងប្រព័ន្ធប្រតិបត្តិការយើងនឹងបានជ្រាបព័ត៌មានច្បាស់លាស់នៅថ្ងៃទី 17 ក្នុងខែតុលានេះ ដែលជាថ្ងៃកំពូលស្មាតហ្វូនជំនាន់ថ្មីចុងក្រោយរបស់ OnePlus មួយនេះបង្ហាញវត្តមានផ្លូវការណ៍៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន