no-alternative title

Lenovo S5 Pro និង K5 Pro ប្រព័ន្ធកាមេរ៉ាភ្លោះមុខក្រោយ ប្រព័ន្ធសំឡេងស្តេរ៉េអូ និងមានថ្មធំបានបង្ហាញវត្តមានផ្លូវការណ៍ហើយ

ក្រុមហ៊ុន Lenovo ទើបតែបានធ្វើការប្រកាសបង្ហាញចេញទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនចំនួនពីរម៉ូដែលក្នុងពេលថ្មីៗនេះជាមួយនាឡិកាដៃដ៏ស្រស់ស្អាតចំនួនពីរស៊េរីផង ដែរ។ ស្មាតហ្វូនស៊េរីថ្មីទាំងពីរម៉ូដែលនោះគឺ Lenovo S5 Pro និង K5 Pro។ ពួកវាគឺជាស្មាតហ្វូនធុនកណ្តាលដែលត្រូវបានក្រុមហ៊ុនធ្វើការផលិតឡើយដោយមានការ យកចិត្តទុកដាក់ខ្ពស់ក្នុងការដុសខាតអោយមានភាពស៊ីវីល័យក្នុងការកាន់ប្រើប្រាស់ក៏ដូចជាបំពាក់នូវមុខងារប្រើប្រើកម្រិតខ្ពស់ថែមទៀតផង។ 

តួរយ៉ាងដូចជាពួកវាត្រូវបានបំពាក់មកជាមួយប្រព័ន្ធកាមេរ៉ាភ្លោះទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ, បំពាក់ប្រព័ន្ធសំឡេង Stereo Speaker, អេក្រង់ធំ ថ្មធំ និងជាពិសេសគឺវាបំពាក់នូវប្រព័ន្ធដោះសោរដោយការស្កែនទម្រង់មុខបែប 3D ថែមទៀតផងសម្រាប់ម៉ូដែល S-Series។

រូបភាពពាណិជ្ជកម្ម
no-alternative title

-គុណសម្បត្តិរបស់ Lenovo S5 Pro 

Lenovo S5 Pro ជាស្មាតហ្វូនដែលមានតួរខ្លួនស្រោបដោយលោហៈផ្នែកខាងក្រោយ និងស៊ុមព័ទ្ធជុំវិញតួរ។ នៅលើផ្ទៃលោហៈខាងក្រោយមានរំលេចដោយកែវលែនកាមេរ៉ាភ្លោះដាំបញ្ឈរតួរនៅគៀកគែមខាងឆ្វេងឈៀងខាងលើជាមួយអំពូល LED Flash នៅពីក្រោម និងទ្រនាប់កងរង្វង់ស្កែនក្រយ៉ៅម្រាមដៃនៅចំកណ្តាល។ ស្មាតហ្វូននេះមានអេក្រង់ធំទូលាយល្អទំហំ 6.2” ប្រភេទបន្ទះបង្ហាញ IPS LCD កម្រិតបង្ហាញ Full-HD+ និងមានគែមឆកខាងលើបន្តិចដែលមានបង្កប់នូវកាមេរ៉ាពីរគ្រាប់សម្រាប់សែលហ្វី កាមេរ៉ាស្កែនមុខដោះសោរ និងឧប៉ាល័រស្តាប់ការសន្ទនា។ កាមេរ៉ាភ្លោះខាងមុខរបស់ S5 Pro មានទំហំ 20MP+8.0MP ប្រើប្រាស់សែនស័រចាប់រូបភាព SONY IMX476  ដែលជួយអោយការថតរូបសែលហ្វីបានច្បាស់ទោះក្នុងលក្ខខណ្ខពន្លឺទាប។ បន្ថែមពីនេះវាក៏ជាស្មាតហ្វូនដែលអាចធ្វើការស្កែនដោះសោរសុវត្ថិភាពបានបែប 3D ថែមទៀតផង (3D Face Scanner)។ 

ចំពោះកាមេរ៉ាភ្លោះខាងក្រោយវិញប្រើប្រាស់សែនស័រទំហំ 12MP មានកម្រិត aperture f/1.8 និងគ្រាប់ទីពីរជាលែនជំនួយ (telephoto len) មានទំហំ 20MP មានកម្រិត aperture f/2.6 ហើយដើរតួរជាលែនពង្រីកបានពីរដង (2x optical zoom)។ កែវលែនភ្លោះខាងក្រោយរបស់វាមានសមត្ថភាពផលិតវីដេអូបានដល់កម្រិត 4K ក្នុងល្បឿន 30fps ប៉ុន្តែមិនមានមុខងារទប់លំនឹងនោះទេ។ សម្រាប់កំលាំងម៉ាស៊ីនរបស់ Lenovo S5 Pro វិញក៏មានកំលាំងខ្លាំងល្មមសម្រាប់ការប្រើប្រាស់កម្សាន្តទូទៅដោយវាបានបំពាក់មកជាមួយបន្ទះឈីប Snapdragon 636 ជាមួយរ៉េមទំហំ 6GB មានអង្គផ្ទុកទិន្នន័យស្រាប់ទំហំ 64GB & 128GB និងអាចបន្ថែមទំហំម៉េមូរីក្រៅបានជាមួយរន្ធដោយប្រភេទ Hybrid dual SIM។ ស្មាតហ្វូនស៊េរីថ្មីមួយនេះមានថ្មកំលាំង 3,500mAh ទ្រទ្រង់បច្ចេកវិទ្យាសាកបញ្ចូលថាមពលល្បឿនលឿនតាមរយះរន្ធដោតជាមួយខ្សែចម្លងប្រភេទ USB-C។ 

Lenovo S5 Pro ប្រតិបត្តិការដោយ Android 8.0 Oreo និងស្រោបដោយផ្ទៃ ZUI5.0 កំនែប្រែថ្មីរបស់ក្រុមហ៊ុនផ្ទាល់។ UI ថ្មីនេះមានមុខងារប្រើប្រាស់យ៉ាងសម្បូរបែបតួរយ៉ាងដូចជាមុខងារបែងចែកអេក្រង់ជាពីរ Split Screen Multitasking និងអាចប្រើគណនីបណ្តាញសង្គមបានបួននៅលើកម្មវិធីតែមួយក្នុងពេលដំណាលគ្នាជាដើម។  Lenovo S5 Pro មានដាក់លក់នៅលើបណ្តាញវ៉ិបសាយក្រុមហ៊ុនក្នុងទីផ្សារប្រទេសចិនហើយ រីឯការដឹកជញ្ជូននឹងត្រូវធ្វើឡើងនៅថ្ងៃទី 23 ក្នុងខែតុលានេះ។ ចំពោះតម្លៃរបស់វាគឺប្រមាណ CNY1,300 យ័ន ឬប្រហែល $190 ឬខ្ទង់ €160 សម្រាប់ម៉ូដែល 6GB និងអង្គផ្ទុក 64GB រីតម្លៃរបស់ម៉ូដែល 128GB នៅមិនទាន់ដឹងនៅឡើយទេ។

-គុណសម្បត្តិរបស់ Lenovo K5 Pro

សម្រាប់ថ្មីចុងក្រោយមួយនេះគឺវាមានគុណសម្បត្តិរាងទាបជាងម៉ូដែល S5 Pro បន្តិចដោយសារវាបានបំពាក់នូវអេក្រង់លាតធម្មតាមិនមានគែមឆកទំហំត្រឹមតែ 6.0”  ប៉ុន្តែវាមានសមត្ថភាពទ្រទ្រង់ការបង្ហាញបានក្នុងកម្រិត Full-HD+ ដូចគ្នា។ ចំនែកកាមេរ៉ាភ្លោះមុខក្រោយរបស់វាគឺមានទំហំ 16MP+5.0MP ដូចគ្នា ប៉ុន្តែវាមិនអាចដោះសោរទូរស័ព្ទដោយការស្កែនទម្រង់មុខដូច S5 Pro នោះទេ។ K5 Pro រត់លើបន្ទះឈីប Qualcomm Snapdragon 636 ដូចម៉ូដែល S5 Pro ដែរ និងមានជម្រើសទំហំរ៉េមពីរជម្រើសគឺ 4GB & 6GB ជាមួយអង្គផ្ទុកទិន្នន័យស្រាប់ក្នុងម៉ាស៊ីន 64GB/128GB ហើយក៏អាចដាក់បន្ថែមទំហំម៉មូរីក្រៅបានផងដែរ។ ដូចគ្នាទៅនឹងបងប្អូន S-Series  របស់វាដែរដោយ K5 Pro បំពាក់នូវប្រព័ន្ធបំពងសំឡេងបែប side-hiring stereo speaker ដោយប្រើប្រាស់មុខងារបំពងសំឡេង SmartPA amps របស់ NXP និងទ្រទ្រង់នូវមុខងារ Dirac ផងដែរ។

K5 Pro បំពាក់មកជាមួយថ្មកំលាំងខ្លាំងដល់ទៅ 4,050 mAh ឯណោះហើយទ្រទ្រង់នូវបច្ចេកវិទ្យាសាកបញ្ចូលថាមពលថ្មល្បឿនលឿន (Quick Charge 3.0) ដែលទ្រទ្រង់ចរន្តកំលាំង 18W តាមរយះរន្ធដោត USB-C។ រីឯប្រព័ន្ធប្រតិបត្តិការវិញគឺ Android 8.0 Oreo និងស្រោបដោយផ្ទៃ ZUI5.0។ Lenovo K5 Pro មានចេញដាក់លក់លើបណ្តាញវ៉ិបសាយរបស់ក្រុមហ៊ុនផ្ទាល់សម្រាប់ទីផ្សារប្រភេទចិនរួចហើយដែរ ចំពោះការដឹកជញ្ជូននឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី 25 ក្នុងខែតុលានេះ។ សម្រាប់តម្លៃរបស់ Lenovo K5 Pro គឺខ្ទង់ប្រហែល CNY1,000 យ័ន ឬស្មើរនឹងប្រមាណ  $145 ឬប្រហែល €125 អឺរ៉ូប៉ុណ្ណោះសម្រាប់ម៉ូដែល 4GB RAM/64GB Storage, តម្លៃ CNY1,100 យ័នសម្រាប់ម៉ូដែល 6GB RAM/64GB Storage និង CNY1,300 យ័នសម្រាប់ម៉ូដែល 6GB RAM/128GB Storage៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន