no-alternative title

Samsung Electronics ប្រកាសចាប់ផ្តើមផលិតបន្ទះឈីបប្រភេទ 7nm រួមនឹងបច្ចេកវិទ្យា EUV Tech

កាលពីថ្ងៃទី 18 ខែតុលានេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics បានប្រកាសថា ខ្លួនចាប់ផ្តើមធ្វើការផលិតទៅលើបន្ទះឈីបដែលប្រើប្រាស់នូវដំណើរការនៃបច្ចេកវិទ្យា 7-Nanometer Low Power Plus ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យា EUV (extreme ultraviolet lithography) ជាលើកដំបូងបំផុត នៅក្នុងឧស្សាហកម្មរបស់ខ្លួន។

ក្រុមហ៊ុន Samsung បានបញ្ជាក់ថា “ការដំណើរការនូវការផលិតចុងក្រោយបំផុតនៃ Node របស់ខ្លួន បច្ចេកវិទ្យា 7LPP នឹងបំពាក់នូវសមត្ថភាពពេញលេញសម្រាប់ប្រើប្រាស់នៅលើផលិតផលជាច្រើនដែលជម្រុញនូវដែនកំណត់នៃកម្មវិធីកាន់តែវិសេសវិសាលជាមួយនឹងបច្ចេកវិទ្យា 5G, AI មជ្ឈមណ្ឌលទិន្នន័យខ្នាតធំ និងសហគ្រាស បច្ចេកវិទ្យា IoT វិស័យរថយន្ត និងបណ្តាញ Network ថែមទៀតផង។” 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung បានបន្ថែមថា “ការណែនាំអំពីបច្ចេកវិទ្យា 7LPP គឺជាការបង្ហាញយ៉ាងច្បាស់លាស់ អំពីការវិវត្តន៍នៃផ្លូវផែនទីនៃបច្ចេកវិទ្យារបស់ក្រុមហ៊ុន Samsung Foundry និងការផ្តល់អោយអតិថិជនជាច្រើន នូវការប្រើប្រាស់ពេញលេញនូវដំណើរការនៃបច្ចេកវិទ្យានៃការផលិតចុងក្រោយនេះ។”  បើធៀបជាមួយនឹងដំណើរការនៃ 10nm នោះ ក្រុមហ៊ុន Samsung និយាយថា បច្ចេកវិទ្យាថ្មីនេះ នឹងផ្តល់នូវការបង្កើនល្បឿនខ្លាំងក្លាជាងមុនដល់ទៅ 40% និងការកាត់បន្ថយការប្រើប្រាស់ថាម ពលដល់ទៅ 50%។ 

ក្រុមហ៊ុន Samsung បាននិយាយទៀតថា បច្ចេកវិទ្យា  EUV នឹងដើរតួយ៉ាងសំខាន់នៅក្នុងដំណើរការនៃបច្ចេកវិទ្យាកម្រិតខ្ពស់ ប៉ុន្តែទាមទារអោយមានឧបករណ៍ផលិតថ្មីៗ ពេញលេញនៅក្នុងរោងចក្រជាច្រើនរបស់ខ្លួន។ ក្រុមហ៊ុននេះ បានបញ្ជាក់បន្ថែមថា ខ្លួនបានធ្វើការសិក្សាយ៉ាងស៊ីជម្រៅទៅលើបច្ចេកវិទ្យានៃដំណើរការនេះតាំងពីដើមឆ្នាំ 2000 មកម្ល៉េះ។

ក្រុមហ៊ុននេះបន្ថែមថា “ការចាប់ផ្តើមការផលិតនៃបច្ចេកវិទ្យា EUV នេះ គឺនឹងចាប់ផ្តើមនៅក្នុងរោងចក្រ S3 Fab របស់ Samsung នៅក្នុងតំបន់  Hwaseong ប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុន Samsung រំពឹងថា នៅត្រឹមឆ្នាំ 2020 ក្រុមហ៊ុន នឹងមានសមត្ថភាពពេញលេញនៅក្នុងការផលិតនូវដំណើរការនៃបច្ចេកវិទ្យា EUV នេះ សម្រាប់បំពេញតម្រូវការរបស់អតិថិជនដែលត្រូវការបន្ទះឈីបជំនាន់ក្រោយនេះ៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន