no-alternative title

បែកធ្លាយរូបភាព Renders មួយរបស់ Honor Magic 2 បង្ហាញថា ស្មាតហ្វូននេះ អាចនឹងបំពាក់នូវកាមេរ៉ាក្រោយ 4 គ្រាប់ផងដែរ

Honor Magic 2 គឺជាស្មាតហ្វូនដែលត្រៀមបង្ហាញខ្លួននៅចុងខែនេះ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Huawei នេះបានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីនេះ នឹងមានការរចនារូបរាងកាន់តែស្រស់ស្អាត និងប្រណិតបំផុតជាមួយនឹងកញ្ចក់អេក្រង់ដ៏រលើបរលោងអស្ចារ្យបំផុត។ ការរចនាផ្នែកខាងមុខរបស់ស្មាតហ្វូននេះ ក៏ត្រូវបានទម្លាយផងដែរ ប៉ុន្តែផ្នែកខាងក្រោយរបស់វា នៅតែជាអាថ៌កំបាំងដដែល។

សម្រាប់រូបភាព Render របស់ស្មាតហ្វូនស៊េរីថ្មី Honor Magic 2 នេះ គឺបានបង្ហាញខ្លួននៅលើបណ្តាញសង្គម Weibo ជាមួយនឹងការទម្លាយថា ស្មាតហ្វូន នឹងប្រើប្រាស់នូវកញ្ចក់ដ៏អស្ចារ្យមួយ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាដល់ទៅ 4 គ្រាប់ថែមទៀត។ រូបភាពខាងលើនេះ គឺជាស្មាតហ្វូនស៊េរីថ្មី Honor Magic 2 ដែលមានភាពទាក់ទាញមែនទែន ប៉ុន្តែនេះ ប្រហែលជារឿងដែលមិនពិតផងដែរ។ សម្រាប់រូបភាព Render របស់ស្មាតហ្វូននេះ គឺមានពីរពណ៌។ ស្មាតហ្វូនដែលស្ថិតនៅក្រោមគេគឺមានពណ៌ខ្មៅ ស្របពេលដែលម៉ូដែលមួយទៀតរបស់ស្មាតហ្វូននេះ មានការបញ្ចូលគ្នានៃពណ៌ខៀវ និងពណ៌ស្វាយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីដើមឆ្នាំនេះ ស្មាតហ្វូន Huawei P20 Pro បានធ្វើការបង្ហាញខ្លួន ជាមួយនឹងការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា 3 គ្រាប់បញ្ឈរយ៉ាងស្រស់ស្អាត។ តាមរយៈរូបភាព Render មួយនេះ ត្រូវបានគេសង្ស័យថា ស្មាតហ្វូន Honor Magic 2 នេះ គឺមានកាមេរ៉ាដល់ទៅ 4 គ្រាប់។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន Honor នៅមិនទាន់បញ្ជាក់នៅឡើយទេថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ា 3 គ្រាប់ ឬយ៉ាងណានោះទេ។ ដូចនេះ ការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា 4 គ្រាប់ នៅលើស្មាតហ្វូន Magic 2 នេះ គឺជារឿងល្អប្រសិនបើនេះ គឺជាការពិតនោះ។ 

គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Galaxy A9 (2018) ដែលជាស្មាតហ្វូនដំបូងបំផុតនៅក្នុងពិភពលោកដែលមានកាមេរ៉ា 4 គ្រាប់។ នៅក្នុងរបាយការណ៍ថ្មីនេះ បានបញ្ជាក់ថា ស្មាតហ្វូន Honor Magic 2 នេះ នឹងមានអេក្រង់ AMOLED screen របស់ក្រុមហ៊ុន Samsung និងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។ ស្មាតហ្វូននេះ បំពាក់នូវបច្ចេកវិទ្យាស្កេនមុខ 3D facial scanner ផងដែរ។ ស្មាតហ្វូន Magic 2 នឹងភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 40W fast charging technology ដូច Mate 20 Series អញ្ចឹង។ ប្រភពខាងលើបន្តថា ស្មាតហ្វូន Honor Magic 2 អាចធ្វើការកម្មង់ទិញបាននៅលើវេបសាយ www.JD.com 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន