no-alternative title

ក្រុមហ៊ុន LG Display និង Lenovo បានចាប់ដៃគ្នានៅក្នុងការផលិតចេញនូវថេប្លេត PC ដែលអាចបត់បាន

កាលពីថ្ងៃទី 17 ខែតុលានេះ ប្រភពឧស្សាហកម្មនៅក្នុងប្រទេសកូរ៉េខាងត្បួង បានបញ្ជាក់ថា ក្រុមហ៊ុន LG Display និង Lenovo ដែលជាក្រុមហ៊ុនផលិតកុំព្យូទ័រធំបំផុតរបស់ពិភពលោក បានធ្វើការចាប់ដៃគ្នា ដើម្បីបង្កើតនូវថេប្លេត PC ដែលអាចបត់បានត្រៀមបញ្ចេញនៅឆ្នាំក្រោយនេះ។ ក្រុមហ៊ុនផលិតអេក្រង់នេះ ត្រូវបានគេរំពឹងថា នឹងធ្វើការផ្គត់ផ្គង់ទៅលើអេក្រង់ 13-inch OLED សម្រាប់ក្រុមហ៊ុន Lenovo។ 

ប្រភពឧស្សាហកម្មខាងលើនេះ បានបញ្ជាក់ទៅកាន់ ET News ថា “ថ្មីៗនេះ ក្រុមហ៊ុនទាំងពីរនេះ ធ្វើការចុះកិច្ចព្រមព្រៀងជាសម្ងាត់មួយ។ ពួកគេចាប់ផ្តើមនូវគម្រោងមួយជាផ្លូវការក្នុងការអភិវឌ្ឍនូវឧបករណ៍មួយដែលត្រៀមបង្ហាញខ្លួននៅឆ្នាំក្រោយនេះ។” នេះគឺជាលើកទីមួយដែលក្រុមហ៊ុន LG Display ត្រូវបានគេរាយការណ៍ថាកំពុងតែធ្វើការនៅលើអេក្រង់ដែលអាចបត់បានហើយអេក្រង់នេះ គឺមានទំហំធំជាងអេក្រង់ដែលអាចបត់បានរបស់ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

គិតត្រឹមថ្ងៃនេះ Samsung Display ត្រូវបានគេចាត់ទុកថា គឺជាក្រុមហ៊ុនផលិតអេក្រង់ធំបំផុតរបស់ពិភពលោកដែលធ្វើការគ្រប់គ្រងទីផ្សារ OLED ច្រើនជាង 95% និងធ្វើការអភិវឌ្ឍនូវអេក្រង់ដែលអាចបត់បានទំហំត្រឹមតែ 7.3-inch ប៉ុណ្ណោះសម្រាប់ស្មាតហ្វូនដែលអាចបត់បាន ដំបូងបំផុតរបស់ Samsung Electronics ស្របពេលដែលក្រុមហ៊ុន BOE និង Huawei របស់ចិន ក៏កំពុងតែធ្វើការនៅលើស្មាតហ្វូនបត់បានអេក្រង់ទំហំ 8-inch ផងដែរ។

ប្រភពជាច្រើននិយាយថា ក្រុមហ៊ុន LG Display កំពុងតែប្រើប្រាស់នូវយុទ្ធសាស្រ្តថ្មី ដែលរំពឹងថា អេក្រង់ដែលអាចបត់បាននេះ នឹងធ្វើការប្រកួតប្រជែងសារជាថ្មីនៅក្នុងទីផ្សារថេប្លេត PC ជាជាងការប្រកួតប្រជែងនៅក្នុងទីផ្សារស្មាតហ្វូន។ ស្មាតហ្វូនដែលអាចបត់បាន ដែលមានអេក្រង់តូចនេះ ត្រូវគេរំពឹងថា នឹងមានបញ្ហាមួយចំនួននៅពេលដែលវាបត់ ស្របពេលដែលថេប្លេត PC ដែលមានអេក្រង់ធំជាងនឹងមានលក្ខណៈប្រសើរជាងក្នុងការប្រើប្រាស់។

បញ្ហាមួយទៀតរបស់ស្មាតហ្វូន ដែលអាចបត់បាន គឺភាពធន់របស់វាដោយសារតែអេក្រង់នេះ អាចរក្សានូវរូបរាងបែបនេះបន្ទាប់ពីការប្រើប្រាស់ដដែលៗ។ អេក្រង់ដែលអាចបត់បាននេះ ហាក់ដូចជាសក្តិសមក្នុងការប្រើប្រាស់នៅលើថេប្លេត PC ជាជាងការប្រើប្រាស់នៅលើស្មាតហ្វូន។ ប្រភពមួយទៀតបញ្ជាក់ថា “ក្រុមហ៊ុន LG Display ប្រហែលជាគិតអំពីកត្តាផ្សេងៗជាច្រើនទៀតដូជជាប្រសិទ្ធិភាព និងការធ្វើទីផ្សារជាដើម នៅពេលដែលពួកគេសម្រេចចិត្តផលិតនូវអេក្រង់ដែលអាចបត់បានទំហំ 13-inch នេះ៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន