no-alternative title

Xiaomi ពិចារណាក្នុងការរចនាទៅលើកាមេរ៉ា Pop-up នៅលើស្មាតហ្វូនត្រកូល Mi MIX series

vivo NEX ត្រូវបានគេដឹងថា គឺជាស្មាតហ្វូនដែលប្រើប្រាស់នូវកាមេរ៉ា Pop-up នៅផ្នែកខាងមុខ ដែលមានការប្រើប្រាស់អេក្រង់ពេញលេញ។ កន្លងមកមានស្មាត ហ្វូនជាច្រើន ដែលធ្វើការចម្លងនូវការរចនានេះដែរ ជាក់ស្តែងដូចជាពេលនេះអញ្ចឹង មានព័ត៌មានបែកធ្លាយនៅថ្ងៃនេះបានទម្លាយថា ស្មាតហ្វូន Xiaomi ក៏មានបំណងផ្តោតទៅលើរឿងនេះជាមួយនឹងការបញ្ចេញនូវរូបភាពជាច្រើននៃគំរូនេះដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Xiaomi លោក Donovan Sung បានទម្លាយលម្អិតអំពីការអភិវឌ្ឍទៅលើស្មាតហ្វូនត្រកូល Mi MIX series នេះ ហើយស្មាតហ្វូនស៊េរីថ្មី Mi MIX 3 ត្រៀមបង្ហាញនៅថ្ងៃទី 25 ខែតុលាខាងមុខនេះហើយ។ នៅក្នុងសារដែលបង្ហោះនៅថ្ងៃនេះ លោកបានបញ្ជាក់ថា ក្រុមហ៊ុន Xiaomi ធ្លាប់បានស្នើនូវប៉ាតង់មួយសម្រាប់កាមេរ៉ា Pop-up កាលពីឆ្នាំ 2015។ កំឡុងពេលនេះ ពួកគេក៏ធ្វើគំរូជាច្រើន ហើយក៏បាបចែករំលែករូបភាពនេះផងដែរ។ ដូចអ្វីដែលអ្នកមើលឃើញនៅក្នុងរូបភាពទាំងនេះ ស្មាតហ្វូននេះ មានកាមេរ៉ា Pop-up ស្រដៀងគ្នាទៅនឹងស្មាតហ្វូន vivo NEX អញ្ចឹង។ 

មានការលើកឡើងថា ស្មាតហ្វូននេះ ក៏មានលក្ខណៈខុសប្លែកមួយចំនួនផងដែរ។ កាមេរ៉ា Pop-up នៅលើស្មាតហ្វូន vivo NEX គឺស្ថិតនៅផ្នែកគែមខាងលើ ស្របពេលដែលគំរូរបស់ស្មាតហ្វូន Xiaomi គឺស្ថិតនៅជិតចំណុចកណ្តាល។ ក្នុងនោះ ក៏មានរូបភាពមួយទៀតនៃផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះផងដែរ។ រូបភាពនេះ គឺមិនមានកាមេរ៉ានៅខាងក្រោយនោះទេ ដោយសារតែនេះគឺជាគំរូតែប៉ុណ្ណោះ។ ប្រសិនបើអ្នកក្រឡេកមើលអោយកាន់តែជិតទៅលើកាមេរ៉ា Pop-up នេះ អ្នកអាចមើលឃើញនូវជ័រកៅស៊ូសម្រាប់ការពារវាទៅនឹងធូលី និងទឹកផងដែរ។ ស្មាតហ្វូននេះ អាចនឹងមានថាមពលថ្ម 3,400mAh ដូចគ្នាទៅនឹងស្មាតហ្វូន Mi MIX 2 និង Mi MIX 2S ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន