no-alternative title

Samsung Galaxy Book 2 បានបង្ហាញខ្លួនជាផ្លូវការ ដើម្បីប្រជែងជាមួយនឹង Surface Pro របស់ Microsoft

នៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានធ្វើការបង្ហាញចេញជាផ្លូវការនូវ Galaxy Book 2។ ថ្លេបប្លេត ប្រភេទ 2-in-1 គឺជាអ្នកស្នងតំណែង Galaxy Book ដែលត្រូវបានដាក់បង្ហាញកាលពីខែកុម្ភៈ ឆ្នាំ 2017 កន្លងទៅ។ ឧបករណ៍ថ្មីរបស់ក្រុមហ៊ុនកូរ៉េមួយនេះ គឺជាគូប្រកួតប្រជែងជាមួយនឹង Surface Pro របស់ Microsoft, ដោយសារ តែវាមានចំណុចពិសេសមួយ ដោយត្រូវបានបំពាក់ដោយ Qualcomm SoC មិនដូចមុនរបស់ខ្លួន ដែលបាន ជ្រើសរើសយក Intel Core M3 នោះទេ។ Snapdragon 850 គឺជាបេះដូងនៃ Galaxy Book 2 នេះ។ 

Galaxy Book 2 មានអេក្រង់ទំហំ 1260x1440 Super AMOLED មាន RAM ទំហំ 4GB និងមានអង្គផ្ទុកទិន្នន័យទំហំ 128GB។ ជាមួយនឹងការបំពាក់នូវម៉ឌឹមម៉ូដែល X20 រួមបញ្ចូលប្រភេទ Cat.18 LTE 5CA និង MIMO រហូតដល់ទៅ 4X4 សម្រាប់ល្បឿន Gigabit ដែលអាចដំណើរការទៅបាន យ៉ាងរលូនតែម្តង។ Galaxy Book 2 មានកាមេរ៉ាខាងក្រោយទំហំ 8 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល អូប៉ាល័រពីរ ដែលត្រូវបានបំពាក់ដោយ AKG ជាមួយ Dolby Atmos មានផត USB ពីរ ដែលមានរន្ធដោត microSD មានរន្ធដោតកាស 3.5 មីលីម៉ែត្រ Wi-Fi 802.11ac ហើយវាត្រូវបានបំពាក់ថ្ម ដែលមានថាមពលដំណើរការបាន រយៈពេល 20 ម៉ោង (Adaptive Fast charging)។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថេបប្លេតថ្មីនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 នៅក្នុង S Mode និងភ្ជាប់មកជាមួយក្តារចុច រួមបញ្ចូលនឹង S Pen stylus ។ គួរបញ្ជាក់ថា ថេបប្លេតថ្មីនេះ នឹងអាចរកទិញបាននៅលើទីផ្សារអនឡាញ ពី AT&T, Microsoft Store និង Samsung.com ក្នុងតម្លៃ 999,99 ដុល្លារ ចាប់ពីថ្ងៃទី 2 ខែវិច្ឆិកានេះ។ ហើយនៅខែក្រោយ អ្នកនឹងអាចរកទិញវាបាន នៅក្នុងហាង Sprint, Verizon និង AT & T ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ដោយ ប៉េងលីន