Nova 3 ដែលជាស្មាតហ្វូនថ្នាក់កណ្តាលមួយរបស់ Huawei ដែលបានបង្ហាញខ្លួននៅក្នុងខែកក្កដាកន្លងទៅ ជាមួយនឹងស្មាតហ្វូន Nova 3i នៅក្នុងប្រទេសចិន រួមនិងនៅក្នុងទីផ្សារអន្តរជាតិមួយចំនួននោះ។ នៅពេលនេះ ក្រុមហ៊ុន Huawei បានបង្ហាញចេញនូវស្មាតហ្វូនម៉ូដែលពិសេសរបស់ស្មាតហ្វូន Nova 3 នៅក្នុងប្រទេសចិន ដែលមានពណ៌ក្រហមយ៉ាងស្រស់ស្អាតជាមួយនឹងទំហំ 6GB+128GB។ បើធ្វើការប្រៀបធៀបជាមួយនឹងម៉ូដែលធម្មតារបស់ខ្លួននោះ ក៏មានការផ្លាស់ប្តូរមួយចំនួនផងដែរសម្រាប់ម៉ូដែលពិសេសនៃស្មាតហ្វូន Nova 3 នេះ។ ដោយសារតែប្រទេសចិនស្រឡាញ់ពណ៌ក្រហម ហើយសូម្បីតែប្រអប់របស់ស្មាតហ្វូននេះ ក៏មានពណ៌ក្រហមដែរ។
ស្មាតហ្វូននេះ មានពណ៌ក្រហមជាមួយនឹងរូបភាពរបស់លោក Jackson Yee ដែលជាតារាចម្រៀង និងតារាសម្តែងដ៏មានប្រជាប្រិយភាពរបស់ចិន នៅលើស្មាតហ្វូននេះថែមទៀត។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Kirin 970 អេក្រង់ទំហំ 6.3-inch display រ៉េមទំហំ 6GB ប្រព័ន្ធកាមេរ៉ាភ្លោះខាងក្រោយទំហំ (16MP+24MP) ប្រព័ន្ធកាមេរ៉ាភ្លោះខាងមុខទំហំ (24MP+2MP) និងថាមពលថ្មទំហំ 3750mAh។ ស្មាតហ្វូនម៉ូដែលពិសេសនេះ មានតម្លៃ 2999 Yuan ($432) ហើយបានចាប់ផ្តើមដាក់លក់នៅថ្ងៃទី 20 ខែតុលានេះហើយ៕