no-alternative title

Meizu ប្រកាសសម្ពោធស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម៉ូដែល Meizu NOTE 8 នៅថ្ងៃទី 25 ខែតុលានេះ

នៅថ្ងៃនេះ ក្រុមហ៊ុន Meizu បានប្រកាសជាផ្លូវការថា កាលបរិច្ឆេទនៃការបង្ហាញវត្តមានស្មាតហ្វូនស៊េរីថ្មី Meizu Note 8 នឹងត្រូវបង្ហាញនៅលើទំព័រផ្លូវការនៃគេហទំព័ររបស់ក្រុមហ៊ុន Meizu ហើយស្របពេលដែល Tmall store, Jingdong Mall និងSuning Tesco ក៏មានការបង្ហាញនូវស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូនស៊េរីថ្មីនេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 25 ខែតុលានេះ ជាមួយនឹងការលើកឡើងថា ស្មាតហ្វូនស៊េរីថ្មី Meizu V8 ក៏នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃដដែលនេះដែរ។

បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ត៍ធ្លាក់ជាច្រើនលើកនោះ ស្មាតហ្វូនស៊េរីថ្មី Meizu Note 8 នៅតែរក្សានូវរូបរាងដដែល គឺមានន័យថា ស្មាតហ្វូននេះ គឺមិនមានការបាក់បែកនោះទេ ហើយនេះ គឺជាចំណុចដែលធ្វើអោយស្មាតហ្វូននេះ អាចឈានទៅដល់ការលក់នៅក្នុងកម្រិតមួយដែលល្អសម្រាប់ក្រុមហ៊ុនផងដែរ។ យោងទៅតាមព័ត៌មានដែលទទួលបានពីបញ្ជីនៅលើ TENAA អោយដឹងថា ស្មាតហ្វូននេះ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងស្មាតហ្វូន Meizu V8។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូនទាំងពីរនេះគឺធ្វើពីលោហធាតុ។ បន្ថែមពីនេះទៀតនោះ ផ្នែកខាងក្រោយនេះ គឺមានភ្លើង Flash ប្រព័ន្ធកាមេរ៉ាភ្លោះ និងប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint recognition module ដែលពិតជាដូចគ្នាបេះបិទ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Meizu Note 8 នេះ ប្រើប្រាស់នូវអេក្រង់ទំហំ 6.0-inch 2160×1080 full screen ជាមួយនឹងកម្រិត aspect ratio 18:9។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Eight-Core Processor ជាមួយនឹងល្បឿន 1.8GHz ។ ស្មាតហ្វូននេះមានរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។ បើនិយាយអំពីប្រព័ន្ធកាមេរ៉ាវិញនោះ ស្មាតហ្វូននេះ មានកាមេរ៉ាភ្លោះទំហំ 12MP+8MP នៅផ្នែកខាងក្រោយ និងកាមេរ៉ាខាងមុខទំហំ 8MP។ ស្មាតហ្វូននេះ មានថាមពលថ្ម 3500 mAh។ សម្រាប់តម្លៃផ្លូវការរបស់ស្មាតហ្វូននេះ នៅមិនទាន់បញ្ជាក់នៅឡើយទេ។ ស្មាតហ្វូននេះ អាចនឹងមានតម្លៃចន្លោះពី 1000 យន់ ទៅ 1500 យន់ ($145 ទៅ $217) ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន