no-alternative title

ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការលើស្មាតហ្វូនសម្រាប់លេងហ្គេម ដើម្បីប្រជែងជាមួយនឹងនិន្នាការថ្មី

វត្តមាននៃការមកដល់នៃ Razer Phone កន្លងមក បានចាប់ផ្តើមក្លាយជានិន្នាការថ្មីមួយ ដែលបានជុំរុញនាំឱ្យមានការបង្កើតនូវស្មាតហ្វូនជាច្រើន ដូចជា Asus ROG, Honor Play និង Huawei Mate 20 X ជាដើម។ បើយោងតាមប្រភព នៃឧស្សាហកម្មមួយដែលផ្សាយចេញកាលពីពេលថ្មីៗនេះ បញ្ជាក់ថា ស្មាតហ្វូនទាំងនេះ អាចនឹងប្រឈមមុខ នឹងការប្រកួតប្រជែងដ៏តឹងតែងមួយចំនួនពីក្រុមហ៊ុន Samsung នាពេលឆាប់ៗនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្របពេលដែលព័ត៌មានលំអិតពិតប្រាកដអំពីស្មាតហ្វូនពិសេសនេះ នៅមិនទាន់ត្រូវបានផ្តល់ជូននោះ ស្មាតហ្វូនហ្គេមថ្មីនេះ ធ្លាប់បានគេបង្ហាញឱ្យដឹងកន្លងមកថា ក្រុមហ៊ុន Samsung បានធ្វើការលើឧបករណ៍អេឡិចត្រូនិកប្រភេទ Galaxy A ដែលមានបំពាក់ដោយបន្ទះឈីប Snapdragon 845 ដែលអាចប្រាប់ពីប្រភពដែលកំពុងនិយាយ អំពីឧបករណ៍ដូចគ្នានេះ។ បើសិនជានេះជាការពិតនោះ ស្មាតហ្វូនថ្មីនេះ អង្គចងចាំ RAM មានទំហំ 8GB ជាមួយទំហំផ្ទុកប្រហែលជា 128GB និងអាចមានទំហំផ្ទុក 64GB និង 256GB ផងដែរ។ ស្មាតហ្វូននេះ នឹងត្រូវបានបញ្ចប់ដោយថ្មដ៏ធំមួយ ដែលមានទំហំ 4,000mAh, ប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo, និងអាចជាប្រព័ន្ធ Water Carbon Cooling System ដូចទូរស័ព្ទ Galaxy Note 9 ដែរ។

នៅផ្នែកខាងក្រៅ នៃស្មាតហ្វូនលេងហ្គេមថ្មីនេះ ត្រូវបានគេដឹងថា ទំនងជានឹងទទួលយកការច្នៃប្រឌិតទូទៅ ដែលមានលក្ខណៈស្តង់ដារដូច Galaxy A7 និង Galaxy A9 ថ្មីដែរ។ នេះមានន័យថា កញ្ចក់ និងអាលុយមីញ៉ូម ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញពីអេក្រង់ Infinity ដែលមានលក្ខណះ Flat edges។ នាពេលបច្ចុប្បន្ននេះ នៅមិនទាន់មានព័ត៌មាន ស្តីពីកាលបរិច្ឆេទ ឬភាពទាន់សម័យ នៃការប្រកាសចេញនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងរដូវកាលវិស្សមកាល នៅជុំវិញព័ត៌មាននេះ ក្រុមហ៊ុន Samsung អាចនឹងប្រកាសចេញជាផ្លូវការស្មាតហ្វូននេះ នៅចុងខែវិច្ឆកាខាងមុខ គឺចំពេលវេលា សម្រាប់ការរីកចំរើននៅក្នុងទីផ្សារទំនើបនៅខែធ្នូផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន