no-alternative title

ក្រុមហ៊ុន Samsung បង្ហាញចេញនូវប៉ាតង់ប្រព័ន្ធស្កេនក្រយ៉ៅដៃអុបទិកសម្រាប់ស្មាតហ្វូន Galaxy S10

ថ្ងៃនេះ មានការបង្ហាញចេញនូវប៉ាតង់មួយរបស់ក្រុមហ៊ុន Samsung ដោយបញ្ជាក់អំពីរបៀបដែលប្រព័ន្ធស្កេនក្រយ៉ៅដៃអុបទិកដែលប្រើប្រាស់នៅក្រោមអេក្រង់របស់ស្មាតហ្វូន Galaxy S10។ នេះមិនមែនជាលើកទីមួយនោះទេដែលយើងឃើញនូវប៉ាតង់ស្រដៀងគ្នានេះ ហើយវាគឺជាការអនុវត្តនូវបច្ចេកវិទ្យាកម្រិតខ្ពស់បំផុតរហូតមកទល់ពេលនេះ។ កន្លងមក មានពាក្យចចាម អារ៉ាមអំពីស្មាតហ្វូនស៊េរីថ្មី Samsung នឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ FOD (Fingerprint-On-Display)។ 

ការបង្ហាញខ្លួនស្មាតហ្វូនស៊េរីថ្មី Galaxy S9 កាលពីឆ្នាំមុននេះ នៅមិនទាន់ប្រើប្រាស់នូវបច្ចេកវិទ្យានេះទេ គេរំពឹងថា បច្ចេកវិទ្យានេះ ត្រូវបានគេជឿជាក់ថា នឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy Note 9។ ប៉ុន្តែនៅពេលដែលស្មាតហ្វូន Galaxy Note 9 បានបង្ហាញខ្លួន មិនមានបច្ចេកវិទ្យានេះនោទេ។ អ្នកវិភាគ បាននិយាយថា បច្ចេកវិទ្យានេះ អាចនឹងមានប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់កណ្តាលសិន នៅមុនពេលដែល ស្មាតហ្វូនបានចាប់ផ្តើមប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S10។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ WIPO បានបញ្ចេញនូវប៉ាតង់មួយ ដែលមានឈ្មោះថា ELECTRONIC DEVICE COMPRISING BIOMETRIC SENSOR ដែលបានចុះបញ្ជីនៅដើមឆ្នាំ។ យោងតាមប្រភពកន្លងមក មានការបញ្ជាក់ថា ប៉ាតង់ដំបូង គឺស្ថិតនៅក្នុងប្រទេសកូរ៉េ ដែលចាប់ផ្តើមនៅក្នុងខែមេសាឆ្នាំ 2017។ អ្វីដែលយើងឃើញនៅលើសេនស័រអុបទិក ដែលប្រើប្រាស់នៅក្រោមអេក្រង់របស់ស្មាតហ្វូនត្រកូល Galaxy នោះ គឺខុសប្លែកពីសេនស័រដែលប្រើប្រាស់នៅលើស្មាតហ្វូនមុនៗ។ សេនស័រនេះ គឺជា Pressure-Sensitive ដែលដូចគ្នាទៅនឹង Virtual Home Key នៅលើស្មាតហ្វូន Galaxy S និង Note អញ្ចឹង។ សម្រាប់ការរចនារូបរាងផ្នែកខាងក្រោមរបស់ស្មាតហ្វូន Galaxy S10 ត្រូវបានគេជឿជាក់ថា នឹងមានគែមស្តើងជាងមុន និងមានរាងស្រស់ស្អាតបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន