no-alternative title

Vertu បញ្ជាក់ថា វត្តមានថ្មីនៃទូរស័ព្ទជំនាន់ថ្មីនៅពេលនេះ គឺផ្តោតទៅលើទីផ្សារចិន ច្រើនជាងបណ្តាប្រទេសទីផ្សារអ៊ឺរ៉ុប និងអាមេរិក

ក្រុមហ៊ុន Vertu ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទប្រណីតដ៏ល្បីឈ្មោះ បានត្រឡប់មកវិញពីការស្លាប់ ដោយការដាក់បង្ហាញស្មាតហ្វូនទំនើបថ្មីរបស់ខ្លួនឈ្មោះថា Aster P បន្ទាប់ពីបិទទ្វារកាលពីឆ្នាំមុន ដោយសារតែមិនអាចបង់ថ្លៃវិក័យប័ត្ររបស់ខ្លួន។ ក្រុមហ៊ុន Vertu បានបើកអាជីវកម្មរបស់ខ្លួនម្តងទៀត តែពេលនេះ ក្រុមហ៊ុននេះ ហាក់ដូចជាផ្តោតទៅលើទីផ្សារចិនច្រើនជាង បណ្តាទីផ្សារអ៊ឺរ៉ុប និងអាមេរិក។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងអំឡុងព្រឹត្តិការណ៍សម្ពោធ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្រុមហ៊ុន Vertu បានបង្ហាញស្មាតហ្វូនថ្មី របស់ខ្លួន គឺ Aster P ហើយបាននិយាយថា ស្មាតហ្វូននេះ នឹងអាចរកទិញបាន ជាមួយនឹងតម្លៃ $4,200 សម្រាប់ម៉ូដែលថ្នាក់ទាបជាងគេ។ Aster P នឹងមានវត្តមាននៅលើទីផ្សារជាមួយនឹងជម្រើសប្រាំពីរយ៉ាង ជាមួយនឹងជម្រើស Baroque មានតម្លៃថោកជាងគេ ហើយនិងជម្រើសស៊េរី Gothic ដែលមានតម្លៃថ្លៃជាងគេ។ 

សម្រាប់ស្មាតហ្វូន Aster P ជម្រើស Barogue Series នឹងមានពណ៌ខ្មៅ Gentleman Blue, Caramel Brown និង Twilight Orange ហើយដូចដែលបានរៀបរាប់ខាងលើ វានឹងមានតម្លៃ 4200 ដុល្លារ។ ចំណែក Gothic Series ស្មាតហ្វូន Aster P នឹងដាក់លក់ជាមួយពណ៌ Black Jade និង White Moon ក្នុងតម្លៃ 5 100 ដុល្លារ ស្របម៉ូដែល Dazzling Gold មានតម្លៃមិនទាបជាង 14.000 ដុល្លារ។ 

សូមជំរាបថា Vertu Aster P ត្រូវបានផលិតឡើងនៅចក្រភពអង់គ្លេស។ ស្មាតហ្វូននេះបំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 660 ជាមួយ RAM ទំហំ 6GB និងទំហំផ្ទុក 128GB ព្រមទាំងមានអេក្រង់ទំហំ 5 អ៊ីងជាមួយកំរិត Full-HD (1080p)។ សំរាប់ការថតរូប ស្មាតហ្វូន Aster P មានកាមេរ៉ាខាងក្រោយទំហំ 12 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 20 មេហ្គាភិចសែល ហើយនឹងមានថ្មទំហំ 3,300 mAh មានលក្ខណៈពិសេស មុខងារសាកថ្មឆាប់រហ័ស Quick Charge 3.0 សម្រាប់ការបញ្ចូលថ្ម បានលឿនជាងមុន ស្របពេលដែលការហៅទូរស័ព្ទ និងផ្ញើសារ ត្រូវបានការពារដោយបច្ចេកវិទ្យាអ៊ិនគ្រីប V Talk។ អ្វីដែលគួរឱ្យស្តាយនោះ គឺស្មាតហ្វូនតម្លៃថ្លៃកប់មួយនេះ នៅមិនទាន់ដំណើរដោយការប្រព័ន្ធប្រតិបត្តិការ Android 9 Pie ទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន