no-alternative title

Mazda CX-5 ធ្វើការអាប់ដែតជាមួយនឹងបច្ចេកវិទ្យា G-Vectoring Control Plus ដែលធ្វើឱ្យរថយន្តនេះកាន់តែពិសេសជាងមុន

ក្រុមហ៊ុន Mazda ទើបតែបានប្រកាសថា ខ្លួននឹងបន្ថែមនូវមុខងារថ្មីមួយទៀតក្នុងការពង្រឹងនូវសមត្ថភាពរបស់រថយន្តខ្លួនដែលមុខនេះហៅថា G-Vectoring Control Plus (GVC Plus)។ មុខងារថ្មីនេះ នឹងធ្វើការអាប់ដេតដំបូងបំផុតសម្រាប់រថយន្តប្រភេទ CX-5 នៅក្នុងប្រទេសជប៉ុន។ សម្រាប់ការកម្ម៉ង់ទិញមុនទៅលើរថយន្ត CX-5 ដែលអាប់ដេតនេះ នឹងធ្វើឡើងនៅពេលនេះតែម្តង។ ក្រុមហ៊ុន Mazda បាននិយាយថា ប្រព័ន្ធ G-Vectoring Control គឺជាប្រព័ន្ធគ្រប់គ្រងដំបូងបំផុតនៅក្នុងពិភពលោក ដែលមានការពង្រឹងទៅលើកម្លាំងបង្វិលម៉ាស៊ីនដែលប្រែប្រួលទៅតាមដៃចង្កូត។ 

ក្រុមហ៊ុននេះ បានបន្ថែមថា មុខងារនេះ សម្រាប់ធ្វើការគ្រប់គ្រងទៅលើកម្លាំង និងការបង្កើនល្បឿនទៅលើកង់របស់រថយន្តអោយកាន់តែមានប្រសិទ្ធិភាពជាមួយនឹងចលនាកាន់តែរលូនបំផុត។ សម្រាប់ប្រព័ន្ធ GVC Plus ថ្មីរបស់ក្រុមហ៊ុន Mazda នេះ ប្រើប្រាស់នូវហ្វ្រាំងក្នុងការគ្រប់គ្រងទៅលើចលនាផងដែរ។ ក្រុមហ៊ុន Mazda បានប្រើប្រាស់នូវប្រព័ន្ធហ្វ្រាំងនេះ នៅក្នុងការពង្រឹងទៅលើប្រសិទ្ធិភាពនៃរថយន្តនេះ។ នៅពេលដែលអ្នកបើកបររុញកង់រថយន្តទៅកាន់ចំណុចកណ្តាលនេះ ប្រព័ន្ធ GVC Plus នេះ បានធ្វើការរក្សានូវលំនឹងរបស់រថយន្ត។ ក្រុមហ៊ុន Mazda បាននិយាយថា ប្រព័ន្ធថ្មីនេះ អាចធ្វើការផ្លាស់ប្តូរទៅលើកង់រថយន្តអោយមានសភាពកាន់តែរលូនបំផុត។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនជប៉ុននេះ បានបញ្ជាក់ទៀតថា ប្រព័ន្ធ GVC Plus អាចធ្វើការគ្រប់គ្រងទៅលើប្រព័ន្ធបន្ទាន់សម្រាប់ជៀសវាងគ្រោះថ្នាក់ និងការពង្រងទៅលើការគ្រប់គ្រងនៅពេលដែលធ្វើការផ្លាស់ប្តូរគន្លងធ្វើដំណើរនៅលើដងផ្លូវនោះ។ ក្រុមហ៊ុន Mazda និយាយថា ប្រព័ន្ធគ្រប់គ្រងនេះធ្វើការពង្រឹងនៅក្នុងលក្ខខណ្ឌដែលស្ថាន ភាពផ្លូវមិនល្អដូចជាធ្លាក់ព្រិល ឬទឹកកកនោះ។ ប៉ុន្តែសំរាប់បច្ចេកវិទ្យានេះ នៅមិនដឹងនោះទេថា តើពេលណាដែលមុខនេះមកដល់សហរដ្ឋអាមេរិក ឬតំបន់ផ្សេងទៀតនោះទេ។ ថ្មីៗនេះ ក្រុមហ៊ុន Mazda ក៏បានបង្ហាញនូវរថយន្តស៊េរីថ្មី CX-9 2019 ក៏ប្រើប្រាស់នូវកៅអីខ្យល់ថ្មី ប្រព័ន្ធ Apple CarPlay និង Android Auto នៅក្នុងសហរដ្ឋអាមេរិកផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន