no-alternative title

vivo Z3 បង្ហាញខ្លួនជាផ្លូវការជាមួយនឹងបច្ចេកវិទ្យា DUAL TURBO TECHNOLOGY ដ៏អស្ចារ្យបំផុត

បន្ទាប់ពីមានការបែកធ្លាយនៃរូបភាព Teasers និងព័ត៌មានបែកធ្លាយជាច្រើនទៀតនោះ នៅពេលនេះ ក្រុមហ៊ុន vivo បានធ្វើការបង្ហាញជាផ្លូវការហើយនូវស្មាតហ្វូនស៊េរីថ្មី vivo Z3 ដែលពិធីនេះ ប្រារព្ធឡើងនៅក្នុងមជ្ឈមណ្ឌលសិល្បៈ Lanjing នៅក្នុងទីក្រុងប៉េកាំង (Beijing Lanjing Art Center) នៅក្នុងប្រទេសចិន។ 

ស្មាតហ្វូនស៊េរីថ្មីនេះគឺមានលក្ខណៈសម្បត្តិដូចគ្នាបេះបិទទៅនឹងស្មាតហ្វូន Vivo Z3i ប៉ុន្តែវាក៏មានលក្ខណៈកែប្រែតិចតួចផងដែរ។ ស្មាតហ្វូនស៊េរីថ្មី vivo Z3 នេះមានអេក្រង់ទំហំ 6.3-inch full HD+ Super AMOLED 19:9 display  ជាមួយនឹងកម្រិតសមាមាត្រ 90.3% នៃអេក្រង់បើធៀបទៅនឹងតួខ្លួនរបស់វា ការប្រើប្រាស់នូវ Notch ដែលមានរូបរាងដំណក់ទឹកភ្លៀង និងការប្រើប្រាស់នូវពណ៌ថ្មីដ៏ស្រស់ស្អាតគឺ Starry Night Black, Dream Powder, Aurora Blue  ជាដើម។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះបញ្ឈរ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយ ខណៈពេលដែលនៅលើ Notch នេះគឺមានភ្ជាប់ជាមួយនឹងកាមេរ៉ាមួយគ្រាប់ដែលប្រើប្រាស់នូវបច្ចេកវិទ្យា infra-red face unlock ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី vivo Z3 ប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 710 ជាមួយនឹងម៉េមូរីទំហំ 6GB+64GB និង 6GB+128GB ស្របពេលដែលវាក៏មាន Version មួយទៀតដែលមានទំហំ 4GB+64GB ប៉ុន្តែវាប្រើប្រាស់នូវបន្ទះឈីប Snapdragon 670 SoC នោះទេ។ ការប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 710 នេះ ត្រូវបានភ្ជាប់ជាមួយនឹងក្រាហ្វិកកាត Adreno 616 GPU និង multi-core AI Engine ដែលពង្រឹងសមត្ថភាពនៃក្រាហ្វិកកាតខ្លាំងក្លាជាងមុនដល់ទៅ 35% ថែមទៀតផង។ អ្វីដែលសំខាន់ជាងនេះទៀតនោះ ស្មាតហ្វូន vivo Z3 ក៏នឹងប្រើប្រាស់នូវបច្ចេកវិទ្យា Dual-Turbo twin-turbo engine របស់ក្រុមហ៊ុន Vivo ដែលមានការពង្រឹងកាន់តែប្រសើរឡើងទៅលើប្រព័ន្ធ System និងការពង្រឹងទៅលើបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យនៅលើស្មាតហ្វូននេះ។ 

នៅក្នុងផ្នែកថតរូបភាពនោះ ស្មាតហ្វូន vivo ថ្មីនេះ ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 16MP+2MP ស្របពេលដែល Notch របស់ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 12MP។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 3315mAh ជាមួយនឹងបច្ចេកវិទ្យា dual-engine flash charging technology ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 8 ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 4G VoLTE, GPS, Wi-Fi និង Bluetooth 5.0។ ស្មាតហ្វូនស៊េរីថ្មីនេះ ត្រូវគេរំពឹងថា នឹងដាក់លក់នៅថ្ងៃទី 1 ខែវិច្ឆិកានេះ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន