no-alternative title

ស្មាតហ្វូន vivo Z3 បង្ហាញវត្តមានផ្លូវការណ៍ហើយ ជាមួយការបំពាក់នូវបន្ទះឈីបពីរប្រភេទផ្សេងគ្នា

ក្រុមហ៊ុន vivoបានប្រកាសចេញទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីៗរបស់ខ្លួនជាច្រើនស៊េរីជាបន្តបន្ទាប់ ដើម្បីបំពេញសេចក្តីត្រូវការ ក៏ដូចជាជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់។ តួរយ៉ាងកាលពីដើមខែកញ្ញាកន្លងទៅ vivo បានប្រកាសចេញស្មាតហ្វូនម៉ូដែល V11 នៅក្នុងទីផ្សារប្រទេសចិន និង V11 Pro ក្នុងទីផ្សារប្រទេសឥណ្ឌា ហើយក្រោយមកទៀតក្រុមហ៊ុនចិនមួយនេះ ក៏បានបញ្ចេញ V11i ដែលមានតម្លៃធូរថ្លៃជាងគេទៅកាន់បណ្តាទីផ្សារច្រើនបន្ថែមទៀត។ បន្ទាប់មកគឺ vivo Z3i ដែលបំពាក់បន្ទះឈីប Helio P60 មួយម៉ូដែលទៀតនៅក្នុងទីផ្សារប្រទេសចិន។ 

នៅពេលនេះក្រុមហ៊ុន vivo ក៏បានប្រកាសចេញស្មាតហ្វូនស៊េរីថ្មីមួយទៀតរបស់ខ្លួន គឺម៉ូដែល vivoZ3 ដែលមានការរចនាដូចគ្នាទៅនឹងម៉ូដែល Z3i ដែរ ប៉ុន្តែស្មាតហ្វូនថ្មីមួយនេះ ត្រូវបានក្រុមហ៊ុនបញ្ចេញមកមានចំនួនពីរម៉ូដែលផ្សេងគ្នាគឺមួយប្រើបន្ទះឈីប Snapdragon 670 និងមួយផ្សេងទៀតប្រើបន្ទះឈីប Snapdragon 710។ vivo Z3 ដែលប្រើបន្ទះឈីប Snapdragon 670 គឺមានលេខកូដម៉ូដែល V1813BA ហើយកំលាំងម៉ាស៊ីនរបស់វាអូសដោយអង្គគណនាប្រភេទ Kryo 360 ចំនួន 8-core ដោយ 2-core មានល្បឿន 2.0GHz និង 6-core ផ្សេងទៀតមានល្បឿន 1.7GHz មានជំនួយល្បឿនពីរ៉េមទំហំ 4GB ជាមួយអង្គផ្ទុកទិន្នន័យ 64GB និងអាចដាក់បន្ថែមម៉េមូរីក្រៅបានដល់ 256GB។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូដែលដែលប្រើបន្ទះឈីប Snapdragon 710 វិញ គឺមានអង្គគណនាប្រភេទ Kryo 360 ចំនួន 8-core ដូចគ្នា ប៉ុន្តែមានល្បឿនខ្លាំងជាងគឺលោតដល់ 2.2GHz ជាមួយរ៉េមទំហំ 6GB និងមានទំហំផ្ទុកពីរជម្រើសគឺ 64GB និង 128GB។ សម្រាប់កាមេរ៉ាថតរូបវិញ vivo បានទម្លាក់ចំនួនមេហ្គាភិចសម្រាប់កាមេរ៉ាសែលហ្វីគឺពី 25MP មកនៅត្រឹម 12MP ជាមួយបច្ចេកវិទ្យា Dual-Pixel Sensor រីកាមេរ៉ាក្រោយជាប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 16MP+2.0MP។ vivo Z3 បំពាក់អេក្រង់ឆកដំណក់ទឹក (Water-drop notch screen) ទំហំ 6.3” ប្រភេទបន្ទះបង្ហាញ IPS LCD កម្រិតបង្ហាញ Full-HD+។ សម្រាប់ថ្មរបស់វាវិញ គឺមានទំហំ 3,315mAh និងប្រើរន្ធសាកបញ្ចូលប្រភេទ microUSB2.0។  ស្មាតហ្វូនស៊េរីថ្មីនេះ មានជម្រើសបីពណ៌គឺ Starry Night, Aurora Blue និង Dream Powder។ 

និយាយពីតម្លៃវិញ សម្រាប់ម៉ូដែល Snapdragon 670 រ៉េមទំហំ 4GB និងអង្គផ្ទុកទិន្នន័យ 64GB មានតម្លៃប្រមាណ CNY1,598 យ័នប្រហែល $230 ដុល្លាអាមេរិច រីឯម៉ូដែល Snapdragon 710 រ៉េមទំហំ 6GB អង្គផ្ទុកទិន្នន័យ 64GB គឺមានតម្លៃប្រមាណ CNY 1,898 យ័នប្រហែលជា $275 ដុល្លាអាអាមេរិច និងម៉ូដែលអង្គផ្ទុកទិន្នន័យទំហំ 128GB  មានតម្លៃប្រមាណ CNY2,298 យ័នប្រហែល $330 ដុល្លាអាមេរិច។ vivo Z3 គឺមានដាក់លក់ផ្លូវការណ៍ហើយនៅលើបណ្តាញលក់អនឡាញរបស់ក្រុមហ៊ុនផ្ទាល់តែម្តង (vivo’s Online Store)៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន