no-alternative title

Nokia 3,5,6 នឹងអាចធ្វើបច្ចុប្បន្នភាពឡើងទៅកាន់ប្រតិបត្តិការ Android Pie ក្នុងពេលឆាប់ៗនេះ

កាលពីដើមខែតុលាក្រុមហ៊ុន HMD Global ដែលជាក្បាលម៉ាស៊ីនរបស់ទូរស័ព្ទម៉ាក Nokia បានប្រកាសថា ក្រុមហ៊ុន នឹងដាក់អោយធ្វើបច្ចុប្បន្នភាព (Update) ឡើងទៅកាន់ប្រតិបត្តិការ Android  ជំនាន់ចុងក្រោយគឺ Android 9.0 Pei នៅដំណាច់ខែវិច្ឆិកាកន្លងទៅនេះ សម្រាប់ស្មាតហ្វូន Nokia ចំនួន 4 ម៉ូដែលមានដូចជា Nokia 6.1, 6.1 Plus, Nokia 8 និង 8 Siricco។ ហើយប្រសិនបើដូចពាក្យដែលក្រុមហ៊ុនបានសន្យាពិតមែននោះគឺមានទូរស័ព្ទ Nokia យ៉ាងហោចណាស់ចំនួន 5 ម៉ូដែល ដែលទទួលបានការបន្ទាន់សម័យឡើងទៅកាន់ Android 9.0 Pei ដោយរាប់បញ្ចូលទាំង Nokia 7 Plus ដែលទទួលបានការធ្វើបច្ចុប្បន្នភាពរួចរាល់ហើយ។ 

ជាងនេះទៅទៀត HMD ក៏បានប្រកាសក្នុងពេលថ្មីៗនេះទៀតថា “នឹងមានទូរស័ព្ទ Nokia ម៉ូដែលផ្សេងៗទៀតដែលនឹងទទួលបានការដំឡើងទៅកាន់ប្រតិបត្តិការចុងក្រោយនេះផងដែរក្នុងនោះមានដូចជា Nokia 3, Nokia 5 និង Nokia 6 ដែលម៉ូដែលទាំងបីនេះនឹងអាចធ្វើការដំឡើងទៅកាន់ Android Pei បានបន្ទាប់ពីម៉ូដែលទាំង 4 ខាងលើដែលក្រុមហ៊ុនបានប្រកាសកាលពីដើមខែតុលានោះ”។ HMD បានបង្ហាញហេតុផលថា “គឺដោយសារតែ Google បានបញ្ចេញការ update ប្រព័ន្ធប្រតិបត្តិការ Android ថ្មីទៅឱ្យក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបជាមុនហើយបន្ទាប់មកទើបបានទៅដល់ក្រុមហ៊ុនផលិតស្មាតហ្វូន ដូច្នោះហើយក្រុមហ៊ុនខ្លួនបានបើកអោយធ្វើការ update ប្រព័ន្ធប្រតិបត្តិការ Android Pie ជាដំណាក់កាលៗជាជាងការបើកអោយ update សម្រាប់ស្មាតហ្វូនទាំងអស់”។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូច្នេះប្រសិនបើលោកអ្នកជាម្ចាស់ទូរស័ព្ទស្មាតហ្វូន Nokia ម៉ូដែលមួយក្នុងចំណោមស្មាតហ្វូន Nokia ទាំងបីដែលខាងលើនេះអាចនឹងទទួលបានការ update ទៅកាន់ Android Pie នៅដើមឆ្នាំក្រោយ ក៏ប៉ុន្តែយើងរំពឹងថា HMD នឹងពន្លឿនក្នុងការដាក់អោយអតិថិជនរបស់ខ្លួនអាចធ្វើការ update បានមុនដំណាច់ឆ្នាំនេះតាមតែអ្វីដែលក្រុមហ៊ុនអាចធ្វើបាន។ ដូចនេះម្ចាស់ស្មាតហ្វូន Nokia ទាំងបីម៉ូដែលនេះនឹងទទួលបានភាពរីករាយក្នុងការភ្លករសជាតិបទពិសោធន៍ប្រើប្រាស់មុខងារៗថ្មីនៅលើស្មាតហ្វូនរបស់ខ្លួនក្រោយពេលបានធ្វើការ update រួចដោយមិនចាំបាច់ត្រូវប្តូរទូរស័ព្ទថ្មីឡើយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន