no-alternative title

ព័ត៌មានលម្អិតកាន់តែច្រើនរបស់ Nokia 9 PureView ត្រូវប្រទះឃើញនៅលើគេហទំព័រ Firmware

Nokia 9 PureView គឺជាស្មាតហ្វូនស៊េរីថ្មីដែលមនុស្សជាច្រើន កំពុងតែរង់ចាំវត្តមានស្មាតហ្វូននេះ ពីក្រុមហ៊ុន HMD Global ។ ស្មាតហ្វូននេះ ស្ថិតនៅក្នុងការអភិវឌ្ឍអស់មួយរយៈពេលហើយ ប៉ុន្តែពេលនេះ វានៅមិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីកាលបរិច្ឆេទនៃការសម្ពោធស្មាតហ្វូននេះនៅឡើយទេ។ ឥឡូវនេះ មានព័ត៌មានលម្អិតជាច្រើនរបស់ស្មាតហ្វូននេះ បានបែកធ្លាយហើយ! ព័ត៌មានថ្មីរបស់ស្មាតហ្វូននេះ គឺត្រូវបានគេប្រទះឃើញនៅលើ Server របស់ FIH Mobile ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Foxconn ដែលបញ្ជាក់ថា ក្រុមហ៊ុននេះ គឺទទួលខុសត្រូវទៅលើការផលិតស្មាតហ្វូននេះ។ ព័ត៌មានមួយចំនួនរបស់ស្មាតហ្វូននេះក៏ត្រូវបានទម្លាយជាមួយនឹងឈ្មោះកូដ និងកម្មវិធី Software Version របស់ស្មាតហ្វូននេះ។

តាមការបញ្ជាក់របស់ MySmartPrice បានអោយដឹងថា ស្មាតហ្វូន Nokia 9 PureView នឹងប្រើប្រាស់់នូវកូដដែលមានឈ្មោះថា “Olympic”។ សម្រាប់ឈ្មោះនេះ នឹងប្រើប្រាស់នៅលើស្មាតហ្វូនដែលមានកាមេរ៉ាដល់ទៅ 5 គ្រាប់ព្រោះថា Olympic Games គឺមានកងរង្វង់ចំនួន 5។ សម្រាប់ Server នេះ ក៏បានទម្លាយផងដែរថា ស្មាតហ្វូននេះ កំពុងតែដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie ជាមួយនឹង Patch សុវត្ថិភាពសម្រាប់ខែវិច្ឆិកា និងការប្រើប្រាស់នូវលេខ 00CN_4_030។ ស្មាតហ្វូន Nokia 9 PureView ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរទៅលើវិធីដែលស្មាតហ្វូនជាច្រើនថតរូបភាព។ នៅក្នុងការប្រើប្រាស់នូវកាមេរ៉ាដល់ទៅ 5 គ្រាប់នេះ យើងនឹងមានការខកចិត្តប្រសិនបើសមត្ថភាពកាមេរ៉ានេះ មិនអស្ចារ្យដូចអ្វីដែលយើងចង់បាននោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សមត្ថភាពរបស់កាមេរ៉ានៃស្មាតហ្វូន Nokia ជាច្រើន ដែលបានបញ្ចេញដោយក្រុមហ៊ុន HMD Global នៅមិនទាន់ទាក់ទាញខ្លាំងនោះទេ។ ដូចនេះ មនុស្សជាច្រើនរង់ចាំមើលថា តើកាមេរ៉ារបស់ស្មាតហ្វូន Nokia 9 PureView អស្ចារ្យកម្រិតណាទៅ? ក្រៅពីការប្រើប្រាស់នូវកាមេរ៉ាច្រើនដល់ទៅ 5 គ្រាប់នេះ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់នូវបច្ចេកវិទ្យា Wireless Charging ផងដែរ។ កាលពីសប្តាហ៍មុននេះ ឆ្នាំងសាក wireless chargers ម៉ាក Nokia ចំនួន 2 ទើបតែទទួលស្គាល់បញ្ជាក់គុណភាពដោយ Wireless Power Consortium។ សម្រាប់ Chargers មួយក្នុងចំណោមទាំងពីរនេះ ក៏មានរន្ធសម្រាប់ដោត USB ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន