no-alternative title

Samsung នៅតែនាំមុខក្នុងទីផ្សារស្មាតហ្វូននៅអាមេរិកខាងជើងទោះជាការនាំចេញសរុបមានការធ្លាក់ចុះក៏ដោយ

តាមការបញ្ជាក់នៅក្នុងរបាយការណ៍មួយពីក្រុមហ៊ុនតាមដានឧស្សាហកម្ម Strategy Analytics ដែលបង្ហាញនៅថ្ងៃទី 5 ខែវិច្ឆិកានេះ បានអោយដឹងថា ក្រុមហ៊ុន Samsung Electronics កំពុងតែមានការកើនឡើងទៅលើចំណែកទីផ្សារស្មាតហ្វូនរបស់ខ្លួននៅក្នុងអាមេរិកខាងជើង សម្រាប់ត្រីមាសទី 3 ឆ្នាំ 2018 នេះ បើទោះបីជាការនាំចេញសរុបមានការធ្លាក់ចុះបន្តិចក៏ដោយ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ គឺមានការកើនឡើងដល់ទៅ 27.8% នៃចំណែកទីផ្សាររបស់ខ្លួនទៅលើការនាំចេញនៅក្នុងខែកក្កដា ដល់ខែកញ្ញា ដែលកើនឡើងពី 25.7% បើធៀបទៅនឹងឆ្នាំមុននេះ។ 

សម្រាប់ស្មាតហ្វូនសរុបដែលលក់បានវិញ គឺមានការធ្លាក់ចុះ 400,000 គ្រឿងគឺនៅត្រឹមតែ 10.3 លានគ្រឿងប៉ុណ្ណោះ នេះបើតាមការបង្ហាញរបស់ទិន្នន័យ។ ចំណែកទីផ្សារត្រីមាសទី 3 របស់ក្រុមហ៊ុន Samsung មានការធ្លាក់ចុះពី 28.7 ដែលបានបង្ហោះ កាលពីត្រីមាសមុននេះ។ សម្រាប់ការនាំចេញស្មាតហ្វូននៅក្នុងទីផ្សារអាមេរិកខាងជើងនៅក្នុងត្រីមាសទី 3 នេះគឺមានចំនួន 37.1 លានគ្រឿងដែលមានការធ្លាក់ចុះ 11% ពី 41 លានគ្រឿងនៅក្នុងរយៈពេលដូចគ្នានៅឆ្នាំ 2017 នេះ បើតាមទិន្នន័យដែលបង្ហាញដោយ Strategy Analytics ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

រីឯក្រុមហ៊ុន LG Electronics គឺមានការកើនឡើងទៅលើចំណែកទីផ្សាររបស់ខ្លួនដល់ទៅ 18.9 ដែលកាលពីឆ្នាំមុននេះ គឺមានត្រឹមតែ 17% ប៉ុណ្ណោះ ប៉ុន្តែការនាំចេញរបស់ក្រុមហ៊ុននេះ គឺមានការធ្លាក់ចុះដល់ទៅ 100,000 គ្រឿងដែលក្រុមហ៊ុននេះ សម្រេចបានការលក់ត្រឹមតែ 7 លានគ្រឿងប៉ុណ្ណោះ នេះបើតាមអ្នកឃ្លាំមើលឧស្សាហកម្មនេះ បាននិយាយអោយដឹង។ ក្រុមហ៊ុន LG មានចំណែកទីផ្សារដល់ទៅ 16.2% សម្រាប់ត្រីមាសមុននេះ។ ចំពោះ ក្រុមហ៊ុន Apple របស់សហរដ្ឋអាមេរិកវិញ គឺមានការនាំចេញស្មាតហ្វូនចំនួន 13 លានគ្រឿងនៅក្នុងទីផ្សារឈរនៅចំណាត់ថ្នាក់ខ្ពស់ជាងគេជាមួយនឹងចំណែកភាគហ៊ុនដល់ទៅ 35%។ Apple មានការកើនឡើងទាំងចំណែកទីផ្សារ និងចំនួននៃការលក់របស់ខ្លួនពីឆ្នាំមុននេះជាមួយនឹង 30.7% និង12.8 លានគ្រឿង។

អ្នកឃ្លាំមើលឧស្សាហកម្មនេះ បាននិយាយថា តួរលេខនេះ គឺ “ក្រុមហ៊ុន Samsung នៅមិនមិនទាន់ទទួលបានផលប្រយោជន៍ទាំងស្រុង ជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Galaxy Note 9 នៅក្នុងទីផ្សារអាមេរិកខាងជើងនោះទេ។ សម្រាប់ក្រុមហ៊ុន LG វិញ នៅតែរក្សាបាននូវកំណើនរបស់ខ្លួននៅទីនេះ ជាមួយនឹងយុទ្ធសាស្ត្រផ្តោតទៅលើផលិតផលថ្នាក់ប្រណិតនៅក្នុងអាមេរិកខាងជើង និងទីផ្សារជាច្រើនរបស់ប្រទេសកូរ៉េ។ គូរប្រកួតប្រជែងរបស់ក្រុមហ៊ុន Samsung នេះ នៅតែរក្សាបាននូវកំណើននៃចំណែកទីផ្សាររបស់ខ្លួននៅក្នុងត្រីមាសនេះ៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន