no-alternative title

Samsung បង្កើនពាណិជ្ជកម្មទៅលើម៉ាស៊ីនបោកគក់ ជាមួយម៉ូដែលថ្មីអាចផ្ទុកបាន 17 គីឡូក្រាម ចំណាយពេលខ្លីត្រឹមតែ 38 នាទីប៉ុណ្ណោះ

នៅថ្ងៃទី 6 ខែវិច្ឆិកានេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics បានបញ្ជាក់ថា ខ្លួននឹងខិតខំប្រឹងប្រែងក្នុងការពង្រីកនូវទីផ្សារនៃអាជីវកម្មម៉ាស៊ីនបោកគក់របស់ខ្លួន និងការបញ្ចេញនូវផលិតផលទំនើបៗ ជាច្រើនសម្រាប់អតិថិជនរបស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ បាននិយាយថា ការសម្រេចចិត្តនេះ គឺសម្រាប់ទីផ្សារក្នុងតំបន់សម្រាប់ការធ្វើពាណិជ្ជកម្មទៅលើម៉ាស៊ីនបោកគក់ ដែលត្រូវបានគេរំពឹងថា នឹងមានកំណើនដល់ទៅ 50% ជារៀងរាល់ឆ្នាំនោះ។ បើតាមដឹង ធុរកិច្ចនៃពាណិជ្ជកម្មទៅលើម៉ាស៊ីនបោកគក់នេះ គឺសំដៅទៅលើផលិតផលជាច្រើនដែលដាក់លក់សម្រាប់អតិថិជនដូចជាការប្រើប្រាស់នៅកន្លែងបោកគក់ សណ្ឋាគារ រមណីយដ្ឋាន អន្តោវាសិកដ្ឋាន មន្ទីរពេទ្យ និងយោធា។ 

ស្របទៅតាមការផ្លាស់ប្តូរនេះ ក្រុមហ៊ុន Samsung ក៏បានប្រកាសចេញញនូវម៉ាស៊ីនបោកគក់ដំបូងបំផុតរបស់ខ្លួនដែលរចនាឡើងសម្រាប់អតិថិជននៅក្នុងផ្នែកអាជីវកម្មដែលអាចផ្ទុកបាន 17 គីឡូក្រាម ដែលអាចបញ្ចប់ការបោកគក់នៅក្នុងរយៈពេលត្រឹមតែ 38 នាទីប៉ុណ្ណោះ។ សម្រាប់ការបោកស្ងួត គឺអាចដាក់ដល់ទៅទម្ងន់ 11 គីឡូក្រាម ដែលអាចប្រើប្រាស់បានរួមគ្នាដែលចំណាយពេលដល់ទៅ 45 នាទី។ Samsung បានបញ្ជាក់ទៀត ផលិតផលជាច្រើននៃអាជីវកម្មរបស់ខ្លួនអាចធ្វើការតម្លើងជាមួយនឹងម៉ាស៊ីនដាក់កាក់ដែលអាចទទួលនូវការបង់ប្រាក់តាមរយៈការប្រើប្រាស់នូវ Credit Cards ឬការទូរទាត់តាមទូរស័ព្ទដៃ Samsung Pay។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុននេះ ក៏បានផ្តល់នូវសេវាកម្មយ៉ាងទូលំទូលាយសម្រាប់អតិថិជនដែលទិញយកអាជីវកម្មនៃម៉ាស៊ីនបោកគក់នេះរួមមានការតម្លើង និងការថែទាំផងដែរ។ ក្រុមហ៊ុន Samsung បន្ថែមថា ក្រុមហ៊ុន មានគម្រោងក្នុងការចូលរួមជាមួយនឹងកងកម្លាំងមិនត្រឹមតែសម្រាប់អង្គភាពនៃការបោកគក់នោះទេ ប៉ុន្តែជាមួយនឹងហាងកាហ្វេ និងហាងជាច្រើនទៀតសម្រាប់បង្កើតនូវតម្រូវការថ្មី៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន