no-alternative title

Apple ទទួលបានលទ្ធផលដ៏អស្ចារ្យនៅសហរដ្ឋអាមេរិក ជាមួយនឹងចំណែកទីផ្សារ 9.4% តាមរយៈការលក់ iPhone 8 ដាច់បំផុត

ក្រុមហ៊ុន Huawei និងក្រុមហ៊ុន Apple ត្រូវបានគេមើលឃើញថា បានរក្សានូវដំណែងចំណាត់ថ្នាក់លេខ 2 នៅក្នុងត្រីមាសទី 3 ឆ្នាំ 2018 នេះ នៅក្នុងការនាំចេញស្មាតហ្វូនរបស់ខ្លួនទៅកាន់ទីផ្សារនៅជុំវិញពិភពលោក ប៉ុន្តែតួរលេខរបស់ក្រុមហ៊ុន Apple នៅក្នុងត្រីមាសនេះ គឺទទួលបានលទ្ធផលមិនធម្មតានោះទេ។ យោងតាមទិន្នន័យចុងក្រោយបំផុត ដែលផ្តល់អោយដោយក្រុមហ៊ុន Kantar Worldpanel បានបង្ហាញអំពីប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple ដែលមានកម្រិតខ្ពស់នៅក្នុងទីផ្សារស្មាតហ្វូននៅសហរដ្ឋអាមេរិកនៅចន្លោះខែកក្កដា និងកញ្ញានៅក្នុងឆ្នាំនេះ ដោយសារ iPhone 8 គឺជាម៉ូដែលលក់ដាច់បំផុតនៅក្នុងត្រីមាសនេះ ជាមួយនឹងចំណែកទីផ្សារដែលមានរហូតដល់ទៅ 9.4% ឯណោះ។

ព័ត៌មានខាងលើនេះ បានសរសេរថា ប្រព័ន្ធប្រតិបត្តិការ iOS នៅតែជាកម្មវិធី Software ដែលមានការពេញនិយម មានចំណាត់ថ្នាក់លេខ 2 នៅក្នុងប្រទេសអ្នកមានមួយនេះ ប៉ុន្តែចំណែកភាគហ៊ុន 39.7% នៃការលក់នៅក្នុងត្រីមាសទី 3 នេះ គឺមានការកើនឡើងបើធៀបទៅនឹងឆ្នាំមុននេះ ដែលមានន័យថា ចំនួនស្មាតហ្វូន Android ក៏មានការធ្លាក់ចុះផងដែរ បើទោះបីជាក្រុមហ៊ុន Google និងដៃគូផលិត Hardware របស់ខ្លួនមានមោទនភាពចំពោះលទ្ធផលរបស់ខ្លួននៅក្នុងទ្វីបនេះក៏ដោយ។ Android គឺមានការកើនឡើងដែលមិនគួរអោយជឿធំឡើងៗនៅក្នុងប្រទេសជាច្រើនដូចជាអេស្ប៉ាញ អ៊ីតាលី និងបារាំងដែលវាគ្របដណ្តប់នៃការលក់ EU5 នៅក្នុងរយៈពេល 3 ខែជាមួយនឹងចំណែកទីផ្សារ 82% ដែលកាលពីឆ្នាំមុននេះគឺមានតែ 79.7% តែប៉ុណ្ណោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើនិយាយពី Huawei និង Xiaomi នៅតែបន្តនូវកំណើនរបស់ពួកគេនៅក្នុងតំបន់អ៊ឺរ៉ុប ហើយជាប់ចំណាត់ថ្នាក់ក្រុមហ៊ុនកំពូលទាំង 5 ជាមួយនឹងវត្តមាននៃស្មាតហ្វូន P20 Lite និង Redmi Note 5 ស្របពេលដែលស្មាតហ្វូន Xiaomi Mi 8 គឺបានគ្រប់ដណ្តប់ទៅលើការលក់នៅក្នុងប្រទេសចិន តាមពីក្រោយដោយ iPhone X របស់ក្រុមហ៊ុន Apple។ សូមជំរាបថា រហូតមកដល់ពេលនេះ ប្រទេសចិន អូស្ត្រាលី និងអាល្លឺម៉ង់ គឺជាទីផ្សារធំផ្សេងទៀតក្រៅពីសហរដ្ឋអាមេរិក ដែលមានការលក់ iOS កើនឡើង ស្របពេលដែល Android កំពុងតែមានការកើនឡើងគ្រប់ទីកន្លែងដូចគ្នា៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ដោយ ប៉េងលីន